បើគេវាយសម្លាប់កបេល ត្រូវសម្លាប់ប្រាំពីរនាក់សងសឹកវិញ ប៉ុន្តែ បើគេវាយសម្លាប់ឡាម៉េក ត្រូវសម្លាប់រហូតដល់ទៅចិតសិបប្រាំពីរនាក់ ដើម្បីសងសឹក»។
ម៉ាថាយ 18:22 - អាល់គីតាប អ៊ីសាបានឆ្លើយទៅគាត់ថា៖ «ខ្ញុំសុំប្រាប់អ្នកថា អ្នកត្រូវអត់ទោសឲ្យគេ មិនត្រឹមតែប្រាំពីរដងប៉ុណ្ណោះទេ គឺត្រូវអត់ទោសឲ្យគេចិតសិបដងគុណ និងប្រាំពីរដង»។ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“ខ្ញុំប្រាប់អ្នកថា មិនមែនដល់ប្រាំពីរដងទេ គឺដល់ចិតសិបគុណនឹងប្រាំពីរដងវិញ។ Khmer Christian Bible ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ខ្ញុំមិនប្រាប់អ្នកថា ត្រឹមតែប្រាំពីរដងទេ ប៉ុន្ដែគឺរហូតដល់ប្រាំពីរចិតសិបដងវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំប្រាប់អ្នកថា មិនមែនប្រាំពីរដងទេ គឺចិតសិបដងប្រាំពីរដង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំសុំប្រាប់អ្នកថា អ្នកត្រូវអត់ទោសឲ្យគេមិនត្រឹមតែប្រាំពីរដងប៉ុណ្ណោះទេ គឺត្រូវអត់ទោសឲ្យគេចិតសិបដងប្រាំពីរដង »។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេស៊ូវទ្រង់មានបន្ទូលតបថា ខ្ញុំមិនថា ឲ្យអ្នកអត់ទោសត្រឹមតែ៧ដងទេ គឺដល់៧ចិតសិបដងទៅទៀត |
បើគេវាយសម្លាប់កបេល ត្រូវសម្លាប់ប្រាំពីរនាក់សងសឹកវិញ ប៉ុន្តែ បើគេវាយសម្លាប់ឡាម៉េក ត្រូវសម្លាប់រហូតដល់ទៅចិតសិបប្រាំពីរនាក់ ដើម្បីសងសឹក»។
មនុស្សអាក្រក់ត្រូវលះបង់ផ្លូវរបស់ខ្លួន មនុស្សពាលក៏ត្រូវលះបង់ចិត្តគំនិតអាក្រក់ដែរ អ្នកនោះត្រូវបែរមករកអុលឡោះតាអាឡាវិញ ទ្រង់មុខជាមេត្តាករុណាដល់គេពុំខាន ឲ្យតែគេងាកមករកម្ចាស់នៃយើងវិញ ដ្បិតទ្រង់មានចិត្តទូលំទូលាយ អត់ទោសឲ្យគេ។
ទ្រង់មុខជាអាណិតអាសូរយើងខ្ញុំសាជាថ្មី ទ្រង់មិនប្រកាន់ទោសរបស់យើងខ្ញុំទេ ទ្រង់នឹងយកអំពើបាបទាំងប៉ុន្មាន របស់យើងខ្ញុំ ទៅបោះចោលនៅបាតសមុទ្រ។
ម្យ៉ាងទៀតពេលឈរថ្វាយបង្គំ បើអ្នករាល់គ្នាមានទំនាស់អ្វីនឹងនរណាម្នាក់ ចូរអត់ទោសឲ្យគេទៅ ដើម្បីអុលឡោះជាបិតារបស់អ្នករាល់គ្នា ដែលនៅសូរ៉កាអត់ទោសឲ្យអ្នករាល់គ្នា»។ [
ប្រសិនបើបងប្អូនខឹង សូមប្រយ័ត្ន កុំប្រព្រឹត្ដអំពើបាប» កុំទុកកំហឹងរហូតដល់ថ្ងៃលិចនោះឡើយ។
សូមបងប្អូនកំចាត់ចិត្ដជូរចត់ ចិត្ដក្ដៅក្រហាយ កំហឹង សំរែកឡូឡា ពាក្យជេរប្រមាថ ព្រមទាំងសេចក្ដីអាក្រក់គ្រប់បែបយ៉ាង ចេញពីចំណោមបងប្អូនទៅ។
ត្រូវចេះទ្រាំទ្រគ្នាទៅវិញទៅមក ហើយប្រសិនបើបងប្អូនណាម្នាក់មានរឿងអ្វីមួយនឹងម្នាក់ទៀត ត្រូវតែអត់ទោសឲ្យគ្នាទៅវិញទៅមក។ អ៊ីសាជាអម្ចាស់បានអត់ទោសឲ្យបងប្អូនយ៉ាងណា ចូរអត់ទោសឲ្យគ្នាទៅវិញទៅមកយ៉ាងនោះដែរ។
ហេតុនេះហើយបានជានៅគ្រប់ទីកន្លែង ខ្ញុំចង់ឲ្យបុរសៗទូរអា ទាំងលើកដៃឡើងលើដោយចិត្ដបរិសុទ្ធ ឥតមានកំហឹង ឬប្រកែកគ្នាឡើយ។