យេរេមាមានប្រសាសន៍ទៅកាន់លោកសេរ៉ាយ៉ាថា៖ «ពេលអ្នកទៅដល់បាប៊ីឡូន អ្នកត្រូវអានសេចក្ដីទាំងនេះ
ម៉ាកុស 13:1 - អាល់គីតាប ពេលអ៊ីសាចេញពីម៉ាស្ជិទទៅ មានសិស្សម្នាក់ជម្រាបអ៊ីសាថា៖ «តួន សូមមើលថ្មនុ៎ះស្អាតណាស់! សំណង់ទាំងនេះល្អវិសេសវិសាលបំផុត»។ ព្រះគម្ពីរខ្មែរសាកល នៅពេលព្រះយេស៊ូវកំពុងយាងចេញពីព្រះវិហារ ម្នាក់ក្នុងពួកសិស្សទូលព្រះអង្គថា៖ “លោកគ្រូ មើល៍! ថ្មទាំងនេះអស្ចារ្យម្ល៉េះ អគារទាំងនេះអស្ចារ្យម្ល៉េះ!”។ Khmer Christian Bible ពេលព្រះអង្គយាងចេញពីព្រះវិហារមក សិស្សព្រះអង្គម្នាក់បានទូលទៅព្រះអង្គថា៖ «លោកគ្រូ មើលហ្ន៎ ថ្ម និងអគារនោះធំអស្ចារ្យណាស់!» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលព្រះយេស៊ូវយាងចេញពីព្រះវិហារ សិស្សព្រះអង្គម្នាក់ទូលព្រះអង្គថា៖ «លោកគ្រូ មើលហ្ន៎ ថ្ម និងអាគារទាំងនេះល្អៗណាស់!» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលព្រះយេស៊ូយាងចេញពីព្រះវិហារ*ទៅ មានសិស្ស*ម្នាក់ទូលព្រះអង្គថា៖ «ព្រះគ្រូ សូមមើលថ្មនុ៎ះស្អាតណាស់! វិមានទាំងនេះល្អវិសេសវិសាលបំផុត»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលកំពុងតែចេញពីព្រះវិហារមក នោះពួកសិស្សទ្រង់ម្នាក់ទូលថា លោកគ្រូ មើលន៏ ថ្ម ហើយនឹងមន្ទីរល្អណាស់ហ្ន៎ |
យេរេមាមានប្រសាសន៍ទៅកាន់លោកសេរ៉ាយ៉ាថា៖ «ពេលអ្នកទៅដល់បាប៊ីឡូន អ្នកត្រូវអានសេចក្ដីទាំងនេះ
ខ្ញុំឃើញម៉ាឡាអ៊ីកាត់មានស្លាបទាំងនោះទទះស្លាបហោះឡើង ហើយកង់ក៏ទៅជាមួយដែរ។ សិរីរុងរឿងរបស់អុលឡោះជាម្ចាស់នៃជនជាតិអ៊ីស្រអែលសណ្ឋិតនៅលើម៉ាឡាអ៊ីកាត់មានស្លាប ហើយឈប់នៅមាត់ទ្វារកំពែងខាងកើតនៃដំណាក់របស់អុលឡោះតាអាឡា។
សិរីរុងរឿងរបស់អុលឡោះតាអាឡាអណ្ដែតឡើងពីលើពួកម៉ាឡាអ៊ីកាត់មានស្លាប ឆ្ពោះកាន់មាត់ទ្វារដំណាក់របស់អុលឡោះ។ មានពពកនៅពេញហើយទីលានក៏ពេញទៅដោយរស្មីនៃសិរីរុងរឿងរបស់អុលឡោះតាអាឡា។
ទ្រង់មានបន្ទូលមកខ្ញុំទៀតថា៖ «កូនមនុស្សអើយ តើអ្នកឃើញអំពើដែលពួកគេកំពុងប្រព្រឹត្តឬទេ? ពូជពង្សអ៊ីស្រអែលនាំគ្នាប្រព្រឹត្តអំពើគួរស្អប់ខ្ពើម ធ្វើឲ្យយើងចាកចេញឆ្ងាយពីទីសក្ការៈរបស់យើង។ ប៉ុន្តែ អ្នកនឹងឃើញអំពើគួរស្អប់ខ្ពើមបំផុតជាច្រើនទៀត»។