អ៊ីសាឈ្វេងយល់ពុតត្បុតរបស់គេ អ៊ីសាឆ្លើយថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាចង់ចាប់កំហុសខ្ញុំដូច្នេះ? សុំយកប្រាក់មួយកាក់មកឲ្យខ្ញុំមើលមើល៍»។
ម៉ាកុស 12:16 - អាល់គីតាប គេក៏យកប្រាក់មួយកាក់មកឲ្យអ៊ីសា អ៊ីសាសួរគេថា៖ «តើលើកាក់នេះ មានរូបនរណា ឈ្មោះនរណា?»។ គេឆ្លើយថា៖ «រូប និងឈ្មោះស្តេអធិរាជ!»។ ព្រះគម្ពីរខ្មែរសាកល ពួកគេក៏យកមក។ ព្រះអង្គទ្រង់សួរពួកគេថា៖“តើរូប និងចំណារនេះជារបស់នរណា?”។ ពួកគេទូលឆ្លើយថា៖ “របស់សេសារ”។ Khmer Christian Bible គេក៏យកកាក់មួយឲ្យទៅព្រះអង្គ រួចព្រះអង្គសួរពួកគេថា៖ «តើរូប និងចំណារលើកាក់នេះជារបស់នរណា?» ពួកគេទូលព្រះអង្គថា៖ «ជារបស់ព្រះចៅអធិរាជ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេក៏យកប្រាក់កាក់មួយមក រួចព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើរូបនេះ និងឈ្មោះនេះ ជារបស់អ្នកណា?» គេទូលឆ្លើយថា៖ «របស់សេសារ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេក៏យកប្រាក់មួយកាក់មកថ្វាយព្រះយេស៊ូ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើលើកាក់នេះមានរូបនរណា ឈ្មោះនរណា?»។ គេឆ្លើយថា៖ «រូប និងឈ្មោះព្រះចៅអធិរាជ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេក៏យកមក រួចទ្រង់មានបន្ទូលសួរថា រូបនេះ នឹងឈ្មោះនេះ តើជារបស់អ្នកណា គេឆ្លើយថា របស់សេសារ |
អ៊ីសាឈ្វេងយល់ពុតត្បុតរបស់គេ អ៊ីសាឆ្លើយថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាចង់ចាប់កំហុសខ្ញុំដូច្នេះ? សុំយកប្រាក់មួយកាក់មកឲ្យខ្ញុំមើលមើល៍»។
អ៊ីសាក៏ប្រាប់ទៅគេថា៖ «អ្វីៗដែលជារបស់ស្តេចអធិរាជ ចូរឲ្យទៅស្តេចអធិរាជវិញទៅ ហើយអ្វីៗដែលជារបស់អុលឡោះ ចូរជូនទៅអុលឡោះវិញដែរ»។ គេងឿងឆ្ងល់នឹងអ៊ីសាយ៉ាងខ្លាំង។
ក៏ប៉ុន្ដែ ទោះជាយ៉ាងណាក៏ដោយ គ្រឹះដ៏មាំដែលអុលឡោះបានចាក់នោះនៅតែស្ថិតស្ថេររឹងប៉ឹងដដែល ហើយនៅលើគ្រឹះនោះមានចារឹកពាក្យជាសញ្ញាសំគាល់ថាៈ «អុលឡោះជាអម្ចាស់ស្គាល់កូនចៅរបស់ទ្រង់» ហើយ «អ្នកណាប្រកាសថាខ្លួនគោរពនាមអុលឡោះជាអម្ចាស់ អ្នកនោះត្រូវតែងាកចេញឲ្យផុតពីអំពើទុច្ចរិត»។
អ្នកណាមានជ័យជំនះ យើងតាំងអ្នកនោះឲ្យធ្វើជាសសរមួយ នៅក្នុងម៉ាស្ជិទនៃអុលឡោះជាម្ចាស់របស់យើង ហើយគេនឹងមិនចាកចេញពីម៉ាស្ជិទនេះទៀតឡើយ។ យើងនឹងចារឹកនាមនៃអុលឡោះជាម្ចាស់របស់យើង និងឈ្មោះក្រុងនៃអុលឡោះជាម្ចាស់របស់យើងលើអ្នកនោះ គឺក្រុងយេរូសាឡឹមថ្មីដែលចុះពីសូរ៉កា ចុះមកពីអុលឡោះជាម្ចាស់របស់យើង។ យើងក៏នឹងចារឹកនាមថ្មីរបស់យើង លើអ្នកនោះដែរ។