កាលអ៊ីសាជ្រាបដូច្នោះ គាត់ចាកចេញពីទីនោះ ទាំងមានមហាជនជាច្រើនដើរតាមគាត់ទៅដែរ។ អ៊ីសាបានប្រោសពួកគេឲ្យជាពីជំងឺទាំងអស់គ្នា
ម៉ាថាយ 22:18 - អាល់គីតាប អ៊ីសាឈ្វេងយល់គំនិតអាក្រក់របស់ពួកគេ ទើបមានប្រសាសន៍ថា៖ «មនុស្សមានពុតអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាចង់ចាប់កំហុសខ្ញុំដូច្នេះ? ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែព្រះយេស៊ូវទ្រង់ជ្រាបគំនិតអាក្រក់របស់ពួកគេ ក៏មានបន្ទូលថា៖“ពួកមនុស្សមានពុតអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាល្បងលខ្ញុំ? Khmer Christian Bible ប៉ុន្ដែព្រះយេស៊ូជ្រាបពីបំណងអាក្រក់របស់ពួកគេ ក៏មានបន្ទូលថា៖ «មនុស្សមានពុតអើយ! ហេតុអ្វីក៏អ្នករាល់គ្នាល្បងលខ្ញុំដូច្នេះ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ព្រះយេស៊ូវជ្រាបពីបំណងអាក្រក់របស់គេ ក៏មានព្រះបន្ទូលថា៖ «មនុស្សមានពុតអើយ ហេតុអ្វីបានជាអ្នករាល់គ្នាល្បងលខ្ញុំដូច្នេះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូឈ្វេងយល់គំនិតអាក្រក់របស់ពួកគេ ទើបមានព្រះបន្ទូលថា៖ «មនុស្សមានពុតអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាចង់ចាប់កំហុសខ្ញុំដូច្នេះ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែព្រះយេស៊ូវ ទ្រង់ជ្រាបឧបាយកលរបស់គេ ក៏មានបន្ទូលតបថា មនុស្សកំពុតអើយ ហេតុអ្វីបានជាអ្នករាល់គ្នាល្បងខ្ញុំដូច្នេះ |
កាលអ៊ីសាជ្រាបដូច្នោះ គាត់ចាកចេញពីទីនោះ ទាំងមានមហាជនជាច្រើនដើរតាមគាត់ទៅដែរ។ អ៊ីសាបានប្រោសពួកគេឲ្យជាពីជំងឺទាំងអស់គ្នា
មានពួកខាងគណៈផារីស៊ីចូលមកជិត ហើយសួរក្នុងគោលបំណងល្បងលមើលអ៊ីសាថា៖ «តើស្វាមីមានសិទ្ធិនឹងលែងភរិយា ដោយសំអាងលើមូលហេតុអ្វីក៏ដោយបានឬទេ?»។
ហេតុនេះ សូមតួនឲ្យយោបល់យើងខ្ញុំមើល៍ តើហ៊ូកុំរបស់យើងអនុញ្ញាតឲ្យបង់ពន្ធដារ ជូនស្តេចអធិរាជរ៉ូម៉ាំងឬទេ?»។
ចូរបង្ហាញប្រាក់សម្រាប់បង់ពន្ធនោះឲ្យខ្ញុំមើលមើល៍!»។ គេក៏យកប្រាក់មួយកាក់មកឲ្យគាត់។
ម្ចាស់ចម្ការចាត់អ្នកបម្រើម្នាក់ផ្សេងទៀតឲ្យមក។ អ្នកថែចម្ការបានសម្លាប់អ្នកបម្រើនោះ។ បន្ទាប់មក អ្នកបម្រើផ្សេងទៀតជាច្រើននាក់ក៏រងគ្រោះដូច្នោះដែរ ខ្លះត្រូវគេវាយដំ ខ្លះត្រូវគេសម្លាប់។
អ៊ីសាឈ្វេងយល់ចិត្ដគំនិតរបស់គេភ្លាម គាត់មានប្រសាសន៍ទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតដូច្នេះ?
ពេលនោះ មានបណ្ឌិតខាងហ៊ូកុំម្នាក់ក្រោកឈរសួរអ៊ីសា ក្នុងគោលបំណងចង់ចាប់កំហុសអ៊ីសាថា៖ «តួន! តើខ្ញុំត្រូវធ្វើអ្វីខ្លះ ដើម្បីឲ្យបានទទួលជីវិតអស់កល្បជានិច្ច?»។
អ៊ីសាឈ្វេងយល់ចិត្ដគំនិតអ្នកទាំងនោះ ទើបគាត់មានប្រសាសន៍ទៅគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារិះគិតដូច្នេះ?
មិនបាច់មាននរណាពន្យល់អ៊ីសាអំពីចិត្ដមនុស្សឡើយ ព្រោះអ៊ីសាឈ្វេងយល់អ្វីៗទាំងអស់នៅក្នុងចិត្ដមនុស្ស។
ពួកគេនិយាយដូច្នេះ ដោយមានបំណងរកលេសចោទប្រកាន់អ៊ីសា។ ប៉ុន្ដែ អ៊ីសាឱនកាយចុះ ហើយយកម្រាមដៃគូសវាសលើដី។
ពេត្រុសក៏មានប្រសាសន៍ទៅនាងទៀតថា៖ «ហេតុដូចម្ដេចបានជាអ្នកសមគំនិតគ្នាល្បងលរសរបស់អុលឡោះជាអម្ចាស់ដូច្នេះ? មើល៍ហ្ន៎! ពួកអ្នកដែលបានបញ្ចុះសពប្ដីនាង មកដល់នៅមាត់ទ្វារហើយ គេនឹងសែងនាងយកទៅដែរ»។
យើងនឹងប្រហារជីវិតកូនចៅរបស់នាង ហើយពេលនោះក្រុមជំអះទាំងអស់នឹងដឹងថា យើងឈ្វេងយល់ចិត្ដថ្លើមរបស់មនុស្ស ហើយយើងផ្ដល់ឲ្យអ្នករាល់គ្នាទទួលផលម្នាក់ៗ តាមអំពើដែលខ្លួនបានប្រព្រឹត្ដ។