ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 9:48 - អាល់គីតាប

គាត់​ក៏​ឡើង​ទៅ​លើ​ភ្នំ​សាល់‌ម៉ូន ជា​មួយ​ទាហាន​របស់​គាត់។ គាត់​យក​ពូថៅ​ទៅ​កាប់​មែក​ឈើ​មួយ រួច​លើក​លី ទាំង​បង្គាប់​ទៅ​ទាហាន​របស់​គាត់​ថា៖ «ចូរ​ធ្វើ​តាម​ខ្ញុំ​ជា​ប្រញាប់!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ អ័ប៊ី‌ម៉្មា‌ឡិច និង​ពួក​ទ័ព​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ ក៏​ឡើង​ទៅ​លើ​ភ្នំ​សាល‌ម៉ូន។ អ័ប៊ី‌ម៉្មា‌ឡិច​យក​ពូថៅ​ទៅ​កាប់​មែក​ឈើ​មួយ រួច​ដាក់​លើ​ស្មា​លី​ទៅ ទាំង​បង្គាប់​មនុស្ស​ដែល​នៅ​ជា​មួយ​ថា៖ «អ្នក​រាល់​គ្នា​ឃើញ​ខ្ញុំ​ធ្វើ​អ្វី ចូរ​ប្រញាប់​នឹង​ធ្វើ​តាម​ខ្ញុំ​ទៅ!»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គាត់​ក៏​ឡើង​ទៅ​លើ​ភ្នំ​សាល់‌ម៉ូន ជា​មួយ​ទាហាន​របស់​គាត់។ គាត់​យក​ពូថៅ​ទៅ​កាប់​មែក​ឈើ​មួយ រួច​លើក​លី ទាំង​បង្គាប់​ទៅ​ទាហាន​របស់​គាត់​ថា៖ «ចូរ​ធ្វើ​តាម​ខ្ញុំ​ជា​ប្រញាប់!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​អ័ប៊ី‌ម៉្មា‌ឡិច ព្រម​ទាំង​ពួក​ទ័ព​ដែល​នៅ​ជា​មួយ ក៏​ឡើង​ទៅ​លើ​ភ្នំ​សាល‌ម៉ូន លោក​យក​ពូថៅ​ទៅ​កាប់​មែក​ឈើ​១​លី​ទៅ ហើយ​បង្គាប់​ដល់​ពួក​មនុស្ស​ដែល​នៅ​ជា​មួយ​ថា ចូរ​ឯង​រាល់​គ្នា​ប្រញាប់​នឹង​ធ្វើ​តាម​ដូច​ជា​អញ​ចុះ

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 9:48
7 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ពេល​អុលឡោះ​ជា​ម្ចាស់​ដ៏​មាន​អំណាច​ខ្ពង់‌ខ្ពស់​បំផុត ធ្វើ​ឲ្យ​ស្ដេច​នានា​បាក់​ទ័ព នោះ​ក៏​មាន​ព្រឹល​ធ្លាក់​មក​លើ​ភ្នំ​សាល‌ម៉ូន​ដែរ។


ភ្នំ​បាសាន​ជា​ភ្នំ​ដ៏​អស្ចារ្យ​មួយ ភ្នំ​បាសាន​ជា​ភ្នំ​ដែល​មាន​កំពូល​យ៉ាង​ច្រើន។


លោក​អប៊ី‌ម៉ា‌ឡេក​បាន​ទទួល​ដំណឹង​ថា ពួក​គេ​ប្រមូល​ផ្តុំ​គ្នា​នៅ​ទី​នោះ


ពួក​ទាហាន​ក៏​កាប់​មែក​ឈើ​ម្នាក់​មួយ​មែកៗ ហើយ​លី​ទៅ​តាម​លោក​អប៊ី‌ម៉ា‌ឡេក។ ពួក​គេ​យក​មែក​ឈើ​ទាំង​នោះ ទៅ​គរ​នៅ​មាត់​រូង‌ភ្នំ រួច​ដុត​ភ្លើង​បញ្ឆេះ​រូង‌ភ្នំ ព្រម​ទាំង​មនុស្ស​ដែល​នៅ​ក្នុង​នោះ​ផង។ អស់​អ្នក​ដែល​នៅ​ក្នុង​ប៉ម​ស៊ីគែម បាន​ស្លាប់​បែប​នេះ​ឯង ពួក​គេ​ទាំង​ប្រុស​ទាំង​ស្រី មាន​ចំនួន​ប្រមាណ​មួយ​ពាន់​នាក់។


លោក​អប៊ី‌ម៉ា‌ឡេក ចូល​ទៅ​វាយ​យក​ប៉ម​នោះ គឺ​គាត់​ទៅ​ជិត​មាត់​ទ្វារ​ដើម្បី​ដុត​បំផ្លាញ​ចោល។