នៅទីបំផុត អ៊ីសាក៏បង្ហាញខ្លួនឲ្យសិស្សទាំងដប់មួយនាក់ឃើញ នៅពេលដែលគេកំពុងបរិភោគ។ អ៊ីសាបន្ទោសគេ ព្រោះគេគ្មានជំនឿ ហើយមានចិត្ដរឹងរូស ពុំព្រមជឿអស់អ្នកដែលបានឃើញគាត់រស់ឡើងវិញ។
ម៉ាកុស 16:12 - អាល់គីតាប បន្ទាប់មក អ៊ីសាបានបង្ហាញខ្លួនឲ្យសិស្សពីរនាក់ឃើញ តាមទ្រង់ទ្រាយមួយផ្សេងទៀតក្នុងពេលអ្នកទាំងពីរកំពុងធ្វើដំណើរទៅស្រុកស្រែ។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់ពីការទាំងនេះ ព្រះអង្គបានលេចមកក្នុងទ្រង់ទ្រាយផ្សេងដល់សិស្សពីរនាក់ ពេលពួកគេកំពុងដើរទៅជនបទ។ Khmer Christian Bible ក្រោយហេតុការណ៍ទាំងនេះ ព្រះអង្គបានលេចមកជារូបរាងផ្សេងទៀតឲ្យមនុស្សពីរនាក់នៅក្នុងចំណោមពួកគេឃើញ ពេលកំពុងដើរទៅស្រុកចម្ការ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយហេតុការណ៍នេះមក ព្រះអង្គបានលេចមកឲ្យពួកគេពីរនាក់ឃើញ តាមបែបមួយផ្សេងទៀត ក្នុងពេលគេកំពុងតែដើរទៅស្រុកស្រែ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ព្រះយេស៊ូបានបង្ហាញព្រះអង្គឲ្យសិស្ស*ពីរនាក់ឃើញ តាមទ្រង់ទ្រាយមួយផ្សេងទៀតក្នុងពេលអ្នកទាំងពីរកំពុងធ្វើដំណើរទៅស្រុកស្រែ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយនោះមក ទ្រង់សំដែងមកបែប១ទៀត ឲ្យពួកគេ២នាក់ឃើញ ក្នុងកាលដែលគេកំពុងតែដើរទៅឯស្រុកស្រែ |
នៅទីបំផុត អ៊ីសាក៏បង្ហាញខ្លួនឲ្យសិស្សទាំងដប់មួយនាក់ឃើញ នៅពេលដែលគេកំពុងបរិភោគ។ អ៊ីសាបន្ទោសគេ ព្រោះគេគ្មានជំនឿ ហើយមានចិត្ដរឹងរូស ពុំព្រមជឿអស់អ្នកដែលបានឃើញគាត់រស់ឡើងវិញ។
ពេលកំពុងទូរអា ស្រាប់តែមុខរបស់អ៊ីសាប្រែជាមានរស្មី ហើយអាវរបស់គាត់ត្រឡប់ជាមានពណ៌សត្រចះត្រចង់។
ក្រោយមក អ៊ីសាបង្ហាញខ្លួនឲ្យពួកសិស្សឃើញម្ដងទៀត នៅមាត់សមុទ្រទីបេរាស គឺអ៊ីសាបង្ហាញឲ្យគេឃើញដូចតទៅ៖
តាំងពីអ៊ីសាបានរស់ឡើងវិញមក នេះជាលើកទីបីហើយ ដែលអ៊ីសាសំដែងខ្លួនឲ្យពួកសិស្សឃើញ។
ក្រោយពេលរងទុក្ខលំបាករួចហើយ អ៊ីសាបានបង្ហាញខ្លួន តាមរបៀបផ្សេងៗឲ្យសាវ័កទាំងនោះឃើញថា អ៊ីសារស់ពិតប្រាកដមែន។ អ៊ីសាបានឲ្យគេឃើញអស់រយៈពេលសែសិបថ្ងៃ ព្រមទាំងនិយាយអំពីនគររបស់អុលឡោះផង។