អុលឡោះតាអាឡាប្រោសមនុស្សខ្វាក់ឲ្យមើលឃើញ អុលឡោះតាអាឡាលើកអ្នកដែលអស់សង្ឃឹម ឲ្យងើបឡើងវិញ អុលឡោះតាអាឡាស្រឡាញ់មនុស្សសុចរិត
ម៉ាថាយ 20:30 - អាល់គីតាប ពេលនោះ មានមនុស្សខ្វាក់ពីរនាក់អង្គុយនៅក្បែរផ្លូវ។ អ្នកទាំងពីរឮថា អ៊ីសាមក ក៏ស្រែកឡើងថា៖ «ឱអ៊ីសាជាអម្ចាស់ ជាពូជពង្សទតអើយ! សូមអាណិតមេត្ដាយើងខ្ញុំផង!»។ ព្រះគម្ពីរខ្មែរសាកល ពេលនោះ មើល៍! មានបុរសខ្វាក់ភ្នែកពីរនាក់កំពុងអង្គុយនៅក្បែរផ្លូវ ពួកគេឮថាព្រះយេស៊ូវកំពុងយាងកាត់ទីនោះ ក៏ស្រែកឡើងថា៖ “ព្រះអម្ចាស់ បុត្រដាវីឌអើយ! សូមអាណិតមេត្តាយើងខ្ញុំផង!”។ Khmer Christian Bible ហើយមើល៍ មានមនុស្សខ្វាក់ពីរនាក់កំពុងអង្គុយក្បែរផ្លូវ ពេលឮថាព្រះយេស៊ូកំពុងយាងកាត់ ក៏ស្រែកឡើងថា៖ «ឱព្រះអម្ចាស់ជាពូជពង្សដាវីឌអើយ! សូមមេត្ដាយើងផង!» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ មានមនុស្សខ្វាក់ពីរនាក់អង្គុយនៅក្បែរផ្លូវ ហើយពេលគេឮថា ព្រះយេស៊ូវយាងកាត់ទីនោះ ក៏ស្រែកឡើងថា៖ «ឱព្រះអម្ចាស់ ជាព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមទ្រង់ប្រោសមេត្តាដល់យើងខ្ញុំផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ មានមនុស្សខ្វាក់ពីរនាក់អង្គុយនៅក្បែរផ្លូវ។ អ្នកទាំងពីរឮថា ព្រះយេស៊ូយាងមក ក៏ស្រែកឡើងថា៖ «ឱព្រះអម្ចាស់ ជាព្រះរាជវង្សព្រះបាទដាវីឌអើយ! សូមអាណិតមេត្តាយើងខ្ញុំផង!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏ឃើញមានមនុស្សខ្វាក់២នាក់ អង្គុយនៅក្បែរផ្លូវ គេឮថាព្រះយេស៊ូវទ្រង់យាងតាមទីនោះ ក៏ស្រែកឡើងថា ឱព្រះអម្ចាស់ ជាព្រះវង្សហ្លួងដាវីឌអើយ សូមទ្រង់ប្រោសមេត្តាដល់យើងខ្ញុំផង |
អុលឡោះតាអាឡាប្រោសមនុស្សខ្វាក់ឲ្យមើលឃើញ អុលឡោះតាអាឡាលើកអ្នកដែលអស់សង្ឃឹម ឲ្យងើបឡើងវិញ អុលឡោះតាអាឡាស្រឡាញ់មនុស្សសុចរិត
នៅថ្ងៃនោះ មនុស្សថ្លង់នឹងឮបន្ទូល ដែលមានចែងទុកនៅក្នុងគីតាប ហើយមនុស្សខ្វាក់នឹងមើលឃើញ គឺគេរួចផុតពីភាពងងឹត លែងស្ថិតនៅក្នុងភាពអន្ធការទៀតហើយ។
