អុលឡោះតាអាឡាមានបន្ទូលថា: អ្នកនេះហើយជាអ្នកបម្រើ ដែលយើងគាំទ្រ ជាអ្នកដែលយើងបានជ្រើសរើស និងជាទីគាប់ចិត្តរបស់យើង។ យើងដាក់រសរបស់យើងលើគាត់។ គាត់នឹងបង្ហាញឲ្យប្រជាជាតិទាំងឡាយ ស្គាល់សេចក្តីសុចរិត។
ម៉ាកុស 1:10 - អាល់គីតាប ពេលអ៊ីសាឡើងពីទឹកមកភ្លាម គាត់ឃើញផ្ទៃមេឃរហែកជាពីរ ហើយរសអុលឡោះចុះមកដូចសត្វព្រាប មកសណ្ឋិតលើគាត់។ ព្រះគម្ពីរខ្មែរសាកល នៅពេលយាងឡើងពីទឹក ស្រាប់តែព្រះអង្គទតឃើញផ្ទៃមេឃកំពុងរហែក ហើយព្រះវិញ្ញាណយាងចុះមកលើព្រះអង្គ ដូចជាសត្វព្រាប Khmer Christian Bible ពេលងើបចេញពីទឹកភ្លាម ព្រះអង្គទតឃើញស្ថានសួគ៌បើកចំហ ហើយព្រះវិញ្ញាណបានយាងមកសណ្ឋិតលើព្រះអង្គ ដូចជាសត្វព្រាប ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលព្រះអង្គយាងឡើងពីទឹកមកភ្លាម ព្រះអង្គឃើញស្ថានសួគ៌បើកចំហ ហើយព្រះវិញ្ញាណយាងចុះមកដូចសត្វព្រាប សណ្ឋិតលើព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលព្រះអង្គយាងឡើងពីទឹកមកភ្លាម ព្រះអង្គទតឃើញផ្ទៃមេឃរហែកជាពីរ ហើយព្រះវិញ្ញាណយាងចុះដូចសត្វព្រាប មកសណ្ឋិតលើព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលកំពុងតែយាងឡើងពីទឹកមក ស្រាប់តែឃើញមេឃរបើក នឹងព្រះវិញ្ញាណចុះមកសណ្ឋិតលើទ្រង់ មានរូបដូចជាព្រាប |
អុលឡោះតាអាឡាមានបន្ទូលថា: អ្នកនេះហើយជាអ្នកបម្រើ ដែលយើងគាំទ្រ ជាអ្នកដែលយើងបានជ្រើសរើស និងជាទីគាប់ចិត្តរបស់យើង។ យើងដាក់រសរបស់យើងលើគាត់។ គាត់នឹងបង្ហាញឲ្យប្រជាជាតិទាំងឡាយ ស្គាល់សេចក្តីសុចរិត។
សូមទ្រង់ហែកផ្ទៃមេឃ ហើយចុះមក! ពេលនោះ ភ្នំទាំងឡាយមុខជាកក្រើក ចំពោះទ្រង់។ ដូចភ្លើងឆេះសន្ធោសន្ធៅរំលាយលោហធាតុ និងធ្វើឲ្យទឹកពុះកញ្ជ្រោល ដើម្បីឲ្យខ្មាំងសត្រូវស្គាល់ កិត្តិនាមរបស់ទ្រង់។ ពេលនោះ ប្រជាជាតិទាំងឡាយនឹងភ័យញ័រ ចំពោះទ្រង់។
នៅឆ្នាំទីសាមសិប ថ្ងៃទីប្រាំ ក្នុងខែទីបួន ពេលខ្ញុំស្ថិតនៅក្បែរទន្លេកេបារជាមួយប្រជាជន ដែលគេកៀរមកជាឈ្លើយ ស្រាប់តែផ្ទៃមេឃបើកចំហ ហើយខ្ញុំឃើញនិមិត្តហេតុអស្ចារ្យពីអុលឡោះ។
ពេលអ៊ីសាទទួលពិធីជ្រមុជទឹករួចហើយ គាត់ងើបឡើងពីទឹក ស្រាប់តែផ្ទៃមេឃបើកចំហ អ៊ីសាឃើញរសអុលឡោះចុះមកដូចសត្វព្រាប មកសណ្ឋិតលើគាត់។
មានឮសំឡេងពីលើមេឃមកថា៖ «អ្នកជាបុត្រាដ៏ជាទីស្រឡាញ់របស់យើង យើងពេញចិត្តនឹងអ្នកណាស់!»។
នៅគ្រានោះ អ៊ីសាមកពីភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ។ អ៊ីសាបានទទួលពិធីជ្រមុជទឹកពីយ៉ះយ៉ា ក្នុងទន្លេយ័រដាន់។
ហើយរសអុលឡោះដ៏វិសុទ្ធចុះមក មានរូបរាងដូចសត្វព្រាប សណ្ឋិតលើអ៊ីសា។ មានឮសំឡេងពីលើមេឃមកថា៖ «អ្នកជាបុត្រាដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្តនឹងអ្នកណាស់»។