Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 14:10 - អាល់គីតាប

10 យូដាស‌អ៊ីស្កា‌រីយ៉ុត ជា​សិស្ស​ម្នាក់​ក្នុង​ក្រុម​ដប់‌ពីរ​នាក់ បាន​ទៅ​ជួប​ពួក​អ៊ីមុាំ ដើម្បី​គិត‌គូរ​នាំ​គេ​ទៅ​ចាប់​អ៊ីសា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 ពេលនោះ យូដាស​អ៊ីស្ការីយ៉ុត ជា​ម្នាក់​ក្នុង​សាវ័ក​ទាំង​ដប់ពីរ​នាក់ បាន​ទៅរក​ពួក​នាយកបូជាចារ្យ ដើម្បី​ប្រគល់​ព្រះយេស៊ូវ​ទៅ​ពួកគេ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

10 យូដាស​អ៊ីស្ការីយ៉ុត​ ជា​សាវក​ម្នាក់​នៅ​ក្នុង​ចំណោម​សាវក​ទាំង​ដប់​ពីរ​ បាន​ទៅ​ជួប​ពួក​សម្ដេច​សង្ឃ​ ដើម្បី​ប្រគល់​ព្រះអង្គ​ទៅ​ឲ្យ​ពួកគេ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ពេល​នោះ យូដាស​អ៊ីស្កា‌រីយ៉ុត ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ដប់​ពីរ ក៏​ទៅ​ជួប​ពួក​សង្គ្រាជ ដើម្បី​បញ្ជូន​ព្រះ‌អង្គ​ទៅ​ឲ្យ​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 យូដាស‌អ៊ីស្កា‌រីយ៉ុត ជា​សិស្ស*​ម្នាក់​ក្នុង​ក្រុម​ដប់‌ពីរ​រូប បាន​ទៅ​ជួប​ពួក​នាយក​បូជា‌ចារ្យ* ដើម្បី​គិត‌គូរ​នាំ​គេ​ទៅ​ចាប់​ព្រះ‌យេស៊ូ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ឯ​យូដាស-អ៊ីស្កា‌រីយ៉ុត ជា​អ្នក​១​ក្នុង​ពួក​១២ វា​ក៏​ទៅ​ឯ​ពួក​សង្គ្រាជ ដើម្បី​នឹង​បញ្ជូន​ទ្រង់​ទៅ​គេ

សូមមើលជំពូក ចម្លង




ម៉ាកុស 14:10
10 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម្បី​តែ​មិត្ត​សម្លាញ់​ដ៏​ជិត‌ស្និទ្ធ​របស់​ខ្ញុំ គឺ​អ្នក​ដែល​ខ្ញុំ​ទុក​ចិត្ត ហើយ​ជា​អ្នក​ដែល​បរិភោគ​អាហារ រួម​ជា​មួយ​ខ្ញុំ ក៏​ប្រឆាំង​នឹង​ខ្ញុំ​ដែរ​ ។


ស៊ីម៉ូន​ជា​អ្នក​ជាតិ​និយម និង​យូដាស​អ៊ី‌ស្ការី‌យ៉ុត ជា​អ្នក​ក្បត់​អ៊ីសា។


កាល​អ្នក​ទាំង​នោះ​ស្ដាប់​ពាក្យ​យូដាស​និយាយ គេ​សប្បាយ​ចិត្ដ​ណាស់ ហើយ​សន្យា​ថា​នឹង​ឲ្យ​ប្រាក់​គាត់។ យូដាស​ក៏​រក​ឱកាស​ល្អ​ដើម្បី​នាំ​គេ​ទៅ​ចាប់​អ៊ីសា។


និង​យូដាស‌អ៊ីស្ការី‌យ៉ុត​ជា​អ្នក​ក្បត់​អ៊ីសា។


ពេល​នោះ អ៊ីសា និង​ពួក​សិស្ស​កំពុង​បរិភោគ​អាហារ អ៊ីព្លេស​បាន​ធ្វើ​ឲ្យ​យូដាស​អ៊ីស្កា‌រីយ៉ុត​ជា​កូន​លោក​ស៊ីម៉ូន មាន​គំនិត​នាំ​គេ​មក​ចាប់​អ៊ីសា។


យូដាស​ទទួល​យក​ដុំ​នំបុ័ង រួច​ចេញ​ទៅ​ភ្លាម ពេល​នោះ យប់​ងងឹត​ហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម