«មើល! ស្ដ្រីព្រហ្មចារីនឹងមានផ្ទៃពោះ នាងនឹងសំរាលបានបុត្រាមួយដែលគេនឹងដាក់ ឈ្មោះថា “អេម៉ាញូអែល”» ប្រែថា «អុលឡោះនៅជាមួយយើង»។
ម៉ាកុស 12:37 - អាល់គីតាប បើទតផ្ទាល់ហៅអាល់ម៉ាហ្សៀសថា “អម្ចាស់” ដូច្នេះ តើឲ្យអាល់ម៉ាហ្សៀសត្រូវជាពូជពង្សរបស់ទតដូចម្ដេចកើត?»។ បណ្ដាជនជាច្រើនចូលចិត្ដប្រសាសន៍របស់អ៊ីសាណាស់។ ព្រះគម្ពីរខ្មែរសាកល ដាវីឌផ្ទាល់បានហៅព្រះគ្រីស្ទថា ‘ព្រះអម្ចាស់’ បើដូច្នេះតើព្រះអង្គជាពូជពង្សរបស់លោកដូចម្ដេចកើត?”។ ហ្វូងមនុស្សមួយក្រុមធំនោះក៏ស្ដាប់ព្រះយេស៊ូវដោយអំណរ។ Khmer Christian Bible ដូច្នេះ បើដាវីឌហៅព្រះអង្គថាជាព្រះអម្ចាស់ នោះព្រះអង្គជាពូជពង្សដាវីឌយ៉ាងដូចម្ដេច?» មនុស្សច្រើនកុះករបានស្ដាប់ព្រះអង្គ ដោយសប្បាយរីករាយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ បើព្រះបាទដាវីឌផ្ទាល់ហៅព្រះគ្រីស្ទថាព្រះអម្ចាស់ ធ្វើដូចមេ្តចឲ្យព្រះគ្រីស្ទជាព្រះរាជវង្សរបស់ព្រះអង្គទៅកើត?» បណ្ដាជនជាច្រើនទាំងនោះស្តាប់ព្រះអង្គដោយអំណរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើព្រះបាទដាវីឌផ្ទាល់ហៅព្រះគ្រិស្ត*ថា “ព្រះអម្ចាស់” ដូច្នេះ តើឲ្យព្រះគ្រិស្តត្រូវជាព្រះរាជវង្សរបស់ព្រះអង្គដូចម្ដេចកើត?»។ បណ្ដាជនជាច្រើនចូលចិត្តស្ដាប់ព្រះបន្ទូលរបស់ព្រះយេស៊ូណាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ បើហ្លួងដាវីឌនោះឯង ទ្រង់ហៅព្រះគ្រីស្ទជាព្រះអម្ចាស់ នោះធ្វើដូចមេ្ដចឲ្យព្រះគ្រីស្ទធ្វើជាព្រះវង្សទ្រង់បាន ឯហ្វូងមនុស្សដ៏ធំនោះ គេក៏ស្តាប់ទ្រង់ដោយអំណរ។ |
«មើល! ស្ដ្រីព្រហ្មចារីនឹងមានផ្ទៃពោះ នាងនឹងសំរាលបានបុត្រាមួយដែលគេនឹងដាក់ ឈ្មោះថា “អេម៉ាញូអែល”» ប្រែថា «អុលឡោះនៅជាមួយយើង»។
នៅពេលនោះ អ៊ីសាមានប្រសាសន៍ឡើងថា៖ «ឱអុលឡោះ ជាបិតាជាម្ចាស់នៃសូរ៉កា និងជាម្ចាស់នៃផែនដីអើយខ្ញុំសូមសរសើរតម្កើងទ្រង់ ព្រោះទ្រង់បានសំដែងការទាំងនេះឲ្យមនុស្សតូចតាចយល់ តែទ្រង់បានលាក់មិនឲ្យអ្នកប្រាជ្ញ និងអ្នកចេះដឹងយល់ទេ។
