ស្តេចទតឈប់ខឹង នឹងសម្តេចអាប់សាឡុមទៀត ព្រោះស្តេចលែងព្រួយចិត្តអំពីសម្តេចអាំណូនស្លាប់។
ភីលីព 2:26 - អាល់គីតាប គាត់មានបំណងចង់មកជួបបងប្អូនទាំងអស់គ្នាខ្លាំងណាស់ ហើយគាត់ក៏ពិបាកចិត្ដ ព្រោះបងប្អូនបានទទួលដំណឹងថាគាត់មានជំងឺ។ ព្រះគម្ពីរខ្មែរសាកល ព្រោះថាគាត់នឹករលឹកអ្នកទាំងអស់គ្នា ព្រមទាំងពិបាកចិត្តយ៉ាងខ្លាំងដោយព្រោះអ្នករាល់គ្នាបានឮថាគាត់ឈឺ។ Khmer Christian Bible ព្រោះគាត់មានបំណងចង់មកជួបអ្នករាល់គ្នាណាស់ ហើយគាត់ពិបាកចិត្ដណាស់ដោយសារតែអ្នករាល់គ្នាបានឮថា គាត់ឈឺ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គាត់រឭកដល់អ្នករាល់គ្នាជាខ្លាំង ហើយមានចិត្តព្រួយណាស់ ព្រោះអ្នករាល់គ្នាបានឮថាគាត់ឈឺ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់មានបំណងចង់មកជួបបងប្អូនទាំងអស់គ្នាខ្លាំងណាស់ ហើយគាត់ក៏ពិបាកចិត្ត ព្រោះបងប្អូនបានទទួលដំណឹងថាគាត់មានជំងឺ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់រឭកដល់អ្នករាល់គ្នាជាខ្លាំង ហើយមានចិត្តព្រួយណាស់ ដោយព្រោះអ្នករាល់គ្នាបានឮថា គាត់ឈឺ |
ស្តេចទតឈប់ខឹង នឹងសម្តេចអាប់សាឡុមទៀត ព្រោះស្តេចលែងព្រួយចិត្តអំពីសម្តេចអាំណូនស្លាប់។
កាលស្តេចមើលឃើញម៉ាឡាអ៊ីកាត់ប្រហារជីវិតប្រជាជនដូច្នេះ គាត់អង្វរអុលឡោះតាអាឡាថា៖ «ខ្ញុំទេតើដែលបានប្រព្រឹត្តអំពើបាប! ខ្ញុំបានប្រព្រឹត្តខុស រីឯប្រជាជននេះវិញ ពុំបានធ្វើអំពើអាក្រក់ណាទេ។ សូមទ្រង់ដាក់ទោសខ្ញុំ និងក្រុមគ្រួសារខ្ញុំចុះ!»។
ប្រសិនបើខ្ញុំពោលថា: “ខ្ញុំនឹងបំភ្លេចការសោកសង្រេង ខ្ញុំនឹងធ្វើទឹកមុខរីករាយ ហើយខំប្រឹងសើចសប្បាយឡើងវិញ”
ពាក្យជេរប្រមាថរបស់ពួកគេបានធ្វើឲ្យ ខ្ញុំមានចិត្តខ្លោចផ្សា និងគ្រាំគ្រា ខ្ញុំសង្ឃឹមថានឹងមានគេអាណិតខ្ញុំ តែគ្មាននរណាម្នាក់អាណិតសោះ! ខ្ញុំសង្ឃឹមថានឹងមានគេរំលែកទុក្ខខ្ញុំ តែរកមិនបានឡើយ!
