ម៉ាកុស 6:25 - អាល់គីតាប នាងក៏ប្រញាប់ត្រឡប់ទៅជួបស្ដេចវិញភ្លាម រួចជម្រាបថា៖ «ខ្ញុំចង់បានក្បាលរបស់យ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹកដាក់លើថាសឥឡូវនេះ!»។ ព្រះគម្ពីរខ្មែរសាកល នាងក៏ប្រញាប់ចូលទៅឯស្ដេចភ្លាម ហើយទូលសុំថា៖ “ខ្ញុំម្ចាស់ចង់ឲ្យព្រះករុណាប្រទានក្បាលយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក ដាក់លើថាសឲ្យខ្ញុំម្ចាស់ឥឡូវនេះផង”។ Khmer Christian Bible ភ្លាមនោះ នាងបានចូលទៅជួបស្ដេចយ៉ាងប្រញាប់ប្រញាល់ ហើយទូលសុំថា៖ «ខ្ញុំសុំព្រះអង្គប្រទានក្បាលយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹកដាក់លើថាសឲ្យខ្ញុំនៅពេលនេះ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងក៏ប្រញាប់ប្រញាល់ចូលទៅគាល់ស្តេចភ្លាម ហើយទូលថា៖ «ខ្ញុំម្ចាស់ចង់ឲ្យព្រះអង្គប្រទានក្បាលរបស់យ៉ូហាន-បាទីស្ទ ដាក់លើថាសឲ្យខ្ញុំម្ចាស់ឥឡូវនេះ!» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងក៏ប្រញាប់ត្រឡប់ទៅគាល់ស្ដេចវិញភ្លាម រួចទូលថា៖ «ខ្ញុំម្ចាស់ចង់បានក្បាលរបស់យ៉ូហានបាទីស្ដដាក់លើថាសឥឡូវនេះ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចនាងក៏ប្រញាប់ប្រញាល់ចូលទៅឯស្តេចភ្លាម ទូលថា ខ្ញុំម្ចាស់ចង់បានក្បាលយ៉ូហាន-បាទីស្ទ ដាក់លើថាសមកឥឡូវនេះ |
ជំនូនរបស់គាត់មានពានប្រាក់មួយ ទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និងថូនេះមានពេញដោយម្សៅម៉ដ្ត លាយជាមួយប្រេងសម្រាប់ជូនជាជំនូនម្សៅ។
នាងជម្រាបទៅស្ដេចវិញ តាមពាក្យបង្គាប់របស់ម្តាយថា៖ «សូមស្តេចប្រទានក្បាលរបស់យ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹកដាក់លើថាសមកឲ្យខ្ញុំ!»។
នៅគ្រានោះយ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹកមកដល់ គាត់ប្រកាសនៅវាលរហោស្ថានស្រុកយូដាថា៖
នាងក៏ចេញទៅសួរម្តាយថា៖ «តើខ្ញុំត្រូវសុំអ្វី?»។ ម្តាយឆ្លើយថា៖ «ត្រូវសុំក្បាលរបស់យ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹក!»។
ស្ដេចព្រួយចិត្តក្រៃលែង តែមិនហ៊ានបដិសេធឡើយ ព្រោះស្តេចបានស្បថនៅមុខភ្ញៀវទាំងអស់គ្នា។