បន្ទាប់មកអ៊ីសាប្រាប់មហាជនឲ្យវិលត្រឡប់ទៅផ្ទះវិញ រួចគាត់ចុះទូក ឆ្ពោះទៅតំបន់ម៉ាកាដាន។
ម៉ាកុស 8:10 - អាល់គីតាប ភ្លាមនោះ អ៊ីសាចុះទូកជាមួយពួកសិស្សឆ្ពោះទៅតំបន់ដាល់ម៉ានូថា។ ព្រះគម្ពីរខ្មែរសាកល រួចក៏ជិះទូកជាមួយពួកសិស្សភ្លាម ហើយទៅដល់តំបន់ដាលម៉ានូថា។ Khmer Christian Bible ភ្លាមនោះ ព្រះអង្គបានឡើងទូកជាមួយពួកសិស្សទៅភូមិដាលម៉ានូថា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ភ្លាមនោះ ព្រះអង្គយាងចុះទូកជាមួយពួកសិស្ស ទៅកាន់ស្រុកដាលម៉ានូថា ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ភ្លាមនោះ ព្រះអង្គយាងចុះទូកជាមួយពួកសិស្សឆ្ពោះទៅតំបន់ដាល់ម៉ានូថា ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្រាប់តែទ្រង់យាងចុះទូក ជាមួយនឹងពួកសិស្ស ទៅឯស្រុកដាលម៉ានូថាទៅ |
បន្ទាប់មកអ៊ីសាប្រាប់មហាជនឲ្យវិលត្រឡប់ទៅផ្ទះវិញ រួចគាត់ចុះទូក ឆ្ពោះទៅតំបន់ម៉ាកាដាន។
នៅពេលនោះ មានមនុស្សទាំងអស់ប្រមាណជាបួនពាន់នាក់។ បន្ទាប់មក អ៊ីសាប្រាប់គេឲ្យវិលត្រឡប់ទៅផ្ទះវិញ។