ពេលនោះ សិស្សម្នាក់ក្នុងក្រុមសិស្សទាំងដប់ពីរឈ្មោះ យូដាសអ៊ីស្ការីយ៉ុត បានទៅជួបក្រុមអ៊ីមុាំ
ម៉ាថាយ 10:4 - អាល់គីតាប ស៊ីម៉ូនជាអ្នកជាតិនិយម និងយូដាសអ៊ីស្ការីយ៉ុត ជាអ្នកក្បត់អ៊ីសា។ ព្រះគម្ពីរខ្មែរសាកល ស៊ីម៉ូនអ្នកជាតិនិយម និងយូដាសអ៊ីស្ការីយ៉ុតដែលក្បត់ព្រះអង្គ។ Khmer Christian Bible លោកស៊ីម៉ូនជាអ្នកជាតិនិយម និងយូដាសអ៊ីស្ការីយ៉ុតជាអ្នកក្បត់ព្រះអង្គផងដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស៊ីម៉ូន ជាសាសន៍កាណាន និងយូដាសអ៊ីស្ការីយ៉ុត ជាអ្នកដែលក្បត់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស៊ីម៉ូនជាអ្នកជាតិនិយម និងយូដាសអ៊ីស្ការីយ៉ុតជាអ្នកក្បត់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស៊ីម៉ូន ជាសាសន៍កាណាន១ ហើយនឹងយូដាស-អ៊ីស្ការីយ៉ុត ជាអ្នកដែលបញ្ជូនទ្រង់១។ |
ពេលនោះ សិស្សម្នាក់ក្នុងក្រុមសិស្សទាំងដប់ពីរឈ្មោះ យូដាសអ៊ីស្ការីយ៉ុត បានទៅជួបក្រុមអ៊ីមុាំ
ជម្រាបថា៖ «បើខ្ញុំប្រគល់អ៊ីសាជូនអស់លោក តើអស់លោកឲ្យអ្វីខ្ញុំ?»។ ពួកអ៊ីមុាំក៏រាប់ប្រាក់ឲ្យគាត់សាមសិបស្លឹង។
«អ្នករាល់គ្នាដឹងហើយថា ពីរថ្ងៃទៀត ដល់បុណ្យរំលង គេនឹងចាប់បុត្រាមនុស្សបញ្ជូនទៅឆ្កាង»។
អ៊ីសាកំពុងតែមានប្រសាសន៍នៅឡើយ ស្រាប់តែយូដាសជាសិស្សម្នាក់ ក្នុងចំណោមសិស្សទាំងដប់ពីរមកដល់ ទាំងមានបណ្ដាជនជាច្រើនកាន់ដាវ កាន់ដំបងមកជាមួយផង។ ពួកអ៊ីមុាំ និងពួកអះលីជំអះរបស់ប្រជាជនបានចាត់អ្នកទាំងនោះឲ្យមក។
កាលយូដាស ជាអ្នកដែលនាំគេមកចាប់អ៊ីសា ឃើញគេកាត់ទោសអ៊ីសាដូច្នេះ គាត់សោកស្ដាយជាខ្លាំង ក៏យកប្រាក់សាមសិបស្លឹងទៅប្រគល់ឲ្យពួកអ៊ីមុាំ និងពួកអះលីជំអះវិញ
យូដាសអ៊ីស្ការីយ៉ុត ជាសិស្សម្នាក់ក្នុងក្រុមដប់ពីរនាក់ បានទៅជួបពួកអ៊ីមុាំ ដើម្បីគិតគូរនាំគេទៅចាប់អ៊ីសា។
អ៊ីសាកំពុងតែមានប្រសាសន៍នៅឡើយ ស្រាប់តែយូដាសជាសិស្សម្នាក់ ក្នុងចំណោមសិស្សទាំងដប់ពីរនាក់មកដល់ ដោយមានបណ្ដាជនមួយក្រុម កាន់ដាវ កាន់ដំបងមកជាមួយផង។ ពួកអ៊ីមុាំពួកតួន និងពួកអះលីជំអះ បានចាត់អ្នកទាំងនោះឲ្យមក។
ពេលនោះអ៊ីព្លេសហ្សៃតនបានចូលយូដាសហៅអ៊ីស្ការីយ៉ុតជាសិស្សម្នាក់ ក្នុងក្រុមទាំងដប់ពីរនាក់។
នៅពេលអ៊ីសាកំពុងតែមានប្រសាសន៍នៅឡើយ ស្រាប់តែបណ្ដាជនមកដល់ នាំមុខដោយឈ្មោះយូដាស ជាសិស្សម្នាក់ ក្នុងក្រុមទាំងដប់ពីរ។ គាត់ចូលមកជិតអ៊ីសា ហើយថើបអ៊ីសា។
ពេលនោះ អ៊ីសា និងពួកសិស្សកំពុងបរិភោគអាហារ អ៊ីព្លេសបានធ្វើឲ្យយូដាសអ៊ីស្ការីយ៉ុតជាកូនលោកស៊ីម៉ូន មានគំនិតនាំគេមកចាប់អ៊ីសា។
ប៉ុន្ដែក្នុងចំណោមអ្នករាល់គ្នា អ្នកខ្លះគ្មានជំនឿទេ»។ តាំងពីដើមដំបូងមក អ៊ីសាស្គាល់អស់អ្នកដែលគ្មានជំនឿ ព្រមទាំងស្គាល់អ្នកដែលនឹងក្បត់គាត់ រួចស្រេចទៅហើយ។
អ៊ីសាមានប្រសាសន៍សំដៅទៅលើយូដាស ជាកូនលោកស៊ីម៉ូនអ៊ីស្ការីយ៉ុត។ យូដាសនេះហើយដែលនឹងក្បត់អ៊ីសា ទោះបីគាត់ជាសិស្សមួយនាក់ ក្នុងចំណោមសិស្សទាំងដប់ពីរក៏ដោយ។
លុះបានមកដល់ផ្ទះហើយ គេឡើងទៅបន្ទប់ខាងលើ ជាកន្លែងដែលគេធ្លាប់ស្នាក់នៅ។ សាវ័កទាំងនោះ គឺពេត្រុស យ៉ូហាន យ៉ាកកូប លោកអនទ្រេ លោកភីលីព លោកថូម៉ាស លោកបារថូឡូមេ លោកម៉ាថាយ យ៉ាកកូបជាកូនលោកអាល់ផាយ លោកស៊ីម៉ូនហៅអ្នកជាតិនិយម និងលោកយូដាសជាកូនរបស់យ៉ាកកូប។
ឲ្យបំពេញមុខងារជាសាវ័កជំនួសយូដាស ដ្បិតយូដាសបានបោះបង់មុខងារនេះ ទៅឯកន្លែងរបស់គាត់»។