អ៊ីសាក៏លូកដៃទាញគាត់ឡើងភ្លាម ទាំងមានប្រសាសន៍ថា៖ «មនុស្សមានជំនឿតិចអើយ ហេតុដូចម្ដេចបានជាអ្នកមិនទុកចិត្ដដូច្នេះ?»។
ម៉ាកុស 9:22 - អាល់គីតាប អ៊ីព្លេសធ្វើឲ្យវាដួលលើភ្លើង ឲ្យវាធ្លាក់ក្នុងទឹកជាច្រើនលើកច្រើនសា ចង់ឲ្យវាបាត់បង់ជីវិត។ ប្រសិនបើតួនអាចធ្វើបាន សូមមេត្ដាជួយយើងខ្ញុំ សូមអាណិតអាសូរយើងខ្ញុំផង»។ ព្រះគម្ពីរខ្មែរសាកល វិញ្ញាណនោះបោះកូនខ្ញុំទៅក្នុងភ្លើង និងក្នុងទឹកជាញឹកញាប់ ដើម្បីបំផ្លាញជីវិតវា។ ប៉ុន្តែប្រសិនបើលោកអាចធ្វើអ្វីបាន សូមអាណិតមេត្តាជួយយើងខ្ញុំផង”។ Khmer Christian Bible វិញ្ញាណនោះតែងតែធ្វើឲ្យកូនខ្ញុំដួលទៅក្នុងភ្លើង និងធ្លាក់ទៅក្នុងទឹកដើម្បីសម្លាប់វា តែបើលោកអាចជួយបាន សូមអាណិតមេត្ដាជួយយើងផង» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ វិញ្ញាណនោះធ្វើឲ្យវាដួលទៅក្នុងភ្លើង និងធ្លាក់ទៅក្នុងទឹកជាញឹកញាប់ ដើម្បីសម្លាប់វា ប៉ុន្តែ ប្រសិនបើលោកគ្រូអាចធ្វើបាន សូមអាណិតមេត្តាជួយយើងខ្ញុំផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ វិញ្ញាណអាក្រក់ធ្វើឲ្យវាដួលលើភ្លើង ឲ្យវាធ្លាក់ក្នុងទឹកជាច្រើនលើកច្រើនសា ចង់ឲ្យវាបាត់បង់ជីវិត។ ប្រសិនបើលោកអាចធ្វើបាន សូមមេត្តាជួយយើងខ្ញុំ សូមអាណិតអាសូរយើងខ្ញុំផង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជួនកាលក៏បោះវាទៅក្នុងភ្លើងក្នុងទឹកជាញយៗ ដើម្បីនឹងបំផ្លាញវាទៅ ប៉ុន្តែបើលោកអាចនឹងជួយបាន នោះសូមអាណិតមេត្តាជួយយើងខ្ញុំផង |
អ៊ីសាក៏លូកដៃទាញគាត់ឡើងភ្លាម ទាំងមានប្រសាសន៍ថា៖ «មនុស្សមានជំនឿតិចអើយ ហេតុដូចម្ដេចបានជាអ្នកមិនទុកចិត្ដដូច្នេះ?»។
សូមថា៖ «អ៊ីសាជាអម្ចាស់អើយ សូមលោកអាណិតមេត្ដាកូនប្រុសរបស់ខ្ញុំផង វាឆ្កួតជ្រូក បណ្ដាលឲ្យវាឈឺចុកចាប់ខ្លាំងណាស់ វាដួលទៅក្នុងភ្លើង និងធ្លាក់ទឹកជាញឹកញាប់។
អ៊ីសាអាណិតអាសូរអ្នកទាំងពីរពន់ពេកណាស់ គាត់ក៏ពាល់ភ្នែកគេ។ រំពេចនោះ គេឃើញភ្លាម ហើយនាំគ្នាដើរតាមអ៊ីសាទៅ។
ពេលនោះ មានមនុស្សឃ្លង់ម្នាក់ចូលមកថ្វាយបង្គំគាត់សូមថា៖ «អ៊ីសាជាអម្ចាស់អើយ! ប្រសិនបើលោកមិនយល់ទាស់ទេ សូមប្រោសខ្ញុំឲ្យជាស្អាតបរិសុទ្ធផង»។
ពេលអ៊ីសាទៅដល់ផ្ទះ មនុស្សខ្វាក់ទាំងពីរនាក់ចូលទៅជិតគាត់។ អ៊ីសាសួរទៅអ្នកទាំងពីរថា៖ «តើអ្នកជឿថាខ្ញុំអាចធ្វើឲ្យភ្នែកអ្នកភ្លឺបានឬ?»។ គេឆ្លើយថា៖ «យើងខ្ញុំជឿហើយអ៊ីសាជាអម្ចាស់អើយ»។
អ៊ីសាមិនយល់ព្រមទេ ផ្ទុយទៅវិញ អ៊ីសាប្រាប់ថា៖ «ចូរអ្នកត្រឡប់ទៅផ្ទះ ទៅនៅជាមួយក្រុមគ្រួសារវិញចុះ ហើយរៀបរាប់ហេតុការណ៍ទាំងប៉ុន្មាន ដែលអុលឡោះជាអម្ចាស់បានប្រោសដល់អ្នកដោយចិត្តអាណិតអាសូរ»។
អ៊ីសាសួរទៅឪពុកថា៖ «តើវាវេទនាបែបនេះ តាំងពីអង្កាល់មក?»។ ឪពុកតបថា៖ «តាំងតែពីតូចម៉្លេះ។
អ៊ីសាបានប្រាប់ទៅគាត់ថា៖ «ហេតុអ្វីបានជាអ្នកពោលថា “ប្រសិនបើតួនអាចជួយបាន” ដូច្នេះ? អុលឡោះអាចសម្រេចកិច្ចការសព្វគ្រប់ទាំងអស់ដល់អ្នកជឿ»។
កាលអ៊ីសាជាអម្ចាស់ឃើញស្ដ្រីមេម៉ាយនោះ គាត់អាណិតអាសូរគាត់យ៉ាងខ្លាំង។ អ៊ីសាប្រាប់ទៅគាត់ថា៖ «សូមកុំយំអី!»។