ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 8:8 - អាល់គីតាប

លោក​គេឌាន​ចេញ​ពី​ទី​នោះ ឡើង​ទៅ​ក្រុង​ពេនួល ហើយ​សុំ​អាហារ​អ្នក​ក្រុង​នោះ ដូច​សុំ​អ្នក​ក្រុង​សិកូត​ដែរ តែ​ពួក​គេ​ឆ្លើយ​មក​លោក​វិញ​តាម​របៀប​ដដែល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ចេញ​ពី​ទី​នោះ​ឡើង​ទៅ​ក្រុង​ពេនួល ហើយ​មាន​ប្រសាសន៍​ទៅ​គេ​ដូច​គ្នា តែ​ពួក​អ្នក​ក្រុង​ពេនួល​បាន​ឆ្លើយ​មក​លោក​វិញ ដូច​ពួក​អ្នក​ក្រុង​ស៊ូកូថ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​គេឌាន​ចេញ​ពី​ទី​នោះ ឡើង​ទៅ​ក្រុង​ពេនួល ហើយ​សុំ​អាហារ​អ្នក​ក្រុង​នោះ​ដូច​សុំ​អ្នក​ក្រុង​សិកូត​ដែរ តែ​ពួក​គេ​ឆ្លើយ​មក​លោក​វិញ​តាម​របៀប​ដដែល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​លោក​ឡើង​ចេញ​ពី​ទី​នោះ ទៅ​ដល់​ពេនួល ក៏​សូម​គេ​ដូច​ដែល​ទៀត ឯ​ពួក​អ្នក​នៅ​ពេនួល​នោះ គេ​ឆ្លើយ​ដូច​ជា​ពួក​នៅ​សិកូត​ដែរ

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 8:8
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​នេះ​ហើយ​បាន​ជា​មក​ទល់​សព្វ​ថ្ងៃ កូន​ចៅ​អ៊ីស្រ‌អែល​មិន​បរិភោគ​សាច់​ចន្លក នៅ​ត្រង់​ចង្កេះ​សត្វ​ឡើយ។


ស្តេច​យេរ៉ូ‌បោម​បាន​សង់​ក្រុង​ស៊ី‌គែម នៅ​លើ​ភ្នំ​អេ‌ប្រា‌អ៊ីម ដើម្បី​នៅ​ទី​នោះ។ បន្ទាប់​មក​ស្តេច​បាន​ចេញ​ពី​ស៊ី‌គែម ទៅ​សង់​ក្រុង​ពេនួល។


ម៉ាឡា‌អ៊ីកាត់​នៃអុលឡោះ‌តាអាឡា​ប្រកាស​ថា៖ ចូរ​ដាក់​បណ្តាសា​ក្រុង​មេរ៉ូស​ចុះ ចូរ​ដាក់​បណ្តាសា​អ្នក​ក្រុង​នោះ​ផង ពី​ព្រោះ​គេ​មិន​បាន​មក​ជួយអុលឡោះ‌តាអាឡា គឺ​គេ​មិន​បាន​មក​ជួយអុលឡោះ‌តាអាឡា រួម​ជា​មួយ​ពួក​វីរ‌ជន​ទេ។


តើ​គួរ​ឲ្យ​អញ​យក​នំបុ័ង យក​ទឹក និង​សាច់​ដែល​អញ​បាន​បំរុង​ទុក​សម្រាប់​ពួក​អ្នក​កាត់​រោម​ចៀម ទៅ​ឲ្យ​មនុស្ស​ដែល​អញ​មិន​ដឹង​ថា មក​ពី​ណា​ផង​នោះ​ឬ?»។