អ្នកទាំងនោះបានបរិភោគឆ្អែតគ្រប់ៗគ្នា ហើយពួកសិស្សប្រមូលនំបុ័ងដែលនៅសល់ ដាក់បានពេញដប់ពីរល្អី។
ម៉ាកុស 8:20 - អាល់គីតាប «ចុះកាលខ្ញុំកាច់នំបុ័ងប្រាំពីរដុំ ចែកឲ្យមនុស្សបួនពាន់នាក់ តើអ្នករាល់គ្នាប្រមូលបានប៉ុន្មានជាល?»។ គេឆ្លើយថា៖ «ប្រាំពីរជាល»។ ព្រះគម្ពីរខ្មែរសាកល “ចុះពេលកាច់នំប៉័ងប្រាំពីរឲ្យបួនពាន់នាក់វិញ តើអ្នករាល់គ្នាប្រមូលបំណែកនំប៉័ងបានពេញប៉ុន្មានកញ្ឆេ?”។ ពួកគេទូលឆ្លើយថា៖ “ប្រាំពីរកញ្ឆេ”។ Khmer Christian Bible «ចុះពេលនំបុ័ងប្រាំពីរដុំសម្រាប់មនុស្សបួនពាន់នាក់ តើអ្នករាល់គ្នាប្រមូលនំបុ័ងនៅសល់បានពេញប៉ុន្មានកន្ដ្រក?» ពួកគេទូលព្រះអង្គថា៖ «ប្រាំពីរកន្ដ្រក» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ចុះកាលខ្ញុំកាច់នំបុ័ងប្រាំពីរដុំឲ្យមនុស្សបួនពាន់នាក់ តើអ្នករាល់គ្នាប្រមូលចំណិតដែលសល់ ដាក់ពេញបានប៉ុន្មានកន្ត្រក?» គេទូលព្រះអង្គថា៖ «ប្រាំពីរកន្ត្រក»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ចុះកាលខ្ញុំកាច់នំប៉័ងប្រាំពីរដុំ ចែកឲ្យមនុស្សបួនពាន់នាក់ តើអ្នករាល់គ្នាប្រមូលបានប៉ុន្មានជាល?»។ គេទូលថា៖ «ប្រាំពីរជាល»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយកាលកាច់នំបុ័ង៧ឲ្យដល់៤ពាន់នាក់ នោះបានប្រមូលចំណិតដែលសល់ ដាក់ពេញបានប៉ុន្មានកំប្រោង គេទូលឆ្លើយថា បាន៧ |
អ្នកទាំងនោះបានបរិភោគឆ្អែតគ្រប់ៗគ្នា ហើយពួកសិស្សប្រមូលនំបុ័ងដែលនៅសល់ ដាក់បានពេញដប់ពីរល្អី។