ម៉ាកុស 5:8 - អាល់គីតាប អ៊ីព្លេសនិយាយដូច្នេះ ព្រោះអ៊ីសាបានបញ្ជាវាថា៖ «នែ៎អ៊ីព្លេស ចូរចេញពីអ្នកនេះទៅ!»។ ព្រះគម្ពីរខ្មែរសាកល ដ្បិតព្រះអង្គមានបន្ទូលនឹងវាថា៖“វិញ្ញាណអសោច! ចេញពីអ្នកនេះទៅ!”។ Khmer Christian Bible ដ្បិតព្រះអង្គបានមានបន្ទូលប្រាប់ទៅវាថា៖ «វិញ្ញាណអាក្រក់ ចេញពីមនុស្សនេះទៅ!» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ វានិយាយដូច្នេះ ព្រោះព្រះអង្គមានព្រះបន្ទូលទៅវាថា៖ «នែ៎ វិញ្ញាណអាក្រក់ ចូរថយចេញពីបុរសនេះទៅ!» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ វិញ្ញាណអាក្រក់និយាយដូច្នេះ ព្រោះព្រះយេស៊ូបានបញ្ជាវាថា៖ «នែ៎វិញ្ញាណអាក្រក់ ចូរចេញពីអ្នកនេះទៅ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វាទូលដូច្នោះ ពីព្រោះទ្រង់កំពុងតែមានបន្ទូលថា ម្នាល អារក្សអសោចិ៍ ចូរថយចេញពីមនុស្សនេះទៅ |
ហើយស្រែកយ៉ាងខ្លាំងថា៖ «ឱអ៊ីសា ជាបុត្រារបស់អុលឡោះដ៏ខ្ពង់ខ្ពស់បំផុតអើយ តើលោកចង់ធ្វើអ្វីខ្ញុំ? ខ្ញុំអង្វរលោកក្នុងនាមអុលឡោះ សូមមេត្ដាកុំធ្វើទុក្ខទោសខ្ញុំអី!»។
អ៊ីសាមានប្រសាសន៍ទៅអ៊ីព្លេសថា៖ «ឯងឈ្មោះអី?» អ៊ីព្លេសឆ្លើយថា៖ «ខ្ញុំឈ្មោះកងទ័ព ដ្បិតយើងខ្ញុំមានគ្នាច្រើន»។
នាងធ្វើបែបនេះអស់រយៈពេលជាច្រើនថ្ងៃ។ ដោយលោកប៉ូលទាស់ចិត្ដជាខ្លាំង ក៏ងាកទៅក្រោយ បញ្ជាអ៊ីព្លេសថា៖ «ក្នុងនាមអ៊ីសាអាល់ម៉ាហ្សៀសចូរចេញពីនាងទៅ!»។ អ៊ីព្លេសក៏ចេញពីនាងភ្លាម។