ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ភីលីព 1:9 - អាល់គីតាប

ខ្ញុំ​សូម‌អង្វរ​អុលឡោះ​ដូច​ត​ទៅ​នេះ គឺ​សូម​ឲ្យ​បង​ប្អូន​មាន​សេចក្ដី​ស្រឡាញ់​ដ៏​លើស‌លប់ កាន់​តែ​ខ្លាំង​ឡើងៗ ធ្វើ​ឲ្យ​បង​ប្អូន​ចេះ​ដឹង​ច្បាស់ និង​យល់​សព្វ​គ្រប់​ទាំង​អស់

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ខ្ញុំ​អធិស្ឋាន​ការនេះ គឺឲ្យ​សេចក្ដីស្រឡាញ់​របស់អ្នករាល់គ្នា​កាន់តែ​ចម្រើនឡើង​ក្នុង​ការយល់ដឹងត្រឹមត្រូវ និង​សមត្ថភាពដឹងខុសដឹងត្រូវ​គ្រប់ជំពូក

សូមមើលជំពូក

Khmer Christian Bible

ខ្ញុំ​អធិស្ឋាន​បែប​នេះ​ថា​ សូម​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់គ្នា​បាន​ចម្រើន​កាន់​តែ​ច្រើន​ឡើងៗ​នៅ​ក្នុង​ប្រាជ្ញា​ និង​ការ​យល់​ដឹង​គ្រប់​បែប​យ៉ាង​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខ្ញុំ​ក៏​អធិស្ឋាន​សូម​ការ​នេះ គឺ​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា បាន​ចម្រើន​កាន់​តែ​ច្រើន​ឡើង មាន​ចំណេះ​ដឹង និង​យល់​គ្រប់​សព្វ​ទាំង​អស់

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​ដូច​ត​ទៅ​នេះ គឺ​សូម​ឲ្យ​បងប្អូន​មាន​សេចក្ដី​ស្រឡាញ់​ដ៏​លើស‌លុប​កាន់​តែ​ខ្លាំង​ឡើងៗ ធ្វើ​ឲ្យ​បងប្អូន​ចេះ​ដឹង​ច្បាស់ និង​យល់​សព្វ​គ្រប់​ទាំង​អស់

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ខ្ញុំ​ក៏​អធិស្ឋាន​សូម​សេចក្ដី​នេះ គឺ​ឲ្យ​សេចក្ដី​ស្រឡាញ់​របស់​អ្នក​រាល់​គ្នា បាន​ចំរើន​កាន់​តែ​ច្រើន​ឡើង ដោយ​នូវ​សេចក្ដី​ចេះ​ដឹង នឹង​យោបល់​គ្រប់​ជំពូក

សូមមើលជំពូក



ភីលីព 1:9
19 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​សុចរិត​នៅ​ប្រកាន់​ជំហរ​របស់​ខ្លួន ត​ទៅ​មុខ​ទៀត ហើយ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បរិសុទ្ធ កាន់​តែ​ប្រព្រឹត្ត​អំពើ​បរិសុទ្ធ​ថែម​ទៀត។


សូម​បង្រៀន​ខ្ញុំ​ឲ្យ​ដឹង​ខុស​ត្រូវ មាន​ប្រាជ្ញា ដ្បិត​ខ្ញុំ​ទុក​ចិត្ត​លើ​បទ​បញ្ជា​របស់​ទ្រង់។


មាគ៌ា​របស់​មនុស្ស​សុចរិត​ប្រៀប​បី​ដូច​ជា​ពន្លឺ​អរុណរះ បញ្ចេញ​រស្មី​កាន់​តែ​ភ្លឺ​ឡើងៗ រហូត​ដល់​ព្រះ​អាទិត្យ​ពេញ​កំដៅ។


បង​ប្អូន​អើយ សូម​កុំ​មាន​គំនិត​ដូច​កូន​ក្មេង​ឡើយ។ ចំពោះ​អំពើ​អាក្រក់ សូម​មាន​គំនិត​ដូច​កូន​ខ្ចី​ចុះ តែ​ខាង​របៀប​គិត​វិញ ត្រូវ​ចេះ​គិត​ឲ្យ​សម​ជា​មនុស្ស​ពេញ​វ័យ។


បង​ប្អូន​បាន​ចំរើន​ឡើង​យ៉ាង​បរិបូណ៌​គ្រប់​វិស័យ​ទាំង​អស់ គឺ​មាន​ជំនឿ មាន​សំនួន​វោហារ មាន​ចំណេះ មាន​ចិត្ដ​ខ្នះ‌ខ្នែង​គ្រប់​យ៉ាង ព្រម​ទាំង​មាន​ចិត្ដ​ស្រឡាញ់​យើង​ផង។ ហេតុ​នេះ ចំពោះ​ការ​ប្រមូល​ជំនូន ចូរ​ចំរើន​ឡើង​យ៉ាង​បរិបូណ៌​ដូច្នោះ​ដែរ។


ហេតុ​នេះ​មិន​ត្រូវ​ធ្វើ​ជា​មនុស្ស​ឥត​គំនិត​ឡើយ តែ​ត្រូវ​រិះ‌គិត ឲ្យ​យល់​បំណង​របស់​អ៊ីសា‌ជាអម្ចាស់។


