ហើយមានប្រសាសន៍ថា៖ «លោកម្ចាស់ បើពេញចិត្តនឹងខ្ញុំមែន សូមមេត្តាកុំអញ្ជើញទៅហួសអ្នកបម្រើរបស់លោកឡើយ។
ពួកចៅហ្វាយ 6:18 - អាល់គីតាប សូមកុំអញ្ជើញទៅណា ចាំខ្ញុំត្រឡប់មកវិញ ទាំងនាំយកជំនូនមកជូនផង»។ ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាឆ្លើយថា៖ «យើងនឹងចាំនៅទីនេះរហូតដល់អ្នកត្រឡប់មកវិញ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមកុំយាងចេញពីទីនេះឡើយ ចាំឲ្យទូលបង្គំត្រឡប់មកវិញ ហើយនាំយកតង្វាយរបស់ទូលបង្គំ មកថ្វាយនៅចំពោះព្រះអង្គសិន»។ ព្រះអង្គក៏មានព្រះបន្ទូលថា៖ «យើងនឹងនៅចាំរហូតអ្នកត្រឡប់មកវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមលោកម្ចាស់កុំអញ្ជើញទៅណា ចាំខ្ញុំប្របាទត្រឡប់មកវិញ ទាំងនាំយកតង្វាយមកជូនផង»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងចាំនៅទីនេះរហូតដល់អ្នកត្រឡប់មកវិញ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមទ្រង់កុំថយចេញពីទីនេះឡើយ ដរាបដល់ទូលបង្គំទៅនាំយកដង្វាយរបស់ទូលបង្គំ មកថ្វាយនៅចំពោះទ្រង់សិន ទ្រង់ក៏ទទួលថា អញនឹងចាំទាល់តែឯងមកវិញ។ |
ហើយមានប្រសាសន៍ថា៖ «លោកម្ចាស់ បើពេញចិត្តនឹងខ្ញុំមែន សូមមេត្តាកុំអញ្ជើញទៅហួសអ្នកបម្រើរបស់លោកឡើយ។
ខ្ញុំនឹងទៅយកនំបុ័ងមួយដុំ មកជូនលោកពិសា ដើម្បីឲ្យមានកម្លាំង រួចសឹមបន្តដំណើរទៅមុខទៀត។ ដូច្នេះ លោកនឹងមិនឆៀងកាត់តាមផ្ទះអ្នកបម្រើរបស់លោក ដោយឥតបានការឡើយ»។ បុរសទាំងបីតបថា៖ «សុំធ្វើតាមពាក្យអ្នកចុះ»។
ប៉ុន្តែ ដោយឡូតចេះតែទទូចអង្វរខ្លាំងពេក ម៉ាឡាអ៊ីកាត់ទាំងពីរក៏ចូលទៅផ្ទះគាត់។ គាត់បានរៀបចំម្ហូបអាហារ និងឲ្យគេដុតនំបុ័ងឥតមេជូនម៉ាឡាអ៊ីកាត់ ម៉ាឡាអ៊ីកាត់ក៏បរិភោគ។
លោកម៉ាណូអាពោលទៅកាន់ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាថា៖ «សូមអ្នកមេត្តារង់ចាំនៅទីនេះសិនហើយ យើងខ្ញុំទៅរៀបចំកូនពពែមួយជូនអ្នក»។
លោកគេឌានឆ្លើយតបថា៖ «ប្រសិនបើទ្រង់ពេញចិត្តខ្ញុំមែន សូមផ្តល់ទីសំគាល់មួយឲ្យខ្ញុំបានដឹងថា ទ្រង់ពិតជាអុលឡោះតាអាឡាដែលកំពុងតែមានបន្ទូលមកខ្ញុំមែន!
លោកគេឌានចូលទៅយកកូនពពែមួយមករៀបចំធ្វើម្ហូប និងយកម្សៅមួយថាំងមកធ្វើនំបុ័ងឥតមេ។ គាត់ស្រង់សាច់ដាក់ក្នុងកញ្ច្រែង ហើយដួសទឹកសម្លដាក់ក្នុងចានមួយ រួចយកទៅជូនម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡានៅក្រោមដើមជ្រៃ។