ពេលនោះ ថ្ងៃជ្រេណាស់ហើយ សិស្សនាំគ្នាចូលមកជិតអ៊ីសាជម្រាបថា៖ «ទីនេះស្ងាត់ណាស់ ហើយក៏ជិតយប់ផង សូមប្រាប់បណ្ដាជនទាំងនេះឲ្យត្រឡប់ទៅវិញ រកទិញម្ហូបអាហារនៅតាមភូមិ»។
ម៉ាថាយ 15:33 - អាល់គីតាប ពួកសិស្សជម្រាបអ៊ីសាថា៖ «នៅទីនេះស្ងាត់ណាស់ តើយើងបានម្ហូបអាហារឯណាឲ្យបណ្ដាជនច្រើនយ៉ាងនេះបរិភោគគ្រាន់?»។ ព្រះគម្ពីរខ្មែរសាកល ពួកសិស្សទូលថា៖ “នៅទីរហោស្ថាននេះ តើឲ្យយើងខ្ញុំយកនំប៉័ងដ៏ច្រើនម្ល៉េះមកពីណា ដើម្បីចម្អែតមនុស្សជាច្រើនសន្ធឹកដូច្នេះ?”។ Khmer Christian Bible នោះពួកសិស្សទូលព្រះអង្គថា៖ «នៅទីរហោឋានដូច្នេះ តើយើងរកនំប៉័ងមកពីណាឲ្យបានច្រើន ដើម្បីចម្អែតបណ្ដាជនដ៏សន្ធឹកបែបនេះ?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកសិស្សទូលព្រះអង្គថា៖ «នៅទីរហោស្ថានដូច្នេះ តើយើងរកនំបុ័ងឯណា ល្មមនឹងឲ្យបណ្ដាជនច្រើនយ៉ាងនេះបរិភោគបាន?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកសិស្សទូលព្រះអង្គថា៖ «នៅទីនេះស្ងាត់ណាស់ តើយើងបានម្ហូបអាហារឯណាឲ្យបណ្ដាជនច្រើនយ៉ាងនេះបរិភោគគ្រាន់?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកសិស្សទូលទ្រង់ថា នៅទីស្ងាត់នេះ យើងខ្ញុំនឹងរកនំបុ័ងឲ្យហ្វូងមនុស្សធំដល់ម៉្លេះបរិភោគឆ្អែតឯណាបាន |
ពេលនោះ ថ្ងៃជ្រេណាស់ហើយ សិស្សនាំគ្នាចូលមកជិតអ៊ីសាជម្រាបថា៖ «ទីនេះស្ងាត់ណាស់ ហើយក៏ជិតយប់ផង សូមប្រាប់បណ្ដាជនទាំងនេះឲ្យត្រឡប់ទៅវិញ រកទិញម្ហូបអាហារនៅតាមភូមិ»។
អ៊ីសាហៅពួកសិស្សមកមានប្រសាសន៍ថា៖ «ខ្ញុំអាណិតអាសូរបណ្ដាជននេះពន់ពេកណាស់ ដ្បិតគេនៅជាមួយខ្ញុំអស់រយៈពេលបីថ្ងៃមកហើយ ហើយគ្មានអ្វីបរិភោគសោះ។ ខ្ញុំមិនចង់ឲ្យគេត្រឡប់ទៅវិញទាំងពោះទទេឡើយ ក្រែងគេអស់កម្លាំងដួលតាមផ្លូវ»។
អ៊ីសាសួរទៅគេថា៖ «តើអ្នករាល់គ្នាមាននំបុ័ងប៉ុន្មានដុំ?»។ ពួកគេឆ្លើយថា៖ «មានប្រាំពីរដុំ និងមានត្រីតូចៗខ្លះដែរ»។
អ៊ីសាបានប្រាប់ទៅគេវិញថា៖ «ចូរអ្នករាល់គ្នាយកម្ហូបអាហារឲ្យគេបរិភោគទៅ!»។ គេជម្រាបអ៊ីសាថា៖ «តើយើងត្រូវយកប្រាក់ពីររយដួង ទៅទិញម្ហូបអាហារឲ្យគេបរិភោគឬ?»។
អ៊ីសាប្រាប់ទៅវិញថា៖ «ចូរអ្នករាល់គ្នាយកម្ហូបអាហារឲ្យគេបរិភោគទៅ»។ ពួកសិស្សជម្រាបអ៊ីសាថា៖ «យើងខ្ញុំមាននំបុ័ងតែប្រាំដុំ និងត្រីងៀតពីរកន្ទុយប៉ុណ្ណោះ ធ្វើម្ដេចនឹងគ្រាន់ មានតែទៅទិញអាហារសម្រាប់ប្រជាជនទាំងនេះ!»។