ហេតុ​នេះ ចំពោះ​យើង តាំង​ពី​យើង​ឮ​ដំណឹង​ពី​បង​ប្អូន យើង​ចេះ​តែ​ទូរអា និង​សូម‌អង្វរ​អុលឡោះ​ឲ្យ​បង​ប្អូន ឥត​ឈប់​ឈរ​ឡើយ ដើម្បី​ឲ្យ​បង​ប្អូន​ស្គាល់​បំណង​របស់​ទ្រង់​យ៉ាង​ច្បាស់ ដោយ​មាន​គ្រប់​ប្រាជ្ញា និង​តម្រិះ​ដែល​មក​ពី​រស‌អុលឡោះ។


បង​ប្អូន​ក៏​បាន​ពាក់​ជីវិត​ថ្មី ដែល​កាន់​តែ​ចំរើន​ថ្មី​ឡើងៗ ឲ្យ​បាន​ដូច​អុលឡោះ​ដែល​បង្កើត​មនុស្ស​ជា​ថ្មី ដើម្បី​ឲ្យ​បង​ប្អូន​ស្គាល់​ទ្រង់​យ៉ាង​ច្បាស់។


សូម​អ៊ីសា‌ជាអម្ចាស់​ប្រទាន​ឲ្យ​បង​ប្អូន​មាន​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក និង​ស្រឡាញ់​មនុស្ស​ទាំង​អស់ កាន់​តែ​ខ្លាំង​ឡើងៗ​ជា​អនេក​ដូច​យើង​បាន​ស្រឡាញ់​បង​ប្អូន​ដែរ។


បង​ប្អូន​អើយ បង​ប្អូន​បាន​រៀន​ពី​យើង​អំពី​របៀប​រស់​នៅ ដែល​គាប់​ចិត្ត​អុលឡោះ ហើយ​បាន​ប្រព្រឹត្ដ​តាម​ទៀត​ផង។ ដូច្នេះ នៅ​ទី​បំផុត​យើង​សូម​អង្វរ និង​សូម​ដាស់‌តឿន​បង​ប្អូន ក្នុង​នាម​អ៊ីសា‌ជាអម្ចាស់​ថា សូម​ឲ្យ​បង​ប្អូន​បាន​ប្រសើរ​លើស​នេះ​ទៅ​ទៀត!


បង​ប្អូន​អើយ យើង​ត្រូវ​តែ​អរ​គុណ​អុលឡោះ​ស្ដី​អំពី​បង​ប្អូន​ជា‌និច្ច យើង​ធ្វើ​ដូច្នេះ​ពិត​ជា​ត្រឹម​ត្រូវ​មែន ព្រោះ​ជំនឿ​របស់​បង​ប្អូន​កាន់​តែ​ចំរើន​ឡើង ហើយ​បង​ប្អូន​ក៏​មាន​ចិត្ដ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក រឹត​តែ​ខ្លាំង​ឡើងៗ​ដែរ។


សូម​ទ្រង់​ប្រទាន​ឲ្យ​ការ​ចែក‌ចាយ​ក្នុង​ជំនឿ របស់​លោក​ប្អូន​ជំរុញ​ចិត្ដ​លោក​ប្អូន​ឲ្យ​យល់​ច្បាស់ នូវ​ការ​ល្អ​គ្រប់​យ៉ាង​ដែល​យើង​មាន​ក្នុង​អាល់ម៉ា‌ហ្សៀស។


មាន​តែ​មនុស្ស​ពេញ​វ័យប៉ុណ្ណោះ ដែល​អាច​ទទួល​អាហារ​រឹង​បាន ព្រោះ​គេ​ធ្លាប់​មាន​ការ​ពិសោធន៍​ចេះ​វែក​ញែក​ស្គាល់​ល្អ ស្គាល់​អាក្រក់។


បង​ប្អូន​បាន​ជម្រះ​ព្រលឹង​ឲ្យ​បាន​បរិសុទ្ធ​ដោយ​ស្ដាប់​តាម​សេចក្ដី​ពិត ដើម្បី​ឲ្យ​បង​ប្អូន​ចេះ​ស្រឡាញ់​គ្នា​យ៉ាង​ស្មោះ‌ស្ម័គ្រ ដូច​បង​ប្អូន​បង្កើត។ ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​អស់​ពី​ចិត្ដ​ទៅ។


ផ្ទុយ​ទៅ​វិញ សូម​បង​ប្អូន​បាន​ចំរើន​ឡើង ក្នុង​ក្តី​មេត្តា និង​ការ​ស្គាល់​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជា​អម្ចាស់ និង​ជា​អ្នក‌សង្គ្រោះ​របស់​យើង​កាន់​តែ​ខ្លាំង​ឡើងៗ។ សូម​លើក​តម្កើង​សិរី‌រុង‌រឿង​របស់​អ៊ីសា នៅ​ពេល​ឥឡូវ​នេះ ព្រម​ទាំង​រហូត​ដល់​អស់‌កល្ប​ជា‌និច្ច​ត​រៀង​ទៅ។ អាម៉ីន។