អ៊ីប្រាំមានប្រសាសន៍ទៅកាន់អុលឡោះវិញថា៖ «អុលឡោះតាអាឡាជាម្ចាស់អើយ! តើធ្វើម្តេចឲ្យដឹងថា ខ្ញុំនឹងទទួលស្រុកនេះ?»
ពួកចៅហ្វាយ 6:36 - អាល់គីតាប ពេលនោះ លោកគេឌានជម្រាបអុលឡោះតាអាឡាដូចតទៅ៖ «ទ្រង់មានបន្ទូលថា ទ្រង់នឹងសង្គ្រោះអ៊ីស្រអែល តាមរយៈខ្ញុំ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ គេឌានទូលដល់ព្រះថា៖ «ប្រសិនបើព្រះអង្គសព្វព្រះហឫទ័យនឹងសង្គ្រោះអ៊ីស្រាអែល ដោយសារដៃរបស់ទូលបង្គំ ដូចព្រះអង្គមានព្រះបន្ទូលមែន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ លោកគេឌានទូលព្រះអម្ចាស់ដូចតទៅ៖ «ព្រះអង្គមានព្រះបន្ទូលថា ទ្រង់នឹងសង្គ្រោះអ៊ីស្រាអែល តាមរយៈទូលបង្គំ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្រេចហើយ គេឌានទូលដល់ព្រះថា បើសិនជាព្រះអង្គទ្រង់សព្វព្រះហឫទ័យនឹងជួយសង្គ្រោះដល់សាសន៍អ៊ីស្រាអែល ដោយសារដៃរបស់ទូលបង្គំ ដូចជាទ្រង់បានមានបន្ទូលហើយ |
អ៊ីប្រាំមានប្រសាសន៍ទៅកាន់អុលឡោះវិញថា៖ «អុលឡោះតាអាឡាជាម្ចាស់អើយ! តើធ្វើម្តេចឲ្យដឹងថា ខ្ញុំនឹងទទួលស្រុកនេះ?»
ណាពីអេសាយជម្រាបស្តេចថា៖ «នេះជាទីសំគាល់ដែលអុលឡោះតាអាឡាប្រទានមកស្តេច ដើម្បីឲ្យស្តេចជ្រាបថា អុលឡោះតាអាឡានឹងសម្រេចតាមបន្ទូលរបស់ទ្រង់។ តើស្រមោលថ្ងៃដែលជះទៅលើរង្វាស់ម៉ោង នឹងដើរទៅមុខដប់កាំ ឬថយក្រោយដប់កាំ?»។
«ស្តេចត្រូវសុំអុលឡោះតាអាឡាជាម្ចាស់របស់ស្តេច សំដែងនូវទីសំគាល់មួយ ទោះបីនៅលើភ្នំដ៏ខ្ពស់ក្ដី ឬក្នុងទីដ៏ជ្រៅក្ដី ដើម្បីបញ្ជាក់ថា ទ្រង់ពិតជានៅជាមួយស្តេច»។
ហេតុនេះ អុលឡោះតាអាឡាផ្ទាល់នឹងប្រទាន ទីសំគាល់មួយដល់អ្នករាល់គ្នា។ មើល៍! ស្ត្រីព្រហ្មចារីនឹងមានផ្ទៃពោះ នាងនឹងសំរាលបានបុត្រាមួយ ហើយឲ្យឈ្មោះថា «អេម៉ាញូអែល»។
ពេលនោះ ពួកខាងគណៈផារីស៊ី និងពួកខាងគណៈសាឌូស៊ី នាំគ្នាចូលមកជួបអ៊ីសា ក្នុងគោលបំណងចាប់កំហុសគាត់។ គេសុំឲ្យអ៊ីសាសំដែងទីសំគាល់មួយបញ្ជាក់ថា អ៊ីសាបានទទួលអំណាចពីអុលឡោះមក។
អុលឡោះតាអាឡា បែរមករកគាត់ ហើយមានបន្ទូលថា៖ «ដោយសារកម្លាំងដែលអ្នកមាន ចូរទៅសង្គ្រោះអ៊ីស្រអែលឲ្យរួចពីកណ្តាប់ដៃរបស់ជនជាតិម៉ាឌាន គឺយើងចាត់អ្នកឲ្យទៅ!»។
អុលឡោះតាអាឡាមានបន្ទូលមកគាត់វិញថា៖ «យើងនឹងស្ថិតនៅជាមួយអ្នក ហើយអ្នកនឹងវាយឈ្នះជនជាតិម៉ាឌាន ដូចវាយជាមួយនឹងមនុស្សតែម្នាក់»។
ដូច្នេះ ខ្ញុំសូមលាតស្បែកចៀមនៅលើលានបោកស្រូវ។ ប្រសិនបើទឹកសន្សើមធ្លាក់តែលើស្បែកចៀម ហើយដីនៅជុំវិញស្ងួត នោះខ្ញុំនឹងដឹងថា ទ្រង់ពិតជាពេញចិត្តសង្គ្រោះអ៊ីស្រអែល តាមរយៈខ្ញុំដូចទ្រង់មានបន្ទូលមែន»។
ប៉ុន្តែ បើសិនជាពួកគេប្រាប់ថា “ចូរឡើងមករកយើង!” នោះយើងនឹងឡើងទៅភ្លាម ដ្បិតនេះជាសញ្ញាសំគាល់ឲ្យយើងដឹងថា អុលឡោះតាអាឡាប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់យើងហើយ»។