ម៉ាថាយ 28:12 - អាល់គីតាប ពួកអ៊ីមុាំក៏ប្រជុំពិភាក្សាគ្នា ជាមួយពួកអះលីជំអះ ហើយសម្រេចចិត្ដឲ្យប្រាក់យ៉ាងច្រើនដល់ពួកទាហាន ព្រះគម្ពីរខ្មែរសាកល ពួកនាយកបូជាចារ្យក៏ជួបជុំពិគ្រោះគ្នាជាមួយពួកចាស់ទុំ ហើយឲ្យលុយជាច្រើនដល់ពួកទាហាន Khmer Christian Bible បន្ទាប់ពីពួកសម្ដេចសង្ឃបានពិគ្រោះគ្នានឹងពួកចាស់ទុំរួចហើយ ពួកគេក៏ឲ្យប្រាក់ជាច្រើនដល់ពួកទាហាន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលអ្នកទាំងនោះជួបពិគ្រោះគ្នាជាមួយពួកចាស់ទុំរួចហើយ គេឲ្យប្រាក់យ៉ាងច្រើនទៅពួកទាហាន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកនាយកបូជាចារ្យក៏ប្រជុំពិភាក្សាគ្នាជាមួយពួកព្រឹទ្ធាចារ្យ ហើយសម្រេចចិត្តឲ្យប្រាក់យ៉ាងច្រើនដល់ពួកទាហាន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចកាលអ្នកទាំងនោះ នឹងពួកចាស់ទុំបានប្រជុំ ហើយពិគ្រោះគ្នា នោះគេយកប្រាក់ជាច្រើនទៅសូកដល់ពួកទាហាន |
កាលស្ដ្រីទាំងនោះកំពុងតែធ្វើដំណើរទៅ ទាហានខ្លះនាំគ្នាចូលទៅទីក្រុង ជម្រាបពួកអ៊ីមុាំ អំពីហេតុការណ៍ទាំងប៉ុន្មាន ដែលកើតឡើង។
ទាំងប្រាប់ថា៖ «ត្រូវនិយាយថា “ពេលយើងខ្ញុំកំពុងដេកលក់ មានសិស្សរបស់អ្នកនោះមកលួចយកសពទៅទាំងយប់”។
ពេលនោះ ពួកអ៊ីមុាំ និងពួកខាងគណៈផារីស៊ី បានកោះហៅក្រុមប្រឹក្សាជាន់ខ្ពស់មកប្រជុំហើយពោលថា៖ «អ្នកនោះបានធ្វើទីសំគាល់ជាច្រើន តើយើងគិតធ្វើដូចម្ដេច?។
គេក៏ហៅក្រុមសាវ័កមកវិញ ហើយបញ្ជាឲ្យវាយនឹងរំពាត់ ទាំងហាមប្រាមមិនឲ្យប្រកាសអំពីនាមអ៊ីសាទៀត រួចលែងឲ្យត្រឡប់ទៅវិញ។