«ហេតុអ្វីបានជាសិស្សរបស់លោក មិនគោរពតាមទំនៀមទម្លាប់របស់ចាស់បុរាណ គឺមិនធ្វើពិធីលាងដៃមុនពេលបរិភោគដូច្នេះ?»។
ម៉ាកុស 7:2 - អាល់គីតាប គេឃើញសិស្សរបស់អ៊ីសាខ្លះបរិភោគអាហារ ដោយដៃមិនស្អាត គឺគេពុំបានលាងដៃជាមុន។ ព្រះគម្ពីរខ្មែរសាកល ពួកគេបានឃើញថាសិស្សខ្លះរបស់ព្រះអង្គហូបនំប៉័ងដោយដៃមិនបរិសុទ្ធ គឺដៃដែលមិនបានលាង។ Khmer Christian Bible និងបានឃើញសិស្សព្រះអង្គមួយចំនួនកំពុងបរិភោគអាហារទាំងដៃមិនស្អាត គឺមិនបានលាងដៃ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេឃើញសិស្សរបស់ព្រះអង្គខ្លះបរិភោគទាំងដៃមិនស្អាត គឺមិនបានលាងដៃ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេឃើញសិស្ស*របស់ព្រះអង្គខ្លះបរិភោគអាហារ ដោយដៃមិនបរិសុទ្ធ* គឺគេពុំបានលាងដៃជាមុន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលគេឃើញពួកសិស្សទ្រង់ខ្លះបរិភោគទាំងដៃមិនស្អាត គឺមិនបានលាងចេញ នោះក៏ចោទប្រកាន់ទោស |
«ហេតុអ្វីបានជាសិស្សរបស់លោក មិនគោរពតាមទំនៀមទម្លាប់របស់ចាស់បុរាណ គឺមិនធ្វើពិធីលាងដៃមុនពេលបរិភោគដូច្នេះ?»។
ពួកខាងគណៈផារីស៊ី និងពួកតួនសួរអ៊ីសាថា៖ «ហេតុអ្វីបានជាសិស្សរបស់អ្នកមិនកាន់តាមទំនៀមទម្លាប់ចាស់បុរាណ គឺនាំគ្នាបរិភោគដោយដៃមិនស្អាតដូច្នេះ?»។
គាត់មានប្រសាសន៍ទៅគេថា៖ «បងប្អូនជ្រាបឬទេ ហ៊ូកុំរបស់សាសនាយូដា ហាមមិនឲ្យសាសន៍យូដាទាក់ទងជាមួយជនបរទេស ឬក៏ចូលទៅក្នុងផ្ទះរបស់គេឡើយ។ ប៉ុន្ដែ អុលឡោះបានបង្ហាញខ្ញុំឲ្យដឹងថា មិនត្រូវប្រកាន់នរណាម្នាក់ថា ជាមនុស្សដែលហ៊ូកុំហាមឃាត់មិនឲ្យទាក់ទង ឬជាមនុស្សមិនបរិសុទ្ធនោះឡើយ។
ប៉ុន្ដែ ខ្ញុំឆ្លើយទៅវិញថាៈ “ទេ អុលឡោះជាអម្ចាស់ ខ្ញុំពុំដែលទទួលទានអ្វីដែលហ៊ូកុំហាមឃាត់ ឬមិនហាឡាល់ទាល់តែសោះ”។
ដោយខ្ញុំរួមជាមួយអ៊ីសាជាអម្ចាស់ ខ្ញុំដឹង ហើយជឿជាក់ថា គ្មានអ្វីមួយមិនហាឡាល់ឯកឯងនោះទេ គឺទាល់តែមាននរណាម្នាក់ចាត់ទុកថាមិនហាឡាល់ ទើបក្លាយទៅជាមិនហាឡាល់ ចំពោះអ្នកដែលថានោះ។
ចុះចំណង់បើអ្នកដែលមើលងាយបុត្រារបស់អុលឡោះ ដោយបន្ថោកឈាមនៃសម្ពន្ធមេត្រី ជាឈាមដែលប្រោសឲ្យគេបានទៅជាបរិសុទ្ធ ហើយប្រសិនបើគេត្មះតិះដៀលរសអុលឡោះដ៏មានគុណ សូមបងប្អូនគិតមើល៍ តើគេនឹងត្រូវទទួលទោសខ្លាំងយ៉ាងណាទៅទៀត!
គ្មានអ្វីមួយមិនបរិសុទ្ធអាចចូលមកក្នុងក្រុងនោះបានឡើយ ហើយអ្នកប្រព្រឹត្ដអំពើគួរឲ្យស្អប់ខ្ពើម ឬអ្នកកុហកក៏ពុំអាចចូលបានដែរ គឺមានតែអ្នកដែលមានឈ្មោះកត់ទុក ក្នុងក្រាំងនៃបញ្ជីជីវិតរបស់កូនចៀមប៉ុណ្ណោះទើបអាចចូលបាន។