នៅស្រុកអេស៊ីបលោកហាដាឌទទួលដំណឹងថា ស្តេចទតស្លាប់ ហើយលោកមេទ័ពយ៉ូអាប់ក៏ស្លាប់ដែរ។ លោកហាដាឌជម្រាបស្តេចហ្វៀរ៉អ៊ូនថា៖ «សូមស្តេចអនុញ្ញាតឲ្យខ្ញុំត្រឡប់ទៅស្រុករបស់ខ្ញុំវិញផង»។
ម៉ាថាយ 2:20 - អាល់គីតាប «ចូរក្រោកឡើង នាំកុមារ និងម្តាយវិលត្រឡប់ទៅស្រុកអ៊ីស្រអែលវិញទៅ ដ្បិតពួកអ្នកដែលប៉ុនប៉ងសម្លាប់កូនស្លាប់បាត់អស់ទៅហើយ»។ ព្រះគម្ពីរខ្មែរសាកល ហើយនិយាយថា៖ “ចូរក្រោកឡើង នាំព្រះកុមារ និងម្ដាយរបស់ព្រះអង្គទៅដែនដីអ៊ីស្រាអែលវិញចុះ ដ្បិតពួកអ្នកដែលចង់យកជីវិតព្រះកុមារ បានស្លាប់អស់ហើយ”។ Khmer Christian Bible ដោយប្រាប់ថា៖ «ក្រោកឡើង! ចូរនាំបុត្រតូច និងម្ដាយទៅស្រុកអ៊ីស្រាអែលវិញ ព្រោះអ្នកដែលរកសម្លាប់បុត្រតូចនេះបានស្លាប់ហើយ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ចូរក្រោកឡើង នាំបុត្រតូច និងមាតារបស់ព្រះអង្គត្រឡប់ទៅស្រុកអ៊ីស្រាអែលវិញទៅ ដ្បិតអស់អ្នកដែលចង់សម្លាប់បុត្រតូចនោះ ស្លាប់អស់ហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ចូរក្រោកឡើង នាំព្រះកុមារ និងមាតារបស់ព្រះអង្គវិលត្រឡប់ទៅស្រុកអ៊ីស្រាអែលវិញទៅ ដ្បិតពួកអ្នកដែលប៉ុនប៉ងធ្វើគុតព្រះកុមារ ស្លាប់បាត់អស់ទៅហើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរក្រោកឡើង នាំបុត្រតូច នឹងមាតាទ្រង់ ទៅនៅឯស្រុកអ៊ីស្រាអែលវិញទៅ ដ្បិតអស់ពួកអ្នកដែលរកសំឡាប់បុត្រតូច បានស្លាប់អស់ហើយ |
នៅស្រុកអេស៊ីបលោកហាដាឌទទួលដំណឹងថា ស្តេចទតស្លាប់ ហើយលោកមេទ័ពយ៉ូអាប់ក៏ស្លាប់ដែរ។ លោកហាដាឌជម្រាបស្តេចហ្វៀរ៉អ៊ូនថា៖ «សូមស្តេចអនុញ្ញាតឲ្យខ្ញុំត្រឡប់ទៅស្រុករបស់ខ្ញុំវិញផង»។
ស្តេចស៊ូឡៃម៉ានរកសម្លាប់លោកយេរ៉ូបោម គាត់ក៏រត់ភៀសខ្លួនទៅជ្រកកោនជាមួយស្តេចស៊ីសាក់ ជាស្តេចស្រុកអេស៊ីប រហូតដល់ស្តេចស៊ូឡៃម៉ានស្លាប់។
នៅស្រុកម៉ាឌានអុលឡោះតាអាឡាមានបន្ទូលទៅម៉ូសាថា៖ «ចូរត្រឡប់ទៅស្រុកអេស៊ីបវិញចុះ ព្រោះពួកដែលប៉ុនប៉ងសម្លាប់អ្នកបានស្លាប់អស់ហើយ»។
កាលពួកហោរាចារ្យចាកចេញផុតទៅ ម៉ាឡាអ៊ីកាត់របស់អុលឡោះជាអម្ចាស់មកប្រាប់យូសុះ ក្នុងសុបិននិមិត្ដថា៖ «ចូរក្រោកឡើង នាំទារក និងម្តាយរត់ទៅស្រុកអេស៊ីបទៅ។ ចូរស្នាក់នៅស្រុកនោះ រហូតដល់យើងប្រាប់ឲ្យវិលត្រឡប់មកវិញ សឹមមក ដ្បិតស្ដេចហេរ៉ូដរកសម្លាប់ទារក»។
កាលស្តេចហេរ៉ូដស្លាប់ផុតទៅ ម៉ាឡាអ៊ីកាត់របស់អុលឡោះជាអម្ចាស់មកប្រាប់យូសុះ នៅស្រុកអេស៊ីបក្នុងសុបិននិមិត្ដថា៖