ម៉ាថាយ 17:14 - អាល់គីតាប កាលអ៊ីសា និងសិស្សទាំងបីនាក់ មកដល់កន្លែងដែលបណ្ដាជននៅជុំគ្នា មានបុរសម្នាក់ចូលមកជួបអ៊ីសា។ គាត់លុតជង្គង់ចុះ ព្រះគម្ពីរខ្មែរសាកល នៅពេលព្រះយេស៊ូវ និងពួកសិស្សមកដល់ហ្វូងមនុស្ស មានបុរសម្នាក់ចូលមកជិត លុតជង្គង់នៅមុខព្រះអង្គ Khmer Christian Bible កាលបានមកដល់បណ្ដាជនហើយ នោះបុរសម្នាក់បានមកលុតជង្គង់នៅពីមុខព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលគេបានមកដល់បណ្ដាជនវិញ មានបុរសម្នាក់ចូលមកលុតជង្គង់នៅចំពោះព្រះអង្គទូលថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះយេស៊ូ និងសិស្ស*ទាំងបីរូប មកដល់កន្លែងដែលបណ្ដាជននៅជុំគ្នា មានបុរសម្នាក់ចូលមកគាល់ព្រះអង្គ។ គាត់លុតជង្គង់ចុះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលបានមកដល់ហ្វូងមនុស្សហើយ នោះមានម្នាក់មកលុតជង្គង់ ក្រាបនៅចំពោះទ្រង់ទូលថា |
មានមនុស្សឃ្លង់ម្នាក់ចូលមករកអ៊ីសា គាត់លុតជង្គង់ អង្វរអ៊ីសាថា៖ «ប្រសិនបើលោកមិនយល់ទាស់ទេ សូមប្រោសខ្ញុំឲ្យបានជាស្អាតបរិសុទ្ធផង»។
កាលអ៊ីសាកំពុងចេញដំណើរទៅ មានបុរសម្នាក់រត់មកដល់ លុតជង្គង់ចុះនៅមុខអ៊ីសា សួរថា៖ «តួនដ៏សប្បុរសអើយ! តើខ្ញុំត្រូវធ្វើអ្វីដើម្បីឲ្យបានទទួលជីវិតអស់កល្បជានិច្ចទុកជាមត៌ក?»។
លុះប្រាំពីរថ្ងៃនោះកន្លងផុតទៅ យើងត្រូវចេញដំណើរទៅមុខទៀត។ បងប្អូនទាំងអស់ ព្រមទាំងភរិយា និងកូនចៅរបស់គេ ជូនដំណើរយើង រហូតដល់ខាងក្រៅទីក្រុង។ យើងនាំគ្នាលុតជង្គង់ ទូរអានៅមាត់សមុទ្រ។