Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 27:53 - Khmer Christian Bible

53 និង​បាន​ចេញ​ពី​ផ្នូរ​មក​ ក្រោយ​ពេល​ព្រះអង្គ​រស់​ឡើង​វិញ​ ហើយ​ក៏​បាន​ចូល​ទៅ​ក្នុង​ទីក្រុង​បរិសុទ្ធ​ ទាំង​បង្ហាញ​ខ្លួន​ដល់​មនុស្ស​ជា​ច្រើន​ផង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

53 ក្រោយពី​ការរស់ឡើងវិញ​របស់​ព្រះយេស៊ូវ គេ​ក៏​ចេញមក​ពី​រូងផ្នូរ​ទាំងនោះ ចូលទៅ​ក្នុង​ក្រុង​ដ៏វិសុទ្ធ ព្រមទាំង​លេចមក​ដល់​មនុស្ស​ជាច្រើន​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

53 ហើយ​ចេញ​ពី​ផ្នូរ។ ក្រោយ​ពេល​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ គេ​បាន​ចូល​ទៅ​ក្នុង​ទី​ក្រុង​បរិសុទ្ធ ហើយ​បង្ហាញ​ខ្លួន​ឲ្យ​មនុស្ស​ជា​ច្រើន​បាន​ឃើញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

53 និង​នាំ​គ្នា​ចេញ​ពី​ផ្នូរ។ ក្រោយ​ពេល​ព្រះ‌យេស៊ូ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ គេ​បាន​ចូល​ទៅ​ក្នុង​ក្រុង​ដ៏វិសុទ្ធ ព្រម​ទាំង​បង្ហាញ​ខ្លួន​ឲ្យ​មនុស្ស​ជា​ច្រើន​បាន​ឃើញ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

53 ទាំង​ចេញ​ពី​ផ្នូរ ក្នុង​ពេល​ក្រោយ​ដែល​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ហើយ​ចូល​ទៅ​ក្នុង​ទី​ក្រុង​បរិសុទ្ធ លេច​មក​ឲ្យ​មនុស្ស​ជា​ច្រើន​ឃើញ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

53 និង​នាំ​គ្នា​ចេញ​ពី​ផ្នូរ។ ក្រោយ​ពេល​អ៊ីសា​មាន​ជិវិត​រស់​ឡើង​វិញ គេ​បាន​ចូល​ទៅ​ក្នុង​ក្រុង​បរិសុទ្ធ ព្រម​ទាំង​បង្ហាញ​ខ្លួន​ឲ្យ​មនុស្ស​ជា​ច្រើន​បាន​ឃើញ​ផង។

សូមមើលជំពូក ចម្លង




ម៉ាថាយ 27:53
7 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក​ អារក្ស​សាតាំង​ក៏​នាំ​ព្រះអង្គ​ទៅ​ក្រុង​បរិសុទ្ធ​ ហើយ​ដាក់​ព្រះអង្គ​នៅ​លើ​កំពូល​ព្រះ​វិហារ​


ប៉ុន្ដែ​ ចូរ​ទុក​ទីលាន​ខាង​ក្រៅ​ព្រះវិហារ​ដោយ​ឡែក​ កុំ​វាស់​ទីនោះ​ឡើយ​ ដ្បិត​ទីនោះ​ត្រូវ​បាន​ប្រគល់​ឲ្យ​សាសន៍​ដទៃ​ ហើយ​ពួកគេ​នឹង​ជាន់​ឈ្លី​ទី​ក្រុង​បរិសុទ្ធ​អស់​រយៈ​ពេល​សែសិបពីរ​ខែ។​


ហើយ​ខ្ញុំ​បាន​ឃើញ​ក្រុង​បរិសុទ្ធ​ ជា​ក្រុង​យេរូសាឡិម​ថ្មី​ចុះ​មក​ពី​ស្ថានសួគ៌​ គឺ​មក​ពី​ព្រះជាម្ចាស់​ ទាំង​បាន​រៀបចំ​រួច​ជា​ស្រេច​ដូច​កូន​ក្រមុំ​តុបតែង​ខ្លួន​ទទួល​ប្ដី។​


ហើយ​បើ​អ្នកណា​ដក​យក​អ្វី​ចេញ​ពី​ព្រះបន្ទូល​ដែល​បាន​ថ្លែង​ទុក​ក្នុង​សៀវភៅ​នេះ​ ព្រះជាម្ចាស់​នឹង​ដក​យក​ចំណែក​របស់​អ្នក​នោះ​ចេញ​ពី​ដើម​ជីវិត​ និង​ពី​ក្រុង​បរិសុទ្ធ​ដែល​បាន​សរសេរ​ទុក​ក្នុង​សៀវភៅ​នេះ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម