ស្តេចទតមានប្រសាសន៍ទៅលោកយ៉ូអាប់ថា៖ «យើងយល់ព្រម តាមសំណូមពររបស់អ្នកហើយ ចូរទៅនាំអាប់សាឡុមមកវិញចុះ»។
ម៉ាកុស 6:26 - អាល់គីតាប ស្ដេចព្រួយចិត្តក្រៃលែង តែមិនហ៊ានបដិសេធឡើយ ព្រោះស្តេចបានស្បថនៅមុខភ្ញៀវទាំងអស់គ្នា។ ព្រះគម្ពីរខ្មែរសាកល ស្ដេចក៏ពិបាកព្រះទ័យក្រៃលែង ប៉ុន្តែដោយសារតែពាក្យសម្បថ និងដោយសារតែភ្ញៀវរួមតុអាហារ ទ្រង់មិនចង់បដិសេធនាងទេ។ Khmer Christian Bible ពេលនោះ ស្ដេចប្រែជាព្រួយចិត្ដយ៉ាងខ្លាំង ព្រោះព្រះអង្គបានសន្យានៅចំពោះមុខភ្ញៀវដែលរួមតុជាមួយព្រះអង្គ ហើយព្រះអង្គមិនចង់បដិសេធសំណូមនាងទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្តេចមានព្រះហឫទ័យព្រួយយ៉ាងខ្លាំង តែដោយព្រោះសម្បថរបស់ព្រះអង្គ និងពួកភ្ញៀវដែលរួមតុជាមួយ ទ្រង់ក៏មិនចង់ប្រកែកនឹងនាង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចព្រួយព្រះហឫទ័យក្រៃលែង តែមិនហ៊ានបដិសេធឡើយ ព្រោះព្រះអង្គបានស្បថនៅមុខភ្ញៀវទាំងអស់គ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពាក្យនោះជាហេតុនាំឲ្យស្តេចមានព្រះទ័យព្រួយខ្លាំងណាស់ តែដោយព្រោះសម្បថរបស់ទ្រង់ ហើយនឹងពួកភ្ញៀវ បានជាទ្រង់មិនប្រកែកឡើយ |
ស្តេចទតមានប្រសាសន៍ទៅលោកយ៉ូអាប់ថា៖ «យើងយល់ព្រម តាមសំណូមពររបស់អ្នកហើយ ចូរទៅនាំអាប់សាឡុមមកវិញចុះ»។
កាលស្ដេចស្តាប់ដូច្នេះហើយ គាត់ព្រួយចិត្តជាខ្លាំង។ ស្តេចចង់ដោះលែងដានីយ៉ែលណាស់ គឺតាំងពីពេលនោះរហូតដល់ល្ងាច ស្តេចរិះរកមធ្យោបាយដោះលែងដានីយ៉ែល។
ស្តេចព្រួយចិត្តក្រៃលែង ព្រោះគាត់បានស្បថនៅមុខភ្ញៀវទាំងអស់ជ្រុលហួសទៅហើយ។ ស្តេចក៏បញ្ជាឲ្យគេធ្វើតាមពាក្យសុំរបស់នាង
នាងក៏ប្រញាប់ត្រឡប់ទៅជួបស្ដេចវិញភ្លាម រួចជម្រាបថា៖ «ខ្ញុំចង់បានក្បាលរបស់យ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹកដាក់លើថាសឥឡូវនេះ!»។