វានឹងចេញទៅបបួលអ៊ីព្លេសប្រាំពីរទៀត ដែលសុទ្ធតែអាក្រក់ជាងវាមកចូលនៅក្នុងអ្នកនោះ បណ្ដាលឲ្យគាត់រឹងរឹតតែអាក្រក់លើសដើមទៅទៀត។ រីឯមនុស្សអាក្រក់នៅជំនាន់នេះ ក៏នឹងកើតមានដូច្នោះដែរ»។
ម៉ាថាយ 27:64 - អាល់គីតាប ហេតុនេះ សូមលោកបញ្ជាឲ្យគេយាមផ្នូរនោះ រហូតដល់ថ្ងៃទីបីទៅ ក្រែងលោសិស្សរបស់គាត់មកលួចយកសព ហើយប្រាប់ប្រជាជនថាគាត់រស់ឡើងវិញ។ ការបោកប្រាស់លើកនេះ មុខជាអាក្រក់ជាងមុនទៅទៀត»។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ សូមលោកបញ្ជាឲ្យគេការពារផ្នូរឲ្យតឹងរ៉ឹងរហូតដល់ថ្ងៃទីបី ក្រែងលោពួកសិស្សរបស់វាមកលួចសពវា ហើយប្រាប់ប្រជាជនថាវាត្រូវបានលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ នោះការបោកប្រាស់ចុងក្រោយនេះ នឹងអាក្រក់ជាងលើកមុនទៅទៀត”។ Khmer Christian Bible ដូច្នេះ សូមលោកបង្គាប់គេឲ្យយាមផ្នូរដល់ថ្ងៃទីបី ក្រែងលោពួកសិស្សរបស់វាមកលួចយកសព រួចប្រាប់ប្រជាជនថា វារស់ពីស្លាប់ឡើងវិញ។ ការបោកប្រាស់លើកចុងក្រោយនេះមុខជាអាក្រក់ជាងលើកមុនទៅទៀត»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ សូមលោកបញ្ជាឲ្យគេយាមផ្នូរនោះរហូតដល់ថ្ងៃទីបីទៅ ក្រែងពួកសិស្សរបស់វាទៅលួចយកសពរបស់វាទាំងយប់ ហើយប្រាប់ប្រជាជនថា "វារស់ពីស្លាប់ឡើងវិញ" ហើយការបោកប្រាស់លើកនេះនឹងអាក្រក់ជាងមុនទៅទៀត»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះ សូមលោកបញ្ជាឲ្យគេយាមផ្នូរនោះ រហូតដល់ថ្ងៃទីបីទៅ ក្រែងលោសិស្សរបស់គាត់មកលួចយកសព ហើយប្រាប់ប្រជាជនថាគាត់រស់ឡើងវិញ។ ការបោកប្រាស់លើកនេះមុខជាអាក្រក់ជាងមុនទៅទៀត»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ សូមលោកបង្គាប់ឲ្យគេប្រុងប្រយ័តផ្នូរនោះ ដរាបដល់គំរប់៣ថ្ងៃ ក្រែងពួកសិស្សរបស់វាមកលួចយកខ្មោចវាទាំងយប់ទៅ រួចប្រាប់ដល់បណ្តាជនថា វាបានរស់ពីស្លាប់ឡើងវិញហើយ បើយ៉ាងនោះ សេចក្ដីកំភូតជាន់ក្រោយនេះ នឹងបានអាក្រក់ជាងជាន់មុនទៅទៀត |
វានឹងចេញទៅបបួលអ៊ីព្លេសប្រាំពីរទៀត ដែលសុទ្ធតែអាក្រក់ជាងវាមកចូលនៅក្នុងអ្នកនោះ បណ្ដាលឲ្យគាត់រឹងរឹតតែអាក្រក់លើសដើមទៅទៀត។ រីឯមនុស្សអាក្រក់នៅជំនាន់នេះ ក៏នឹងកើតមានដូច្នោះដែរ»។
ជម្រាបថា៖ «លោក! យើងខ្ញុំនៅចាំពាក្យរបស់ជនបោកប្រាស់នោះ កាលពីគាត់នៅរស់ថាៈ “បីថ្ងៃក្រោយខ្ញុំស្លាប់ ខ្ញុំនឹងរស់ឡើងវិញ”។
លោកពីឡាតប្រាប់ទៅគេថា៖ «អស់លោកមានទាហានស្រាប់ហើយ សុំអញ្ជើញទៅចាត់ចែងឲ្យគេយាមផ្នូរ តាមអស់លោកយល់ឃើញទៅចុះ!»។
ទាំងប្រាប់ថា៖ «ត្រូវនិយាយថា “ពេលយើងខ្ញុំកំពុងដេកលក់ មានសិស្សរបស់អ្នកនោះមកលួចយកសពទៅទាំងយប់”។
សេចក្ដីដែលយើងទូន្មាន មិនមែនមកពីការភាន់ច្រឡំ មកពីគោលបំណងមិនល្អ ឬកលល្បិចណាឡើយ។