ម៉ាកុស 5:21 - អាល់គីតាប អ៊ីសាឆ្លងទូកពីត្រើយម្ខាងមកវិញ គាត់នៅឆ្នេរសមុទ្រ។ មានបណ្ដាជនច្រើនកុះករមកចោមរោមអ៊ីសាម្ដងទៀត។ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវទ្រង់ជិះទូកឆ្លងទៅត្រើយម្ខាងវិញ។ មានហ្វូងមនុស្សមួយក្រុមធំបានផ្ដុំគ្នានៅជុំវិញព្រះអង្គ ហើយព្រះអង្គក៏គង់នៅមាត់បឹង។ Khmer Christian Bible ព្រះយេស៊ូបានចុះទូកឆ្លងទៅត្រើយម្ខាងទៀត មានមនុស្សច្រើនកុះករប្រមូលផ្ដុំគ្នាមករកព្រះអង្គ ដែលកំពុងគង់នៅមាត់បឹង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះយេស៊ូវបានយាងចុះទូក ឆ្លងទៅត្រើយម្ខាងវិញ មានមហាជនច្រើនកុះករ មកចោមរោមព្រះអង្គ ហើយទ្រង់គង់នៅមាត់សមុទ្រ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូឆ្លងទូកពីត្រើយម្ខាងមកវិញ ព្រះអង្គគង់នៅឆ្នេរសមុទ្រ។ មានបណ្ដាជនច្រើនកុះករមកចោមរោមព្រះអង្គម្ដងទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលព្រះយេស៊ូវ ទ្រង់បានជិះទូកឆ្លងដល់ត្រើយម្ខាងវិញហើយ ក៏មានហ្វូងមនុស្សយ៉ាងធំប្រជុំគ្នាឯទ្រង់ ហើយទ្រង់គង់នៅទីមាត់សមុទ្រ |
អ៊ីសាចាប់ផ្ដើមបង្រៀនបណ្ដាជននៅតាមឆ្នេរសមុទ្រម្ដងទៀត។ មានបណ្ដាជនច្រើនកុះករនាំគ្នាមករកអ៊ីសា អ៊ីសាក៏ចុះទៅនៅក្នុងទូកមួយ នៅក្បែរមាត់ច្រាំង រីឯបណ្ដាជនអង្គុយនៅលើគោក តាមឆ្នេរសមុទ្រ។
ពួកសិស្សក៏ចេញពីបណ្ដាជន ហើយអុំទូកដែលមានអ៊ីសានៅក្នុងនោះ ដោយមានទូកឯទៀតៗទៅជាមួយដែរ។
កាលអ៊ីសាឡើងពីទូកភ្លាម បុរសម្នាក់មានអ៊ីព្លេសក្នុងខ្លួន ចេញពីទីបញ្ចុះសព ដើរតម្រង់មករកអ៊ីសា។
ពេលអ៊ីសាត្រឡប់មកពីត្រើយម្ខាងវិញ បណ្ដាជននាំគ្នាមកទទួលគាត់ ព្រោះគេចាំមើលផ្លូវអ៊ីសាគ្រប់ៗគ្នា។