ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 2:24 - អាល់គីតាប

ពួក​ខាង​គណៈ​ផារី‌ស៊ី​ជម្រាប​អ៊ីសា​ថា៖ «សូម​លោក​មើល​ចុះ ហេតុ​អ្វី​បាន​ជា​សិស្ស​របស់​លោក​ធ្វើ​ការ​ដែល​ហ៊ូកុំ​ហាម​មិន​ឲ្យ​ធ្វើ នៅ​ថ្ងៃ​ជំអាត់​ដូច្នេះ?»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពួកផារិស៊ី​ក៏​ទូល​ព្រះអង្គ​ថា​៖ “មើល៍! ម្ដេចក៏​ពួកគេ​ធ្វើ​អ្វីដែល​ច្បាប់ហាមមិន​ឲ្យធ្វើ​នៅ​ថ្ងៃសប្ប័ទ​?”។

សូមមើលជំពូក

Khmer Christian Bible

ហើយ​អ្នក​ខាង​គណៈ​ផារិស៊ី​បាន​ទូល​ព្រះអង្គ​ថា៖​ «មើល៍​ ហេតុ​ដូចម្ដេច​បាន​ជា​គេ​ធ្វើ​អ្វី​ដែល​វិន័យ​ហាម​នៅ​ថ្ងៃ​សប្ប័ទ​ដូច្នេះ?»​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​ផារិ‌ស៊ី​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «មើល៍ ហេតុ​អ្វី​បាន​ជា​ពួក​សិស្ស​របស់​លោក​កំពុង​ធ្វើ​អ្វី​ដែល​ច្បាប់​ហាម​មិន​ឲ្យ​ធ្វើ នៅ​ថ្ងៃ​សប្ប័ទ​ដូច្នេះ?»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​ខាង​គណៈ​ផារី‌ស៊ី*​ទូល​ព្រះ‌យេស៊ូ​ថា៖ «សូម​លោក​មើល​ចុះ ហេតុ​អ្វី​បាន​ជា​សិស្ស​របស់​លោក​ធ្វើ​ការ ដែល​បញ្ញត្តិ​ហាម​មិន​ឲ្យ​ធ្វើ នៅ​ថ្ងៃ​សប្ប័ទ​ដូច្នេះ?»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​ផារិស៊ី​ទូល​ទ្រង់​ថា មើល ហេតុ​អ្វី​បាន​ជា​គេ​ធ្វើ​ការ​ដែល​គ្មាន​ច្បាប់​ធ្វើ នៅ​ថ្ងៃ​ឈប់​សំរាក​ដូច្នេះ

សូមមើលជំពូក



ម៉ាកុស 2:24
18 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​ថ្ងៃ​ទី​ប្រាំ​ពីរ ជា​ថ្ងៃ​ឈប់​សម្រាក​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​អ្នក។ ដូច្នេះ នៅ​ថ្ងៃ​នោះ ទាំង​អ្នក ទាំង​កូន​ប្រុស កូន​ស្រី​របស់​អ្នក ទាំង​អ្នក​បម្រើ​ប្រុស​ស្រី ទាំង​សត្វ​ពាហនៈ និង​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ


ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ អ្នក​រាល់​គ្នា​អាច​ធ្វើ​ការ​បាន ប៉ុន្តែ ថ្ងៃ​ទី​ប្រាំ​ពីរ​ជា​ថ្ងៃ​ឈប់​សម្រាក គឺ​ថ្ងៃ​សម្រាក​ដែល​ត្រូវ​ញែក​ទុក​ជា​ថ្ងៃ​សក្ការៈ សម្រាប់អុលឡោះ‌តាអាឡា។ អស់​អ្នក​ដែល​ធ្វើ​ការ​នៅ​ថ្ងៃ​ឈប់​សម្រាក​នឹង​ត្រូវ​គេ​ប្រហារ​ជីវិត។


មនុស្ស​ណា​ក៏​ដោយ​ឲ្យ​តែ​ប្រព្រឹត្ត​ដូច្នេះ គឺ​គោរព​ថ្ងៃ​ឈប់​សម្រា​បាន​ត្រឹម​ត្រូវ​ឥត​ខ្ចោះ ព្រម​ទាំង​មិន​ប្រព្រឹត្ត​អំពើ​អាក្រក់​ណា​មួយ មុខ​ជា​មាន​សុភ‌មង្គល​មិន​ខាន!


