អ៊ីសាចាត់សិស្សទាំងដប់ពីរនាក់នេះឲ្យទៅដោយផ្ដែផ្ដាំថា៖ «កុំទៅរកសាសន៍ដទៃឡើយ ហើយក៏កុំចូលទៅក្នុងភូមិរបស់ជនជាតិសាម៉ារីដែរ
ម៉ាកុស 7:27 - អាល់គីតាប អ៊ីសាបានប្រាប់ទៅនាងថា៖ «ត្រូវទុកឲ្យកូនចៅបរិភោគឆ្អែតជាមុនសិន មិនគួរយកអាហាររបស់កូនចៅបោះទៅឲ្យកូនឆ្កែស៊ីឡើយ»។ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលនឹងនាងថា៖“ត្រូវតែឲ្យកូនៗបានឆ្អែតជាមុនសិន ពីព្រោះការដែលយកនំប៉័ងរបស់កូនៗបោះទៅឲ្យកូនឆ្កែ មិនត្រូវទេ”។ Khmer Christian Bible តែព្រះអង្គមានបន្ទូលទៅនាងថា៖ «ត្រូវឲ្យកូនបរិភោគអាហារឆ្អែតសិន ដ្បិតមិនគួរយកអាហាររបស់កូនបោះឲ្យឆ្កែទេ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «ត្រូវឲ្យកូនបរិភោគឆ្អែតជាមុនសិន ដ្បិតមិនគួរយកនំប៉័ងរបស់កូន បោះទៅឲ្យឆ្កែឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ត្រូវទុកឲ្យកូនចៅបរិភោគឆ្អែតជាមុនសិន មិនគួរយកអាហាររបស់កូនចៅបោះទៅឲ្យកូនឆ្កែស៊ីឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែព្រះយេស៊ូវមានបន្ទូលទៅនាងថា ទុកឲ្យកូនក្មេងស៊ីឆ្អែតជាមុនសិន ព្រោះមិនគួរនឹងយកនំបុ័ងរបស់កូនក្មេងបោះទៅឲ្យឆ្កែស៊ីទេ |
អ៊ីសាចាត់សិស្សទាំងដប់ពីរនាក់នេះឲ្យទៅដោយផ្ដែផ្ដាំថា៖ «កុំទៅរកសាសន៍ដទៃឡើយ ហើយក៏កុំចូលទៅក្នុងភូមិរបស់ជនជាតិសាម៉ារីដែរ
កុំយកអ្វីៗដែលជារបស់បរិសុទ្ធ ទៅឲ្យឆ្កែឡើយ ហើយក៏កុំបោះត្បូងពេជ្ររបស់អ្នករាល់គ្នានៅមុខជ្រូកដែរ ក្រែងលោវាជាន់ឈ្លី រួចបែរមកត្របាក់ខាំអ្នករាល់គ្នាវិញ»។
ស្ដ្រីនោះជាសាសន៍ក្រិកមានកំណើតនៅភេនីសក្នុងស្រុកស៊ីរី។ នាងសូមឲ្យអ៊ីសាដេញអ៊ីព្លេសចេញពីកូននាង។
នាងជម្រាបអ៊ីសាថា៖ «ពិតមែនហើយអ៊ីសាជាអម្ចាស់! ប៉ុន្ដែ កូនឆ្កែនៅក្រោមតុ វាស៊ីកំទេចអាហារដែលកូនក្មេងធ្វើឲ្យជ្រុះនោះបាន»។
ពេលនោះ អ៊ីសាជាអម្ចាស់មានប្រសាសន៍មកខ្ញុំថា “ទៅចុះ ដ្បិតយើងនឹងចាត់អ្នកឲ្យទៅរកសាសន៍ដទៃដែលនៅឆ្ងាយៗ”»។
ខ្ញុំសូមជម្រាបបងប្អូនថា អាល់ម៉ាហ្សៀសបានមកធ្វើជាអ្នកបម្រើរបស់សាសន៍ដែលខតាន់ដើម្បីសម្រេចតាមបន្ទូល ដែលអុលឡោះបានសន្យាចំពោះបុព្វបុរស និងសំដែងចិត្តសច្ចៈរបស់អុលឡោះ។
កាលណោះ បងប្អូននៅឆ្ងាយពីអាល់ម៉ាហ្សៀស គ្មានសិទ្ធិចូលជាតិអ៊ីស្រអែល គ្មានទំនាក់ទំនងអ្វីនឹងសម្ពន្ធមេត្រីដែលចងឡើងដោយបន្ទូលសន្យារបស់អុលឡោះទេ បងប្អូនរស់នៅក្នុងលោកនេះដោយ គ្មានទីសង្ឃឹម ហើយក៏គ្មានអុលឡោះដែរ។