គឺមនុស្សខ្វាក់ឃើញ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់ជាស្អាតមនុស្សថ្លង់ស្ដាប់ឮ មនុស្សស្លាប់បានរស់ឡើងវិញ ហើយមានគេនាំដំណឹងល្អទៅប្រាប់ជនក្រីក្រ។
ពួកអ៊ីមុាំ និងពួកខាងគណៈផារីស៊ីឮដូច្នោះក៏ដឹងថា អ៊ីសាមានប្រសាសន៍សំដៅទៅលើពួកគេ។
គេនាំគ្នារកមធ្យោបាយចាប់អ៊ីសា ប៉ុន្ដែ គេខ្លាចមហាជន ព្រោះមហាជនចាត់ទុកអ៊ីសាជាណាពីមួយនាក់។
ប៉ុន្តែ គេមិនដឹងជាត្រូវប្រើវិធីណាឡើយ ដ្បិតប្រជាជនទាំងមូលប្រឹងស្ដាប់អ៊ីសាមានប្រសាសន៍ដោយយកចិត្ដទុកដាក់។
ជនជាតិយូដាច្រើនកុះករបានឮដំណឹងថា អ៊ីសានៅភូមិបេតថានី គេនាំគ្នាមកមិនមែនគ្រាន់តែចង់ឃើញអ៊ីសាប៉ុណ្ណោះទេ គឺចង់ឃើញលោកឡាសារដែលអ៊ីសាបានប្រោសឲ្យរស់ឡើងវិញនោះថែមទៀតផង។
មានបុព្វបុរស ហើយអាល់ម៉ាហ្សៀសក៏កើតមកមាននិស្ស័យជាមនុស្សក្នុងពូជពង្សរបស់ពួកគេថែមទៀតផង អាល់ម៉ាហ្សៀសជាម្ចាស់ដ៏ខ្ពង់ខ្ពស់លើអ្វីៗទាំងអស់ សូមលើកតម្កើងអាល់ម៉ាហ្សៀសអស់កល្បជានិច្ច អាម៉ីន!
យើងត្រូវទទួលស្គាល់ថា គម្រោងការដ៏លាក់កំបាំងនៃការគោរពប្រណិប័តន៍អុលឡោះនោះធំណាស់ គឺថាៈ អុលឡោះបានបង្ហាញឲ្យយើង ស្គាល់អាល់ម៉ាហ្សៀសក្នុងឋានៈជាមនុស្ស អុលឡោះបានរាប់គាត់ឲ្យសុចរិត ដោយរសអុលឡោះ ពួកម៉ាឡាអ៊ីកាត់បានឃើញគាត់ គេប្រកាសអំពីគាត់ នៅក្នុងចំណោមជាតិសាសន៍នានា គេបានជឿលើអាល់ម៉ាហ្សៀស អុលឡោះបានលើកគាត់ឡើង ឲ្យមានសិរីរុងរឿង។
បងប្អូនជាទីស្រឡាញ់អើយសូមស្ដាប់ខ្ញុំ អុលឡោះបានជ្រើសរើសអ្នកក្រក្នុងលោកនេះ ឲ្យទៅជាអ្នកមានផ្នែកខាងជំនឿ និងឲ្យទទួលនគរដែលទ្រង់បានសន្យាថា ប្រទានឲ្យអស់អ្នកស្រឡាញ់ទ្រង់ទុកជាមត៌ក។
យើងអ៊ីសា យើងបានចាត់ម៉ាឡាអ៊ីកាត់របស់យើង ឲ្យមកបញ្ជាក់សេចក្ដីទាំងនេះប្រាប់អ្នករាល់គ្នានៅក្នុងក្រុមជំអះនានា។ យើងជាពន្លកដែលដុះចេញពីពូជពង្សរបស់ទត យើងជាផ្កាយព្រឹកដ៏ភ្លឺចិញ្ចែង”»។