ដ្បិតអុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «បើ​មនុស្ស​កំរៀវ​ណា​គោរព​ថ្ងៃ​ឈប់​សម្រា បើ​គេ​សម្រេច​ចិត្ត​ធ្វើ​ការ​អ្វី​ដែល​គាប់​ចិត្ត​យើង ហើយ​ស្ថិត​នៅ​ជាប់​នឹង​សម្ពន្ធ‌មេត្រី​របស់​យើង


រីឯ​ជន​បរទេស​ដែល​ជាប់​ចិត្ត​នឹង​យើង គោរព​បម្រើ​យើង ស្រឡាញ់​នាម​យើង សុខ​ចិត្ត​ដាក់​ខ្លួន​ធ្វើ​ជា​អ្នក​បម្រើ​របស់​យើង គោរព​ថ្ងៃ​ឈប់​សម្រាក​បាន​ត្រឹម​ត្រូវ​ឥត​ខ្ចោះ ហើយ​ស្ថិត​នៅ​ជាប់​នឹង​សម្ពន្ធ‌មេត្រី​របស់​យើង


ប្រសិន​បើ​អ្នក​មិន​ធ្វើ​ការ​រក​ស៊ី​នៅ​ថ្ងៃ​ឈប់​សម្រាក ប្រសិន​បើ​អ្នក​មិន​ស្វែង​រក​កំរៃ នៅ​ថ្ងៃ​ដ៏‌វិសុទ្ធ​របស់​យើង ប្រសិន​បើ​អ្នក​ចាត់​ទុក​ថ្ងៃ​ឈប់​សម្រាក ថា​ជា​ថ្ងៃ​មួយ​ដ៏​សប្បាយ ជា​ថ្ងៃ​ដ៏‌វិសុទ្ធ​របស់អុលឡោះ‌តាអាឡា ហើយ​ប្រសិន​បើ​អ្នក​គោរព​ថ្ងៃ​នោះ​ពិត​មែន គឺ​មិន​រក​ស៊ី មិន​រក​កំរៃ និង​មិន​និយាយ​ត‌ថ្លៃ​នោះ​ទេ


ពួក​ខាង​គណៈ​ផារីស៊ី​ឃើញ​ដូច្នោះ​ជម្រាប​អ៊ីសា​ថា៖ «សូម​លោក​មើល​ចុះ ពួក​សិស្ស​របស់​លោក​នាំ​គ្នា​ធ្វើ​ការ ដែល​បញ្ញត្ដិ​ហាម​មិន​ឲ្យ​ធ្វើ​នៅ​ថ្ងៃ​ជំអាត់!»។


ពួក​តួន​ពី​គណៈ​ផារី‌ស៊ី ឃើញ​អ៊ីសា​ពិសា​បាយ​ជា​មួយ​អ្នក​ទាំង​នោះ គេ​និយាយ​ទៅ​កាន់​ពួក​សិស្ស​ថា៖ «ហេតុ​អ្វី​បាន​ជា​គាត់​បរិភោគ​ជា​មួយ​អ្នក​ទារ​ពន្ធ និង​ជា​មួយ​មនុស្ស​បាប?»។


អ៊ីសា​តប​ទៅ​គេ​វិញ​ថា៖ «ក្នុង​គីតាប​មាន​អាយិត​មួយ​ស្ដី​អំពី​ការ​ដែល​ទត និង​អ្នក​បម្រើ​បាន​ប្រព្រឹត្ដ នៅ​ពេល​ឃ្លាន ហើយ​ត្រូវ​ការ​អាហារ​បរិភោគ។


«ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​នេះ​ហ៊ាន​ប្រមាថ​អុលឡោះ ដោយ​ពោល​ពាក្យ​ស្មើ​នឹង​អុលឡោះ​បែប​នេះ? ក្រៅ​ពី​អុលឡោះ​មួយ​គត់ តើ​នរណា​អាច​អត់​ទោស​មនុស្ស ឲ្យ​រួច​ពី​បាប​បាន?»។


សូម​បង​ប្អូន​គិត​ពី​អ៊ីសា​ដែល​បាន​ស៊ូ​ទ្រាំ​នឹង​មនុស្ស​បាប​ដែល​ប្រឆាំង​គាត់​យ៉ាង​ខ្លាំង​នោះ​ទៅ ដើម្បី​កុំ​ឲ្យ​បង​ប្អូន​នឿយ​ណាយ​បាក់​ទឹក​ចិត្ដ​ឡើយ។