បើអ្នករាល់គ្នារាប់រកតែបងប្អូនរបស់ខ្លួនប៉ុណ្ណោះ តើមានអ្វីអស្ចារ្យ? សូម្បីតែសាសន៍ដទៃក៏ប្រព្រឹត្ដដូច្នោះដែរ។
ភីលីព 4:22 - អាល់គីតាប បងប្អូនដែលនៅជាមួយខ្ញុំ សូមជម្រាបសួរមកបងប្អូនទាំងអស់គ្នា។ បងប្អូនទាំងអស់ដែលជាប្រជាជនដ៏បរិសុទ្ធ ជាពិសេសបងប្អូនដែលជាអ្នករាជការរបស់ស្តេចអធិរាជ ក៏សូមជម្រាបសួរមកបងប្អូនដែរ។ ព្រះគម្ពីរខ្មែរសាកល វិសុទ្ធជនទាំងអស់ ជាពិសេសពួកអ្នកពីដំណាក់របស់សេសារ ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នា។ Khmer Christian Bible ពួកបរិសុទ្ធទាំងអស់ ជាពិសេសពួកអ្នកនៅក្នុងដំណាក់ស្ដេចក្រុងរ៉ូមក៏ជម្រាបសួរមកអ្នករាល់គ្នាដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកបរិសុទ្ធទាំងអស់គ្នា មានពួកអ្នកនៅដំណាក់សេសារជាដើម ក៏សូមជម្រាបសួរមកអ្នករាល់គ្នាដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនដែលនៅជាមួយខ្ញុំ សូមជម្រាបសួរមកបងប្អូនទាំងអស់គ្នា។ បងប្អូនទាំងអស់ដែលជាប្រជាជនដ៏វិសុទ្ធ* ជាពិសេស បងប្អូនដែលជាអ្នករាជការរបស់ព្រះចៅអធិរាជ ក៏សូមជម្រាបសួរមកបងប្អូនដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកបរិសុទ្ធទាំងអស់គ្នា មានពួកអ្នកនៅដំណាក់សេសារជាដើម ក៏សូមជំរាបសួរមកអ្នករាល់គ្នាដែរ |
បើអ្នករាល់គ្នារាប់រកតែបងប្អូនរបស់ខ្លួនប៉ុណ្ណោះ តើមានអ្វីអស្ចារ្យ? សូម្បីតែសាសន៍ដទៃក៏ប្រព្រឹត្ដដូច្នោះដែរ។
ជាពិសេស គេព្រួយចិត្ដមកពីលោកប៉ូលមានប្រសាសន៍ថា គេនឹងលែងឃើញមុខគាត់ទៀតហើយ។ បន្ទាប់មកគេក៏ជូនដំណើរគាត់រហូតដល់សំពៅ។
លោកអាណាណាសឆ្លើយអ៊ីសាថា៖ «អ៊ីសាជាអម្ចាស់អើយ! ខ្ញុំបានឮមនុស្សជាច្រើននិយាយថា បុរសនេះបានធ្វើបាបប្រជារាស្ដ្របរិសុទ្ធរបស់អ្នកនៅក្រុងយេរូសាឡឹមខ្លាំងណាស់
សូមបងប្អូនជម្រាបសួរគ្នាទៅវិញទៅមកដោយស្និទ្ធស្នាលផង។ ក្រុមជំអះទាំងអស់របស់អាល់ម៉ាហ្សៀស សូមជម្រាបសួរមកបងប្អូន។
សូមឲ្យបងប្អូនបានប្រកបដោយសេចក្តីប្រណីសន្តោសរបស់អ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ សេចក្ដីស្រឡាញ់របស់អុលឡោះ និងការរួមរស់ក្នុងរសអុលឡោះដ៏វិសុទ្ធ។
គឺនៅក្នុងសាលាកាត់ក្ដីទាំងមូល និងនៅគ្រប់ទីកន្លែងឯទៀតៗមនុស្សម្នាបានឃើញយ៉ាងច្បាស់ថា ខ្ញុំជាប់ឃុំឃាំងព្រោះតែអាល់ម៉ាហ្សៀស។
សូមជម្រាបសួរ អ្នកដឹកនាំទាំងអស់របស់បងប្អូន ព្រមទាំងប្រជាជនដ៏បរិសុទ្ធទាំងអស់ផង។ បងប្អូននៅស្រុកអ៊ីតាលី ក៏សូមជម្រាបសួរមកបងប្អូនដែរ។
ក្រុមជំអះនៅក្រុងបាប៊ីឡូន សូមជម្រាបសួរមកបងប្អូន ហើយលោកម៉ាកុសជាកូនរបស់ខ្ញុំ សូមជម្រាបសួរមកបងប្អូនដែរ។
ខ្ញុំសង្ឃឹមថានឹងបានមកជួបប្អូនក្នុងពេលឆាប់ៗខាងមុខ ហើយយើងនឹងនិយាយជាមួយគ្នាផ្ទាល់មាត់តែម្ដង។