លុះព្រឹកឡើង អ្នកបម្រើរបស់អ្នកជំនិតអុលឡោះបានភ្ញាក់ពីព្រលឹមចេញមកក្រៅ ឃើញមានពលទាហានមានទ័ពសេះ និងរទេះចំបាំងឡោមព័ទ្ធទីក្រុង។ អ្នកបម្រើនោះជម្រាបអ្នកជំនិតរបស់អុលឡោះថា៖ «លោកម្ចាស់អើយ! តើយើងត្រូវធ្វើដូចម្តេច?»។
ម៉ាថាយ 14:30 - អាល់គីតាប ប៉ុន្ដែ កាលគាត់ឃើញខ្យល់បក់ខ្លាំងគាត់ភ័យណាស់ ហើយចាប់ផ្ដើមលិចទៅក្នុងទឹក។ គាត់ស្រែកឡើងថា៖ «អ៊ីសាជាអម្ចាស់អើយ សូមជួយខ្ញុំផង!»។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែនៅពេលឃើញខ្យល់បក់ខ្លាំង គាត់ក៏ភ័យខ្លាច ហើយចាប់ផ្ដើមលិចចុះ។ គាត់ស្រែកឡើងថា៖ “ព្រះអម្ចាស់អើយ សង្គ្រោះទូលបង្គំផង!”។ Khmer Christian Bible ប៉ុន្ដែពេលឃើញខ្យល់ខ្លាំងពេក នោះគាត់ក៏ភ័យ ហើយចាប់ផ្ដើមលិចចុះ គាត់ក៏ស្រែកឡើងថា៖ «ព្រះអម្ចាស់អើយ! សូមសង្គ្រោះខ្ញុំផង» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ កាលលោកឃើញខ្យល់បក់ខ្លាំង លោកភ័យណាស់ ហើយដោយព្រោះចាប់ផ្ដើមលិច លោកក៏ស្រែកឡើងថា៖ «ព្រះអម្ចាស់ ជួយទូលបង្គំផង!»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ កាលលោកឃើញខ្យល់បក់ខ្លាំង លោកភ័យណាស់ ហើយចាប់ផ្ដើមលិចទៅក្នុងទឹក។ លោកស្រែកឡើងថា៖ «លោកម្ចាស់អើយ សូមជួយខ្ញុំផង!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែកាលគាត់ឃើញខ្យល់បក់ជាខ្លាំង នោះគាត់មានចិត្តភ័យ ហើយដោយព្រោះចាប់តាំងលិចទៅ បានជាគាត់ស្រែកឡើងថា ព្រះអម្ចាស់អើយ សូមជួយសង្គ្រោះទូលបង្គំផង |
លុះព្រឹកឡើង អ្នកបម្រើរបស់អ្នកជំនិតអុលឡោះបានភ្ញាក់ពីព្រលឹមចេញមកក្រៅ ឃើញមានពលទាហានមានទ័ពសេះ និងរទេះចំបាំងឡោមព័ទ្ធទីក្រុង។ អ្នកបម្រើនោះជម្រាបអ្នកជំនិតរបស់អុលឡោះថា៖ «លោកម្ចាស់អើយ! តើយើងត្រូវធ្វើដូចម្តេច?»។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ សូមកុំនៅព្រងើយ! ម្ចាស់នៃខ្ញុំអើយ សូមសង្គ្រោះខ្ញុំផង! ដ្បិតទ្រង់តែងតែទះកំផ្លៀងខ្មាំងសត្រូវ ទាំងប៉ុន្មានរបស់ខ្ញុំ ទ្រង់បំបាក់ធ្មេញរបស់មនុស្សពាល។
អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «អញ្ជើញមក!» ពេត្រុសក៏ចុះពីទូក ដើរលើទឹកឆ្ពោះទៅរកអ៊ីសា។
អ៊ីសាក៏លូកដៃទាញគាត់ឡើងភ្លាម ទាំងមានប្រសាសន៍ថា៖ «មនុស្សមានជំនឿតិចអើយ ហេតុដូចម្ដេចបានជាអ្នកមិនទុកចិត្ដដូច្នេះ?»។
ចូរប្រុងស្មារតី ហើយទូរអា កុំឲ្យចាញ់ការល្បួង វិញ្ញាណរបស់មនុស្សប្រុងប្រៀបជាស្រេចមែន ប៉ុន្ដែ គេនៅទន់ខ្សោយ ព្រោះនិស្ស័យលោកីយ៍»។