មុនដំបូង ពួកគេចូលទៅក្នុងដំណាក់ នៅពេលដែលស្តេចអ៊ីសបូសែតកំពុងដេកលើគ្រែក្នុងបន្ទប់ដេក។ ពួកគេសម្លាប់ស្តេច ហើយកាត់យកក្បាល រួចនាំគ្នាចេញទៅ។ ពួកគេដើរអស់មួយយប់ កាត់តាមតំបន់អារ៉ាបា។
ម៉ាកុស 6:28 - អាល់គីតាប ទាហានទៅគុកកាត់ កយ៉ះយ៉ា យកក្បាលដាក់លើថាសមួយមកប្រគល់ឲ្យនាង ហើយនាងយកទៅជូនម្តាយ។ ព្រះគម្ពីរខ្មែរសាកល ហើយយកក្បាលរបស់គាត់ដាក់លើថាសមកឲ្យក្មេងស្រីនោះ ក្មេងស្រីក៏យកទៅឲ្យម្ដាយរបស់នាង។ Khmer Christian Bible រួចគេបាននាំក្បាលគាត់ដាក់លើថាស មកប្រគល់ឲ្យនាង ហើយនាងក៏ប្រគល់ឲ្យម្ដាយនាង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដាក់លើថាស យកមកប្រគល់ឲ្យនាង រួចនាងយកទៅថ្វាយមាតា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទាហានទៅគុកកាត់ កលោកយ៉ូហាន យកក្បាលដាក់លើថាសមួយ មកប្រគល់ឲ្យនាង ហើយនាងយកទៅថ្វាយមាតា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកនោះក៏ទៅកាត់ក្បាលលោកនៅក្នុងគុក ដាក់លើថាសមកជូននាង នាងក៏ថ្វាយដល់មាតា |
មុនដំបូង ពួកគេចូលទៅក្នុងដំណាក់ នៅពេលដែលស្តេចអ៊ីសបូសែតកំពុងដេកលើគ្រែក្នុងបន្ទប់ដេក។ ពួកគេសម្លាប់ស្តេច ហើយកាត់យកក្បាល រួចនាំគ្នាចេញទៅ។ ពួកគេដើរអស់មួយយប់ កាត់តាមតំបន់អារ៉ាបា។
អ្នកនាំសារម្នាក់រត់ទៅជម្រាបលោកយេហ៊ូវថា គេនាំក្បាលរបស់បុត្រស្តេចមកហើយ។ លោកយេហ៊ូវបញ្ជាថា៖ «ចូរយកក្បាលទាំងនោះទៅដាក់ជាពីរគំនរ នៅត្រង់មាត់ទ្វារក្រុង រហូតដល់ព្រឹកស្អែក»។
នាងជម្រាបទៅស្ដេចវិញ តាមពាក្យបង្គាប់របស់ម្តាយថា៖ «សូមស្តេចប្រទានក្បាលរបស់យ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹកដាក់លើថាសមកឲ្យខ្ញុំ!»។
កាលពួកសិស្សរបស់យ៉ះយ៉ាបានឮដំណឹងនេះ គេនាំគ្នាមកយកសពរបស់យ៉ះយ៉ាទៅបញ្ចុះក្នុងផ្នូរ។