អ៊ីសាចូលក្រុងកាពើណិមជាមួយពួកសិស្ស។ នៅថ្ងៃជំអាត់ អ៊ីសាចូលក្នុងសាលាប្រជុំ ហើយគាត់បង្រៀនអ្នកស្រុក។
ម៉ាកុស 1:33 - អាល់គីតាប អ្នកក្រុងទាំងប៉ុន្មានមកផ្ដុំគ្នានៅមាត់ទ្វារក្រុង។ ព្រះគម្ពីរខ្មែរសាកល អ្នកក្រុងទាំងមូលបានផ្ដុំគ្នានៅមាត់ទ្វារ។ Khmer Christian Bible អ្នកក្រុងនោះទាំងមូលបានមកជួបជុំគ្នានៅមាត់ទ្វារ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកក្រុងនោះទាំងអស់បានមកជួបជុំគ្នានៅមាត់ទ្វារ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកក្រុងទាំងប៉ុន្មានមកផ្ដុំគ្នានៅមាត់ទ្វារក្រុង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកក្រុងនោះទាំងអស់ គេបានប្រជុំគ្នានៅមាត់ទ្វារ |
អ៊ីសាចូលក្រុងកាពើណិមជាមួយពួកសិស្ស។ នៅថ្ងៃជំអាត់ អ៊ីសាចូលក្នុងសាលាប្រជុំ ហើយគាត់បង្រៀនអ្នកស្រុក។
អ៊ីសាប្រោសមនុស្សជាច្រើននាក់ ដែលមានជំងឺផ្សេងៗឲ្យបានជាសះស្បើយ ហើយអ៊ីសាដេញអ៊ីព្លេសជាច្រើនចេញពីមនុស្សផង អ៊ីសាមិនអនុញ្ញាតឲ្យអ៊ីព្លេសនិយាយជាដាច់ខាត ពីព្រោះពួកវាដឹងឋានៈរបស់អ៊ីសា។
អ្នកស្រុកយូដាទាំងអស់ និងអ្នកក្រុងយេរូសាឡឹមទាំងមូលនាំគ្នាចេញទៅរកយ៉ះយ៉ា។ គេទទួលសារភាពអំពើបាបរបស់ខ្លួន ហើយយ៉ះយ៉ាក៏ធ្វើពិធីជ្រមុជទឹកឲ្យគេក្នុងទន្លេយ័រដាន់។
នៅថ្ងៃជំអាត់បន្ទាប់មកទៀត ប្រជាជននៅក្រុងនោះបានមកជួបជុំ ស្ដាប់បន្ទូលរបស់អុលឡោះជាអម្ចាស់ស្ទើរតែទាំងអស់គ្នា។