ការខ្វល់ខ្វាយតែងតែធ្វើឲ្យមនុស្សបាក់កម្លាំងចិត្ត រីឯពាក្យទន់ភ្លន់តែងតែធ្វើឲ្យមានអំណរឡើងវិញ។
គឺឲ្យអ្នកក្រុងស៊ីយ៉ូនដែលកាន់ទុក្ខនោះ ទទួលមកុដនៅលើក្បាលជំនួសផេះ ឲ្យគេលាបប្រេងសំដែងអំណរសប្បាយ ជំនួសភាពក្រៀមក្រំនៃការកាន់ទុក្ខ ឲ្យគេស្លៀកពាក់យ៉ាងថ្លៃថ្នូរ ជំនួសខោអាវដាច់ដាច។ ពេលនោះ គេនឹងប្រដូចអ្នកក្រុងយេរូសាឡឹម ទៅនឹងដើមឈើសក្ការៈនៃម្ចាស់ដ៏សុចរិត ជាសួនឧទ្យានរបស់អុលឡោះតាអាឡា ដើម្បីបង្ហាញភាពថ្កុំថ្កើងរបស់ទ្រង់។
«អស់អ្នកដែលនឿយហត់ និងមានបន្ទុកធ្ងន់អើយ! ចូរមករកខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសម្រាក។
អ៊ីសានាំពេត្រុស និងកូនរបស់លោកសេបេដេទាំងពីរនាក់ទៅជាមួយ។ ពេលនោះ គាត់ចាប់ផ្ដើមព្រួយចិត្ត ហើយចុកចាប់អន្ទះសាពន់ប្រមាណ
ប៉ុន្ដែ លោកប៉ូលតបមកវិញថា៖ «ហេតុអ្វីបានជាបងប្អូននាំគ្នាយំ ព្រមទាំងធ្វើឲ្យខ្ញុំពិបាកចិត្ដដូច្នេះ? ខ្ញុំបានប្រុងប្រៀបខ្លួនរួចស្រេចហើយ មិនត្រឹមតែឲ្យគេចងប៉ុណ្ណោះទេ គឺថែមទាំងឲ្យគេសម្លាប់នៅក្រុងយេរូសាឡឹម ព្រោះតែនាមរបស់អ៊ីសាជាអម្ចាស់ទៀតផង»។
ខ្ញុំមានបំណងចង់ជួបមុខបងប្អូនយ៉ាងខ្លាំង ដើម្បីចែកអំណោយទានណាមួយរបស់រសអុលឡោះជូនបងប្អូន ឲ្យបងប្អូនបានមាំមួនឡើង
ប្រសិនបើមានសរីរាង្គណាមួយឈឺចុកចាប់ សរីរាង្គទាំងអស់ក៏ឈឺចុកចាប់ជាមួយដែរ ប្រសិនបើមានសរីរាង្គណាមួយបានថ្លៃថ្នូរ សរីរាង្គទាំងអស់ក៏អរសប្បាយជាមួយដែរ។
គេសូមអង្វរអុលឡោះឲ្យបងប្អូនដោយចិត្ដស្រឡាញ់ ព្រោះតែគុណដ៏ច្រើនលើសលុបដែលអុលឡោះប្រទានមកបងប្អូន។
ត្រូវជួយរំលែកទុក្ខធុរៈគ្នាទៅវិញទៅមក ធ្វើយ៉ាងនេះ ទើបបងប្អូនបំពេញតាមហ៊ូកុំរបស់អាល់ម៉ាហ្សៀសទាំងស្រុង។
ហេតុនេះ សូមបងប្អូនកុំធ្លាក់ទឹកចិត្ដ ដោយខ្ញុំរងទុក្ខវេទនា ដើម្បីជាប្រយោជន៍ដល់បងប្អូននោះឡើយ ទុក្ខវេទនាទាំងនេះជាសិរីរុងរឿងរបស់បងប្អូនវិញទេ។
ពេលណាខ្ញុំនឹកគិតដល់បងប្អូន ខ្ញុំតែងតែអរគុណអុលឡោះជាម្ចាស់របស់ខ្ញុំជានិច្ច
អុលឡោះជាសាក្សីស្រាប់ហើយថា ខ្ញុំស្រឡាញ់បងប្អូនទាំងអស់គ្នាយ៉ាងខ្លាំង ដោយចិត្ដអាណិតមេត្ដាមកពីអាល់ម៉ាហ្សៀសអ៊ីសា។
ខ្ញុំយល់ឃើញទៀតថា ត្រូវតែចាត់លោកអេប៉ោប្រូឌីតជាបងប្អូន និងជាសហការីរបស់ខ្ញុំ ហើយជាអ្នកតយុទ្ធរួមជាមួយខ្ញុំ ឲ្យមករកបងប្អូនជាចាំបាច់។ បងប្អូនបានចាត់គាត់ឲ្យមកជួយឧបត្ថម្ភខ្ញុំនៅពេលខ្ញុំត្រូវការ។
គាត់ឈឺធ្ងន់ ជិតស្លាប់មែន ក៏ប៉ុន្ដែ អុលឡោះអាណិតគាត់ គឺទ្រង់មិនត្រឹមតែអាណិតគាត់ប៉ុណ្ណោះទេ ទ្រង់ក៏អាណិតខ្ញុំដែរ ដើម្បីកុំឲ្យខ្ញុំមានទុក្ខត្រួតពីលើទុក្ខ។
បងប្អូនជាទីស្រឡាញ់អើយ ខ្ញុំចង់ជួបបងប្អូនខ្លាំងណាស់ បងប្អូនជាអំណរសប្បាយ និងជាកិត្ដិយសរបស់ខ្ញុំ! បងប្អូនជាទីស្រឡាញ់អើយ ចូរស្ថិតនៅឲ្យបានខ្ជាប់ខ្ជួន រួមជាមួយអ៊ីសាជាអម្ចាស់ដូច្នេះតរៀងទៅ!
ហេតុនេះហើយ បានជាបងប្អូនមានចិត្ដរីករាយយ៉ាងខ្លាំង ទោះបីពេលនេះ បងប្អូនព្រួយចិត្ដដោយជួបនឹងទុក្ខលំបាកផ្សេងៗ ក្នុងមួយរយៈពេលខ្លីក៏ដោយ។