យើងនឹងធ្វើឲ្យមនុស្សខ្វាក់ដើរនៅតាមផ្លូវ ដែលគេពុំស្គាល់ យើងនឹងដឹកដៃគេដើរតាមផ្លូវ ដែលគេពុំធ្លាប់ដើរ យើងនឹងប្ដូរភាពងងឹតឲ្យទៅជាពន្លឺ នៅមុខពួកគេ ហើយធ្វើឲ្យផ្លូវរដិបរដុបប្រែទៅជា ផ្លូវរាបស្មើ។ យើងពិតជាធ្វើដូច្នោះមែន គឺយើងនឹងសម្រេចការទាំងនោះពុំខាន។
យើងដើរស្ទាបៗ ដូចមនុស្សខ្វាក់ដើរសសៀរ តាមជញ្ជាំង យើងដើរស្ទាបៗ ដូចមនុស្សគ្មានភ្នែក យើងដើរជំពប់ជើង ទាំងកណ្ដាលថ្ងៃត្រង់ ដូចដើរនៅពេលយប់ ទោះបីយើងមានសុខភាពល្អក្ដី ក៏យើងដូចជាមនុស្សស្លាប់ដែរ។
មានស្ដ្រីសាសន៍កាណានម្នាក់ដែលរស់នៅស្រុកនោះចូលមកជួបអ៊ីសា ហើយអង្វរថា៖ «ឱអ៊ីសាជាអម្ចាស់ជាពូជពង្សរបស់ទតអើយ សូមអាណិតមេត្ដាខ្ញុំផង! កូនស្រីខ្ញុំត្រូវអ៊ីព្លេសចូលបណ្ដាលឲ្យវេទនាខ្លាំងណាស់»។
បណ្ដាជនគំរាមអ្នកទាំងពីរឲ្យនៅស្ងៀម ប៉ុន្ដែ គេស្រែករឹតតែខ្លាំងឡើងថា៖ «ឱអ៊ីសាជាអម្ចាស់ ជាពូជពង្សទតអើយ! សូមអាណិតមេត្ដាយើងខ្ញុំផង!»។
មានមនុស្សខ្វាក់ និងមនុស្សខ្វិន នាំគ្នាមករកអ៊ីសានៅក្នុងម៉ាស្ជិទ គាត់ក៏ប្រោសគេឲ្យជាទាំងអស់គ្នា។
មហាជនដែលដើរហែហមអ៊ីសា ពីមុខពីក្រោយនាំគ្នាស្រែកឡើងថា៖ «ជយោ! ជយោ! អុលឡោះនៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត!»។
«តើអ្នករាល់គ្នាយល់ថា អាល់ម៉ាហ្សៀសជាពូជពង្សរបស់អ្នកណា?»។ គេឆ្លើយថា៖ «គាត់ជាពូជពង្សរបស់ទត»។
អ៊ីសា និងពួកសិស្សធ្វើដំណើរមកដល់ក្រុងយេរីខូ។ កាលអ៊ីសាចេញពីទីក្រុងជាមួយពួកសិស្ស និងបណ្ដាជនដ៏ច្រើនកុះករ មានមនុស្សខ្វាក់ម្នាក់ឈ្មោះបារទីមេ ជាកូនរបស់លោកទីមេ អង្គុយសុំទាននៅក្បែរផ្លូវ។
«រសរបស់អុលឡោះជាអម្ចាស់សណ្ឋិតលើខ្ញុំ។ ទ្រង់បានតែងតាំងខ្ញុំ ឲ្យនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ។ ទ្រង់បានចាត់ខ្ញុំឲ្យមកប្រកាសប្រាប់ ជនជាប់ជាឈ្លើយថា គេនឹងមានសេរីភាព ហើយប្រាប់មនុស្សខ្វាក់ថា គេនឹងឃើញវិញ។ អុលឡោះបានចាត់ខ្ញុំឲ្យមករំដោះ អស់អ្នកដែលត្រូវគេសង្កត់សង្កិន
នៅគ្រានោះអ៊ីសាកំពុងប្រោសអ្នកជំងឺ មនុស្សពិការ និងមនុស្សដែលមានអ៊ីព្លេសនៅក្នុងខ្លួនឲ្យបានជា។ អ៊ីសាក៏បានប្រោសមនុស្សខ្វាក់ជាច្រើនឲ្យឃើញដែរ។
ដោយទតជាណាពីមួយនាក់គាត់ជ្រាបថា អុលឡោះបានសន្យាយ៉ាងម៉ឺងម៉ាត់ជាមួយគាត់ថា នឹងប្រទានឲ្យពូជពង្សរបស់គាត់មួយនាក់ ឡើងស្នងរាជ្យ។