បងៗមានចិត្តច្រណែននឹងយូសុះណាស់ ប៉ុន្តែ ឪពុករបស់គាត់បានចងចាំសុបិននេះទុកក្នុងចិត្ត។
ម៉ាកុស 9:10 - អាល់គីតាប អ្នកទាំងបីធ្វើតាមពាក្យរបស់អ៊ីសា តែសាកសួរគ្នាថា៖ «តើ “រស់ឡើងវិញ”មានន័យដូចម្ដេច?»។ ព្រះគម្ពីរខ្មែរសាកល ពួកគេក៏ទុកព្រះបន្ទូលនេះតែក្នុងពួកគេ ទាំងជជែកគ្នាថា “រស់ឡើងវិញពីចំណោមមនុស្សស្លាប់” មានន័យដូចម្ដេច។ Khmer Christian Bible ពួកគេបានរក្សាព្រះបន្ទូលនោះទុកក្នុងចិត្ដ និងសួរដេញដោលគ្នាថា តើការរស់ពីស្លាប់ឡើងវិញមានន័យយ៉ាងដូចម្តេច? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកទាំងនោះក៏រក្សារឿងនោះទុកតែក្នុងចិត្ត ហើយចោទសួរគ្នាពីសេចក្តីរស់ពីស្លាប់ឡើងវិញនេះ មានន័យដូចម្តេច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទាំងបីធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គ តែសាកសួរគ្នាថា៖ «តើ“រស់ឡើងវិញ” មានន័យដូចម្ដេច?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកទាំងនោះក៏រក្សាពាក្យនោះទុកនៅតែក្នុងពួកគេ ហើយសួរគ្នាទៅវិញទៅមក ពីសេចក្ដីរស់ពីស្លាប់ឡើងវិញជាយ៉ាងណា |
បងៗមានចិត្តច្រណែននឹងយូសុះណាស់ ប៉ុន្តែ ឪពុករបស់គាត់បានចងចាំសុបិននេះទុកក្នុងចិត្ត។
ពេត្រុសនាំអ៊ីសាទៅដាច់ឡែកពីគេ ហើយនិយាយជំទាស់ថា៖ «អ៊ីសាជាអម្ចាស់អើយ! សូមអុលឡោះមេត្ដាអាណិត កុំឲ្យការណ៍នេះ កើតមានដល់លោកឡើយ»។
បន្ទាប់មក គេសួរអ៊ីសាថា៖ «ហេតុដូចម្ដេចបានជាពួកតួនចេះតែនិយាយថា ណាពីអេលីយ៉េសត្រូវអញ្ជើញមកមុន?»។
ពេលអ៊ីសាចុះពីលើភ្នំជាមួយសិស្សទាំងបីគាត់ហាមប្រាមគេ មិនឲ្យនិយាយអំពីហេតុការណ៍ដែលខ្លួនបានឃើញប្រាប់នរណាឡើយ រហូតដល់បុត្រាមនុស្សរស់ឡើងវិញ។
នៅពេលនោះ ពួកសិស្សពុំបានយល់ហេតុការណ៍ទាំងនេះភ្លាមៗទេ។ លុះដល់អ៊ីសាបានសំដែងសិរីរុងរឿងហើយ ទើបគេនឹកឃើញថា ហេតុការណ៍ទាំងនេះមានចែងទុកអំពីអ៊ីសា ហើយមហាជនក៏បានធ្វើកិច្ចការទាំងប៉ុន្មាន ឲ្យអ៊ីសាស្របតាមគីតាបដែរ។