ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 8:5 - អាល់គីតាប

ពេល​ពួក​គេ​ទៅ​ដល់​ក្រុង​សិកូត លោក​គេឌាន​និយាយ​ទៅ​កាន់​អ្នក​ក្រុង​នោះ​ថា៖ «សូម​ចែក​នំបុ័ង​ឲ្យ​ទ័ព​ដែល​មក​តាម​ខ្ញុំ​នេះ​ផង ព្រោះ​គេ​ហត់​នឿយ​ខ្លាំង​ណាស់ ខ្ញុំ​កំពុង​តែ​ដេញ​តាម​សេបាស និង​សាល់‌មូណា ស្តេច​សាសន៍​ម៉ាឌាន»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​មាន​ប្រសាសន៍ទៅ​កាន់​ពួក​អ្នក​ក្រុង​ស៊ូកូថ​ថា៖ «សូម​ចែក​នំបុ័ង​ឲ្យ​មនុស្ស​ដែល​មក​តាម​ខ្ញុំ​នេះ​ផង ដ្បិត​គេ​អស់​កម្លាំង​ណាស់ ខ្ញុំ​កំពុង​តែ​ដេញ​តាម​សេបាស និង​សាលមូ‌ណា ជា​ស្តេច​សាសន៍​ម៉ាឌាន»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​ពួក​គេ​ទៅ​ដល់​ក្រុង​សិកូត លោក​គេឌាន​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​ក្រុង​នោះ​ថា៖ «សូម​ចែក​នំប៉័ង​ឲ្យ​ទ័ព​ដែល​មក​តាម​ខ្ញុំ​នេះ​ផង ព្រោះ​គេ​ហត់​នឿយ​ខ្លាំង​ណាស់ ខ្ញុំ​កំពុង​តែ​ដេញ​តាម​សេបាស និង​សាល់‌មូណា ស្ដេច​សាសន៍​ម៉ាឌាន»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លោក​សូម​ដល់​ពួក​អ្នក​នៅ​សិកូត​ថា សូម​ចែក​នំបុ័ង​ឲ្យ​ដល់​ពួក​មនុស្ស​ដែល​មក​តាម​ខ្ញុំ​ផង ដ្បិត​គេ​អស់​កំឡាំង​ណាស់ ខ្ញុំ​កំពុង​តែ​ដេញ​តាម​សេបាស នឹង​សាល‌មូន៉ា​ជា​ស្តេច​សាសន៍​ម៉ាឌាន

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 8:5
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ម៉ិលគី‌ស្សាដែក ជា​ស្តេច​នៅ​ក្រុង​សាឡឹម បាន​ឲ្យ​គេ​យក​នំបុ័ង និង​ស្រា​ទំពាំង​បាយ​ជូរ​មក​ជូន​អ៊ីប្រាំ។ ស្តេច​ជា​អ៊ីមុាំ​បម្រើ​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។


រីឯ​យ៉ាកកូប គាត់​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​ស៊ូកូត។ គាត់​បាន​សង់​ផ្ទះ​មួយ​សម្រាប់​គាត់ និង​សង់​រោង​សម្រាប់​ហ្វូង​សត្វ​របស់​គាត់​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា ស៊ូកូត។


អុលឡោះ​មាន​បន្ទូល ពី​ទី‌សក្ការៈ​របស់​ទ្រង់​ មក​ថា: «យើង​នឹង​យក​ជ័យ‌ជំនះ យើង​នឹង​បែង​ចែក​ស្រុក​ស៊ីគែម យើង​នឹង​វាស់​ជ្រលង​ភ្នំ​ស៊ូកូត ចែក​ប្រជា‌រាស្ដ្រ​របស់​យើង។


