ម៉ាកុស 10:6 - អាល់គីតាប ប៉ុន្ដែ កាលដើមដំបូងនៅពេលដែលអុលឡោះបានបង្កើតពិភពលោក អុលឡោះបង្កើតមនុស្សមកជាបុរសជាស្ដ្រី ។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែតាំងពីដើមដំបូងនៃការនិម្មិតបង្កើតពិភពលោក‘ព្រះបានបង្កើតមនុស្សជាប្រុស ជាស្រី’ Khmer Christian Bible តែព្រះជាម្ចាស់បានបង្កើតពួកគេជាប្រុស ជាស្រី តាំងពីដើមកំណើតពិភពលោកមកម៉្លេះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ តាំងពីដើមកំណើតពិភពលោកមក "ព្រះបានបង្កើតគេជាប្រុសជាស្រី" ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ កាលដើមដំបូង នៅពេលដែលព្រះជាម្ចាស់បានបង្កើតពិភពលោក ព្រះអង្គបង្កើតមនុស្សមកជាបុរសជាស្ត្រី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ តាំងពីដើមកំណើតមនុស្សមក នោះព្រះទ្រង់បានបង្កើតគេជាប្រុសជាស្រី |
អុលឡោះបានបង្កើតមនុស្ស ជាតំណាងរបស់អុលឡោះ អុលឡោះបានបង្កើតគេឲ្យមានលក្ខណៈខ្លះ ដូចទ្រង់ អុលឡោះបានបង្កើតគេជាបុរសជាស្ត្រី។
អុលឡោះបង្កើតគេជាបុរស ជាស្ត្រី និងប្រទានពរឲ្យគេ ហើយនៅថ្ងៃដែលទ្រង់បង្កើតគេមកនោះ អុលឡោះហៅគេថា «មនុស្ស»។
ដ្បិតពេលនោះ ជាពេលមាន ទុក្ខវេទនាយ៉ាងខ្លាំង តាំងពីដើមកំណើតពិភពលោកមក គឺចាប់ពីពេលដែលអុលឡោះបង្កើតអ្វីៗទាំងអស់ មកទល់សព្វថ្ងៃហើយទោះជាទៅថ្ងៃមុខទៀត ក៏ពុំដែលមានទុក្ខលំបាកខ្លាំងយ៉ាងនេះដែរ។
លក្ខណៈដ៏ប្រសើរបំផុតរបស់អុលឡោះដែលមនុស្សមើលពុំឃើញ គឺអំណាចដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចក្ដី ឬឋានៈរបស់ទ្រង់ជាម្ចាស់ក្ដី អុលឡោះបានសំដែងឲ្យគេឃើញ តាំងពីកំណើតពិភពលោកមកម៉្លេះនៅពេលណាដែលគេរិះគិតអំពីស្នាដៃរបស់ទ្រង់។ ដូច្នេះ គេពុំអាចដោះសាខ្លួនបានឡើយ
គេនឹងពោលថាៈ «បើអ៊ីសាសន្យាថាមកមែននោះ តើឥឡូវគាត់នៅឯណា? តាំងពីបុព្វបុរសរបស់យើងស្លាប់អស់ទៅ គ្មានអ្វីផ្លាស់ប្ដូរទេ គឺនៅតែដដែល ដូចកាលពីអុលឡោះបង្កើតពិភពលោក!»។
ប្រសិនបើឪពុក ឬបងប្រុសរបស់ពួកនាងមកប្តឹងយើង យើងនឹងអង្វរពួកគេថា “សូមមេត្តាអនុគ្រោះពួកពុនយ៉ាមីនផង ពីព្រោះនៅពេលដែលយើងទៅវាយប្រហារភូមិយ៉ាបេស នោះយើងរកស្ត្រីមកឲ្យពួកគេធ្វើជាប្រពន្ធ មិនបានគ្រប់ៗគ្នាទេ។ ម៉្យាងទៀតបងប្អូនក៏មិនបានលើកកូនស្រីឲ្យពួកគេដែរ ដូច្នេះ បងប្អូនគ្មានធ្វើអ្វីខុសនឹងពាក្យសម្បថនោះឡើយ”»។