អស់អ្នកដែលជឿនឹងធ្វើទីសំគាល់ទាំងនេះ គឺគេនឹងដេញអ៊ីព្លេសក្នុងនាមខ្ញុំ គេនិយាយភាសាថ្មី។
ម៉ាកុស 6:7 - អាល់គីតាប ពេលនោះ អ៊ីសាហៅសិស្សទាំងដប់ពីរនាក់មក រួចគាត់ចាត់គេពីរៗនាក់ឲ្យទៅ ទាំងប្រទានឲ្យគេមានអំណាចដេញអ៊ីព្លេសផង។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គទ្រង់ហៅសាវ័កទាំងដប់ពីរនាក់មក ហើយចាប់ផ្ដើមចាត់ពួកគេពីរៗនាក់ឲ្យទៅ ព្រមទាំងប្រទានសិទ្ធិអំណាចលើវិញ្ញាណអសោចដល់ពួកគេផង។ Khmer Christian Bible ព្រះអង្គហៅសិស្សទាំងដប់ពីរនាក់មក ហើយប្រទានឲ្យគេមានសិទ្ធិអំណាចលើពួកវិញ្ញាណអាក្រក់ រួចក៏ចាប់ផ្ដើមចាត់គេឲ្យចេញទៅពីរៗនាក់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គហៅអ្នកទាំងដប់ពីរមក ហើយចាប់ផ្ដើមចាត់គេឲ្យចេញទៅពីរៗនាក់ ព្រះអង្គប្រទានឲ្យគេមានអំណាចលើវិញ្ញាណអាក្រក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ព្រះអង្គត្រាស់ហៅសិស្ស*ទាំងដប់ពីររូបមក រួចទ្រង់ចាត់គេពីរៗនាក់ឲ្យទៅ ទាំងប្រទានឲ្យគេមានអំណាចដេញវិញ្ញាណអាក្រក់ផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ហៅពួក១២នាក់មក ចាប់តាំងចាត់ឲ្យគេទៅ២នាក់ៗ ទ្រង់ប្រទានឲ្យមានអំណាចលើអស់ទាំងអារក្សអសោចិ៍ផង |
អស់អ្នកដែលជឿនឹងធ្វើទីសំគាល់ទាំងនេះ គឺគេនឹងដេញអ៊ីព្លេសក្នុងនាមខ្ញុំ គេនិយាយភាសាថ្មី។
ក្រោយមក អ៊ីសាជាអម្ចាស់ជ្រើសយកសិស្សចិតសិបពីរនាក់ទៀត ហើយចាត់គេពីរៗនាក់ឲ្យទៅតាមភូមិ តាមស្រុកនានា ដែលអ៊ីសាបម្រុងនឹងទៅ។
យើងនឹងឲ្យបន្ទាល់របស់យើងទាំងពីរនាក់ស្លៀកបាវ ទៅថ្លែងបន្ទូល ក្នុងរយៈពេលមួយពាន់ពីររយហុកសិបថ្ងៃនោះ។