ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 4:27 - អាល់គីតាប

ទោះ​បី​គាត់​ដេក​ក្ដី ក្រោក​ក្ដី យប់​ក្ដី ថ្ងៃ​ក្ដី គ្រាប់​ពូជ​នៅ​តែ​មាន​ពន្លក​ដុះ​ឡើង ដោយ​គាត់​ពុំ​បាន​ដឹង​ថា គ្រាប់​ពូជ​នោះ​ដុះ​របៀប​ណា​ឡើយ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

គាត់​ដេកងើបៗ​ទាំងយប់ទាំងថ្ងៃ គ្រាប់ពូជ​នោះ​ក៏​ចេញពន្លក ហើយ​ដុះឡើង ប៉ុន្តែ​គាត់​មិន​ដឹង​ថា​របៀបណា​ឡើយ​។

សូមមើលជំពូក

Khmer Christian Bible

ហើយ​គាត់​ដេក​នៅ​ពេល​យប់​ ក្រោក​ឡើង​នៅ​ពេល​ថ្ងៃ​ គាត់​មិន​បាន​ដឹង​ថា​ គ្រាប់​ពូជ​នោះ​ចេញ​ពន្លក​ដុះ​ឡើង​តាម​របៀប​ណា​ទេ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​ដេក​នៅ​ពេល​យប់ ក្រោក​នៅ​ពេល​ថ្ងៃ គាត់​មិន​ដឹង​ថា​ពូជ​នោះ​ចេញ​ពន្លក ហើយ​ដុះ​ឡើង​យ៉ាង​ណា​ទេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទោះ​បី​គាត់​ដេក​ក្ដី ក្រោក​ក្ដី យប់​ក្ដី ថ្ងៃ​ក្ដី គ្រាប់​ពូជ​នៅ​តែ​មាន​ពន្លក​ដុះ​ឡើង ដោយ​គាត់​ពុំ​បាន​ដឹង​ថា គ្រាប់​ពូជ​នោះ​ដុះ​របៀប​ណា​ឡើយ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អ្នក​នោះ​ក៏​ដេក​រាល់​យប់​ក្រោក​ឡើង​រាល់​ថ្ងៃ តែ​មិន​ដឹង​ហេតុ​ដែល​ពូជ​ពន្លក​ដុះ​ឡើង​ជា​យ៉ាង​ណា​ទេ

សូមមើលជំពូក



ម៉ាកុស 4:27
8 ការដាក់ឲ្យឆ្លើយតបគ្នា  

បើ​អ្នក​មិន​ដឹង​ថា ខ្យល់​ដង្ហើម​មក​ពី​ណា ឬ​មិន​ដឹង​ពី​របៀប​ដែល​ទារក​កកើត​ក្នុង​ផ្ទៃ​ម្ដាយ​ទេ​នោះ អ្នក​ក៏​មិន​ស្គាល់​ស្នា​ដៃ​របស់​អុលឡោះដែល​បាន​បង្កើត​អ្វីៗ​ទាំង​អស់​មក​ដែរ។


នោះ​ខ្ញុំ​ក៏​យល់​ឃើញ​ថា ហេតុ‌ការណ៍​ទាំង​អស់​សុទ្ធ​តែ​កើត​មក​ពី​អុលឡោះ។ គ្មាន​នរណា​ម្នាក់​អាច​យល់​ពី​ហេតុ‌ការណ៍ ដែល​កើត​មាន​នៅ​លើ​ផែនដី​នេះ​បាន​ឡើយ ទោះ​បី​មនុស្ស​ខិត‌ខំ​ស្វែង​យល់​យ៉ាង​ណា​ក្តី ក៏​គេ​ពុំ​អាច​យល់ សូម្បី​តែ​អ្នក​ប្រាជ្ញ​ដែល​អះ‌អាង​ថា ខ្លួន​ដឹង​ក៏​នៅ​តែ​ពុំ​អាច​យល់​បាន​ដែរ។


អ៊ីសា​មាន​ប្រសាសន៍​ទៀត​ថា៖ «នគរ​របស់​អុលឡោះ ប្រៀប​បី​ដូច​ជា​បុរស​ម្នាក់​ព្រោះ​ស្រូវ​នៅ​ក្នុង​ស្រែ​របស់​ខ្លួន។


ដ្បិត​ដី​ធ្វើ​ឲ្យ​ពូជ​បង្កើត​ផល​ដោយ​ខ្លួន​ឯង ដំបូង​មាន​ពន្លក​លេច​ឡើង បន្ទាប់​មក ក៏​បែក​ជា​កួរ​ហើយ​ចេញ​ជា​គ្រាប់​ស្រូវ។


បង​ប្អូន​អើយ យើង​ត្រូវ​តែ​អរ​គុណ​អុលឡោះ​ស្ដី​អំពី​បង​ប្អូន​ជា‌និច្ច យើង​ធ្វើ​ដូច្នេះ​ពិត​ជា​ត្រឹម​ត្រូវ​មែន ព្រោះ​ជំនឿ​របស់​បង​ប្អូន​កាន់​តែ​ចំរើន​ឡើង ហើយ​បង​ប្អូន​ក៏​មាន​ចិត្ដ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក រឹត​តែ​ខ្លាំង​ឡើងៗ​ដែរ។


ផ្ទុយ​ទៅ​វិញ សូម​បង​ប្អូន​បាន​ចំរើន​ឡើង ក្នុង​ក្តី​មេត្តា និង​ការ​ស្គាល់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជា​អម្ចាស់ និង​ជា​អ្នក‌សង្គ្រោះ​របស់​យើង​កាន់​តែ​ខ្លាំង​ឡើងៗ។ សូម​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អ៊ីសា នៅ​ពេល​ឥឡូវ​នេះ ព្រម​ទាំង​រហូត​ដល់​អស់‌កល្ប​ជា‌និច្ច​ត​រៀង​ទៅ។ អាម៉ីន។