បន្ទាប់មក គាត់អង្វរអុលឡោះតាអាឡាថា៖ «អុលឡោះតាអាឡាជាម្ចាស់នៃខ្ញុំ! ស្ត្រីមេម៉ាយនេះ បានទទួលខ្ញុំឲ្យស្នាក់នៅផ្ទះរបស់នាង តើទ្រង់ពិតជាចង់ឲ្យនាងកើតទុក្ខព្រួយឬ បានជាបណ្តោយឲ្យកូនរបស់នាងស្លាប់ដូច្នេះ?»។
ម៉ាថាយ 17:21 - អាល់គីតាប [គេអាចដេញអ៊ីព្លេសប្រភេទនេះឲ្យចេញបាន លុះត្រាតែទូរអា និងតមអាហារ]»។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែអារក្សប្រភេទនេះមិនចេញទេ លើកលែងតែតាមរយៈការអធិស្ឋាន និងការតមអាហារប៉ុណ្ណោះ”។ Khmer Christian Bible ប៉ុន្ដែអារក្សប្រភេទនេះមិនងាយបណ្ដេញចេញទេ លើកលែងតែអធិស្ឋាន និងតមអាហារ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ [តែអារក្សប្រភេទនេះ អាចដេញវាចេញបាន ដោយការអធិស្ឋាន និងតមអាហារ]»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ [គេអាចដេញអារក្សប្រភេទនេះឲ្យចេញបាន លុះត្រាតែអធិស្ឋាន* និងតមអាហារ]»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែអារក្សបែបយ៉ាងនេះ វាចេញទៅដោយសារតែអធិស្ឋាន ហើយនឹងតមអត់ប៉ុណ្ណោះ។ |
បន្ទាប់មក គាត់អង្វរអុលឡោះតាអាឡាថា៖ «អុលឡោះតាអាឡាជាម្ចាស់នៃខ្ញុំ! ស្ត្រីមេម៉ាយនេះ បានទទួលខ្ញុំឲ្យស្នាក់នៅផ្ទះរបស់នាង តើទ្រង់ពិតជាចង់ឲ្យនាងកើតទុក្ខព្រួយឬ បានជាបណ្តោយឲ្យកូនរបស់នាងស្លាប់ដូច្នេះ?»។
ខ្ញុំក៏បែរមុខទៅរកអុលឡោះជាម្ចាស់ ដើម្បីទូរអាទទូចអង្វរទ្រង់ ដោយតមអាហារ និងកាន់ទុក្ខ។
វានឹងចេញទៅបបួលអ៊ីព្លេសប្រាំពីរទៀត ដែលសុទ្ធតែអាក្រក់ជាងវាមកចូលនៅក្នុងអ្នកនោះ បណ្ដាលឲ្យគាត់រឹងរឹតតែអាក្រក់លើសដើមទៅទៀត។ រីឯមនុស្សអាក្រក់នៅជំនាន់នេះ ក៏នឹងកើតមានដូច្នោះដែរ»។
កាលពួកសិស្សនៅជុំគ្នាក្នុងស្រុកកាលីឡេ អ៊ីសាមានប្រសាសន៍ទៅគេថា៖ «បុត្រាមនុស្សនឹងត្រូវគេបញ្ជូនទៅក្នុងកណ្ដាប់ដៃរបស់មនុស្សលោកជាមិនខាន។
នៅពេលដែលអ្នកទាំងនោះកំពុងតែធ្វើពិធីថ្វាយបង្គំអុលឡោះជាអម្ចាស់ និងតមអាហាររសអុលឡោះដ៏វិសុទ្ធមានបន្ទូលថា៖ «ចូរញែកបារណាបាស និងសូលចេញដោយឡែក ដ្បិតយើងបានហៅអ្នកទាំងពីរមក ឲ្យបំពេញកិច្ចការដែលយើងនឹងដាក់ឲ្យធ្វើ»។
លោកបានតែងតាំងពួកអះលីជំអះនៅតាមក្រុមជំអះនីមួយៗ។ លុះបានទូរអា និងតមអាហាររួចហើយអ្នកទាំងពីរក៏ផ្ញើពួកសិស្ស ទុកនៅនឹងអុលឡោះជាអម្ចាស់ដែលគេបានជឿ។
មិនត្រូវបង្អត់គ្នាទៅវិញទៅមកឡើយ លើកលែងតែបានព្រមព្រៀងគ្នា ដើម្បីទុកពេលមួយរយៈសម្រាប់អធិស្ឋានប៉ុណ្ណោះ។ រួចហើយ ចូររួមរស់ជាមួយគ្នាដូចធម្មតាវិញទៅ ក្រែងលោអ៊ីព្លេសហ្សៃតនល្បួងចិត្ដបងប្អូន មកពីទ្រាំមិនបាន។
ខ្ញុំបានធ្វើការទាំងនឿយលំបាក និងត្រូវអត់ងងុយ អត់បាយអត់ទឹកជាញឹកញាប់។ ខ្ញុំត្រូវតមអាហារ ត្រូវរងា និងខ្វះខាតសម្លៀកបំពាក់ជាញឹកញាប់។
ចូរទូរអាគ្រប់ពេលវេលា តាមការណែនាំរបស់រសអុលឡោះ ដោយប្រើទាំងពាក្យទូរអា ទាំងពាក្យអង្វរគ្រប់យ៉ាង ហើយប្រុងស្មារតីសូមអង្វរអុលឡោះ ដោយចិត្ដព្យាយាមបំផុតសម្រាប់ប្រជាជនដ៏បរិសុទ្ធទាំងអស់។