មេដឹកនាំរបស់ប្រជាជនតាំងទីលំនៅនៅក្រុងយេរូសាឡឹម។ រីឯប្រជាជនវិញ គេបានចាប់ឆ្នោតឲ្យម្នាក់ ក្នុងចំណោមដប់នាក់ មករស់នៅក្នុងក្រុងយេរូសាឡឹម ជាក្រុងដ៏វិសុទ្ធ ហើយប្រាំបួននាក់ទៀត ត្រូវរស់នៅតាមក្រុងនានា។
ម៉ាថាយ 27:53 - អាល់គីតាប និងនាំគ្នាចេញពីផ្នូរ។ ក្រោយពេលអ៊ីសាមានជិវិតរស់ឡើងវិញ គេបានចូលទៅក្នុងក្រុងបរិសុទ្ធ ព្រមទាំងបង្ហាញខ្លួនឲ្យមនុស្សជាច្រើនបានឃើញផង។ ព្រះគម្ពីរខ្មែរសាកល ក្រោយពីការរស់ឡើងវិញរបស់ព្រះយេស៊ូវ គេក៏ចេញមកពីរូងផ្នូរទាំងនោះ ចូលទៅក្នុងក្រុងដ៏វិសុទ្ធ ព្រមទាំងលេចមកដល់មនុស្សជាច្រើនផង។ Khmer Christian Bible និងបានចេញពីផ្នូរមក ក្រោយពេលព្រះអង្គរស់ឡើងវិញ ហើយក៏បានចូលទៅក្នុងទីក្រុងបរិសុទ្ធ ទាំងបង្ហាញខ្លួនដល់មនុស្សជាច្រើនផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយចេញពីផ្នូរ។ ក្រោយពេលព្រះអង្គមានព្រះជន្មរស់ឡើងវិញ គេបានចូលទៅក្នុងទីក្រុងបរិសុទ្ធ ហើយបង្ហាញខ្លួនឲ្យមនុស្សជាច្រើនបានឃើញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ និងនាំគ្នាចេញពីផ្នូរ។ ក្រោយពេលព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ គេបានចូលទៅក្នុងក្រុងដ៏វិសុទ្ធ ព្រមទាំងបង្ហាញខ្លួនឲ្យមនុស្សជាច្រើនបានឃើញផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទាំងចេញពីផ្នូរ ក្នុងពេលក្រោយដែលទ្រង់មានព្រះជន្មរស់ឡើងវិញ ហើយចូលទៅក្នុងទីក្រុងបរិសុទ្ធ លេចមកឲ្យមនុស្សជាច្រើនឃើញដែរ |
មេដឹកនាំរបស់ប្រជាជនតាំងទីលំនៅនៅក្រុងយេរូសាឡឹម។ រីឯប្រជាជនវិញ គេបានចាប់ឆ្នោតឲ្យម្នាក់ ក្នុងចំណោមដប់នាក់ មករស់នៅក្នុងក្រុងយេរូសាឡឹម ជាក្រុងដ៏វិសុទ្ធ ហើយប្រាំបួននាក់ទៀត ត្រូវរស់នៅតាមក្រុងនានា។
អ្នករាល់គ្នាអួតថា ខ្លួនជាអ្នករស់នៅក្នុងក្រុងដ៏វិសុទ្ធ ហើយថាខ្លួនពឹងផ្អែកស្តេចរបស់ជនជាតិ អ៊ីស្រអែល ដែលមាននាមថា អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។
ទ្រង់បានកំណត់ពេលប្រាំពីរឆ្នាំ ចិតសិបដង សម្រាប់ប្រជាជន និងក្រុងដ៏វិសុទ្ធរបស់អ្នក ដើម្បីលុបបំបាត់អំពើទុច្ចរិត បញ្ឈប់អំពើបាប លើកលែងកំហុស នាំមកនូវសេចក្ដីសុចរិតអស់កល្បជានិច្ច ហើយសម្រេចតាមសេចក្ដីដែលមានក្នុងនិមិត្តហេតុអស្ចារ្យ និងតាមសេចក្ដីដែលណាពីបានថ្លែងទុក ព្រមទាំងចាក់ប្រេងលើទីសក្ការៈបំផុត ដើម្បីញែកទុកជូនអុលឡោះ។
ពេលនោះ អ៊ីព្លេសនាំអ៊ីសាទៅក្រុងយេរូសាឡឹម ជាក្រុងបរិសុទ្ធ ដាក់អ៊ីសាលើកំពូលម៉ាស្ជិទ
ក៏ប៉ុន្ដែ ត្រូវទុកទីលានដែលនៅខាងក្រៅម៉ាស្ជិទដោយឡែក កុំវាស់ឲ្យសោះ ដ្បិតទ្រង់បានប្រគល់លាននោះឲ្យជាតិសាសន៍នានា ហើយពួកគេនឹងជាន់ឈ្លីក្រុងបរិសុទ្ធអស់រយៈពេលសែសិបពីរខែ។
បន្ទាប់មក ខ្ញុំឃើញក្រុងបរិសុទ្ធជាក្រុងយេរូសាឡឹមថ្មី ចុះពីសូរ៉កា គឺចុះមកពីអុលឡោះ ទាំងតែងខ្លួនដូចភរិយាថ្មោងថ្មីតុបតែងខ្លួនទទួលស្វាមី។
ហើយប្រសិនបើមាននរណាម្នាក់ដកហូតសេចក្ដីណាមួយពីបន្ទូលនៃអុលឡោះ ដែលមានថ្លែងទុកក្នុងគីតាបនេះ អុលឡោះក៏នឹងដកហូតចំណែកផ្លែរបស់ដើមឈើ ដែលផ្ដល់ជីវិតពីអ្នកនោះដែរ ហើយមិនឲ្យគេចូលទៅក្នុងក្រុងដែលមានរៀបរាប់ក្នុងគីតាបនេះឡើយ។