ពេត្រុសតបវិញថា៖ «បាទ! លោកបង់!»។ កាលពេត្រុសទៅដល់ផ្ទះ អ៊ីសាមានប្រសាសន៍ទៅគាត់មុនថា៖ «ស៊ីម៉ូន! តាមយោបល់អ្នក ស្ដេចនៅផែនដីនេះទារពន្ធអាករពីនរណា? ពីកូនរបស់ស្ដេច ឬពីអ្នកផ្សេង?»។
ម៉ាថាយ 17:26 - អាល់គីតាប ពេត្រុសឆ្លើយថា៖ «ពីអ្នកផ្សេង»។ អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «មែន បើដូច្នេះ កូនរបស់ស្ដេចមិនត្រូវបង់ពន្ធឡើយ ព្រះគម្ពីរខ្មែរសាកល ពេត្រុសទូលឆ្លើយថា៖ “ពីអ្នកដទៃ”។ ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“បើដូច្នេះ កូនៗមិនបាច់បង់ពន្ធទេ។ Khmer Christian Bible គាត់ទូលតបវិញថា៖ «ពីអ្នកដទៃ» ព្រះយេស៊ូក៏មានបន្ទូលទៅគាត់ថា៖ «ដូច្នេះកូនស្ដេចមិនបាច់បង់ពន្ធទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយពេលពេត្រុសទូលឆ្លើយថា៖ «ពីអ្នកដទៃ» ព្រះយេស៊ូវក៏មានព្រះបន្ទូលទៅគាត់ថា៖ «ដូច្នេះ កូនចៅបានរួចហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកទូលថា៖ «ពីអ្នកផ្សេង»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «មែន បើដូច្នេះ បុត្ររបស់ស្ដេចមិនត្រូវបង់ពន្ធឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពេត្រុសទូលឆ្លើយថា ពីមនុស្សដទៃទេ ទ្រង់មានបន្ទូលថា ដូច្នេះ កូនចៅបានរួចហើយ |
ពេត្រុសតបវិញថា៖ «បាទ! លោកបង់!»។ កាលពេត្រុសទៅដល់ផ្ទះ អ៊ីសាមានប្រសាសន៍ទៅគាត់មុនថា៖ «ស៊ីម៉ូន! តាមយោបល់អ្នក ស្ដេចនៅផែនដីនេះទារពន្ធអាករពីនរណា? ពីកូនរបស់ស្ដេច ឬពីអ្នកផ្សេង?»។
ប៉ុន្ដែ ដើម្បីកុំឲ្យអ្នកទាំងនោះទាស់ចិត្ត ចូរទៅស្ទូចត្រីសមុទ្រ ហើយយកត្រីដែលស្ទូចបានមុនគេមកបើកមាត់ អ្នកនឹងឃើញកាក់មួយ ចូរយកកាក់នោះទៅបង់ពន្ធឲ្យខ្ញុំ និងឲ្យអ្នកចុះ!»។
ម្ចាស់ក៏សរសើរអ្នកបម្រើដែលប៉ិនប្រសប់បោកបញ្ឆោត។ មនុស្សក្នុងលោកនេះតែងតែប៉ិនប្រសប់រកស៊ីជាមួយគ្នា ជាងអស់អ្នកដែលស្គាល់ពន្លឺរបស់អុលឡោះទៅទៀត»។
អ៊ីសាមានប្រសាសន៍ទៅគាត់វិញថា៖ «កុំឃាត់គេអី ដ្បិតអ្នកណាមិនជំទាស់នឹងអ្នករាល់គ្នា អ្នកនោះនៅខាងអ្នករាល់គ្នាហើយ»។
ទាហានអ៊ីស្រអែលនិយាយគ្នាថា៖ «អ្នកឃើញជននោះទេ? វាចេញមកសំឡុតពលទ័ពអ៊ីស្រអែលយើង! អ្នកណាសម្លាប់វាបាន ស្តេចនឹងប្រទានទ្រព្យសម្បត្តិយ៉ាងច្រើន ព្រមទាំងលើកបុត្រីឲ្យ ហើយគ្រួសាររបស់អ្នកនោះក៏បានរួចពន្ធនៅស្រុកអ៊ីស្រអែលដែរ»។