ត្រូវ​ធ្វើ​ដូច្នេះ​រហូត​តទៅ ដ្បិត​នៅ​ពេល​ដែល​អ្នក​រាល់​គ្នា​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ពួក​គេ​ពុំ​បាន​យក​អាហារ ឬ​ទឹក​មក​ទទួល​អ្នក​រាល់​គ្នា​នៅ​តាម​ផ្លូវ​ទេ តែ​ពួក​គេ​បែរ​ជា​សូក​បាឡាម ជា​កូន​របស់​លោក​បេអរ អ្នក​ស្រុក​មេសូ‌ប៉ូតា‌មា ឲ្យ​ដាក់​បណ្តាសា​អ្នក​រាល់​គ្នា​ទៅ​វិញ។


ម៉ាឡា‌អ៊ីកាត់​នៃអុលឡោះ‌តាអាឡា​ប្រកាស​ថា៖ ចូរ​ដាក់​បណ្តាសា​ក្រុង​មេរ៉ូស​ចុះ ចូរ​ដាក់​បណ្តាសា​អ្នក​ក្រុង​នោះ​ផង ពី​ព្រោះ​គេ​មិន​បាន​មក​ជួយអុលឡោះ‌តាអាឡា គឺ​គេ​មិន​បាន​មក​ជួយអុលឡោះ‌តាអាឡា រួម​ជា​មួយ​ពួក​វីរ‌ជន​ទេ។


រីឯ​ស្តេច​សេបាស និង​ស្តេច​សាល់‌មូណា​បាន​ទៅ​ដល់​តំបន់​កើកូរ​ជា​មួយ​កង‌ទ័ព​របស់​គេ ប្រមាណ​មួយ​ម៉ឺន​ប្រាំ​ពាន់​នាក់ ដែល​នៅ​សល់​ពី​កង‌ទ័ព​ទាំង​មូល​របស់​ពួក​ពនេចរ​ពី​ស្រុក​ខាង​កើត ដ្បិត​ពួក​គេ​ស្លាប់​អស់​មួយ​សែន​ពីរ​ម៉ឺន​នាក់​ហើយ។


ស្តេច​ទាំង​ពីរ​នាក់​របស់​ជន‌ជាតិ​ម៉ាឌាន គឺ​សេបាស និង​សាល់‌មូណា​រត់​គេច​ខ្លួន ប៉ុន្តែ លោក​គេឌាន​ដេញ​តាម​ចាប់​បាន​ស្តេច​ទាំង​ពីរ ព្រម​ទាំង​វាយ​កង‌ទ័ព​របស់​ស្តេច​ឲ្យ​បាក់​ទ័ព​ផង។


បន្ទាប់​មក លោក​គេឌាន​ទៅ​រក​អ្នក​ក្រុង​សិកូត ហើយ​មាន​ប្រសាសន៍​ថា៖ «នេះ​គឺ​សេបាស និង​សាល់‌មូណា! អ្នក​រាល់​គ្នា​បាន​និយាយ​មក​ខ្ញុំ ទាំង​មើល​ងាយ​ថា “តើ​អ្នក​ចាប់​បាន​ស្តេច​សេបាស និង​ស្តេច​សាល់‌មូណា​ហើយ​ឬ​បាន​ជា​យើង​ត្រូវ​យក​អាហារ​ឲ្យ​ពល​ទ័ព​របស់​អ្នក​ដែល​អស់​កម្លាំង​បរិភោគ?”»។


នាង​អប៊ី‌កែល​ប្រញាប់‌ប្រញាល់​យក​នំបុ័ង​ពីរ​រយ​ដុំ ស្រា​ទំពាំង​បាយ​ជូរ​ពីរ​ថង់​ស្បែក ចៀម​ដែល​គេ​រៀប‌ចំ​ជា​ស្រេច​ចំនួន​ប្រាំ​ក្បាល លាជ​ប្រាំ​តៅ ទំពាំង​បាយ​ជូរ​ក្រៀម​មួយ​រយ​កញ្ចប់ និង​នំ​ផ្លែ​ឧទុម្ពរ​ក្រៀម​ពីរ​រយ ផ្ទុក​លើ​ខ្នង​លា