នៅថ្ងៃដដែលនោះ អ្នកនាំសាររបស់អុលឡោះក៏ប្រកាសទៀតថា៖ «អុលឡោះតាអាឡាប្រទានទីសំគាល់មួយ ដើម្បីបញ្ជាក់ថា ទ្រង់ពិតជាមានបន្ទូលមែន គឺអាសនៈនឹងត្រូវបាក់បែក ហើយផេះនៅលើអាសនៈក៏នឹងធ្លាក់ខ្ចាត់ខ្ចាយដែរ»។
ពួកចៅហ្វាយ 6:17 - អាល់គីតាប លោកគេឌានឆ្លើយតបថា៖ «ប្រសិនបើទ្រង់ពេញចិត្តខ្ញុំមែន សូមផ្តល់ទីសំគាល់មួយឲ្យខ្ញុំបានដឹងថា ទ្រង់ពិតជាអុលឡោះតាអាឡាដែលកំពុងតែមានបន្ទូលមកខ្ញុំមែន! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកទូលព្រះអង្គថា៖ «ប្រសិនបើទូលបង្គំប្រកបដោយព្រះគុណរបស់ព្រះអង្គ សូមសម្ដែងទីសម្គាល់មួយឲ្យទូលបង្គំដឹងថា គឺពិតជាព្រះអង្គមែនដែលមានព្រះបន្ទូលនឹងទូលបង្គំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកគេឌានទូលតបថា៖ «ប្រសិនបើលោកគាប់ចិត្តខ្ញុំប្របាទមែន សូមផ្ដល់ទីសម្គាល់មួយឲ្យខ្ញុំប្របាទបានដឹងថា លោកពិតជាព្រះអម្ចាស់ដែលកំពុងតែមានព្រះបន្ទូលមកខ្ញុំប្របាទមែន! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកទូលថា បើទូលបង្គំប្រកបដោយព្រះគុណនៃទ្រង់ នោះសូមទ្រង់សំដែងទីសំគាល់ឲ្យទូលបង្គំបានដឹងផង ថាគឺទ្រង់ហើយដែលមានបន្ទូលនឹងទូលបង្គំពិតមែន |
នៅថ្ងៃដដែលនោះ អ្នកនាំសាររបស់អុលឡោះក៏ប្រកាសទៀតថា៖ «អុលឡោះតាអាឡាប្រទានទីសំគាល់មួយ ដើម្បីបញ្ជាក់ថា ទ្រង់ពិតជាមានបន្ទូលមែន គឺអាសនៈនឹងត្រូវបាក់បែក ហើយផេះនៅលើអាសនៈក៏នឹងធ្លាក់ខ្ចាត់ខ្ចាយដែរ»។
សូមសំដែងទីសំគាល់ដ៏អស្ចារ្យមួយ ចំពោះខ្ញុំ ដើម្បីឲ្យអស់អ្នកដែលស្អប់ខ្ញុំ ឃើញ ហើយត្រូវអាម៉ាស់។ ឱអុលឡោះតាអាឡាអើយ មានតែទ្រង់ទេដែលជួយសង្គ្រោះ និងសំរាលទុក្ខខ្ញុំ។
ឥឡូវនេះ ប្រសិនបើអុលឡោះពេញចិត្តនឹងខ្ញុំមែននោះ សូមបង្ហាញមាគ៌ារបស់ទ្រង់មកខ្ញុំ ដើម្បីឲ្យខ្ញុំស្គាល់ទ្រង់ ហើយពេញចិត្តទ្រង់ទៀតផង។ សូមនឹកចាំថា ប្រជាជាតិនេះជាប្រជារាស្ត្ររបស់ទ្រង់»។
តើធ្វើយ៉ាងណាដើម្បីឲ្យគេដឹងថា ទ្រង់ពេញចិត្តនឹងខ្ញុំ ព្រមទាំងប្រជារាស្ត្ររបស់ទ្រង់? គឺមានតែទ្រង់ទៅជាមួយយើងខ្ញុំប៉ុណ្ណោះ ទើបគេឃើញថា ខ្ញុំ និងប្រជារាស្ត្ររបស់ទ្រង់ខុសប្លែកពីជាតិសាសន៍ទាំងឡាយនៅលើផែនដី»។
«ស្តេចត្រូវសុំអុលឡោះតាអាឡាជាម្ចាស់របស់ស្តេច សំដែងនូវទីសំគាល់មួយ ទោះបីនៅលើភ្នំដ៏ខ្ពស់ក្ដី ឬក្នុងទីដ៏ជ្រៅក្ដី ដើម្បីបញ្ជាក់ថា ទ្រង់ពិតជានៅជាមួយស្តេច»។
សូមកុំអញ្ជើញទៅណា ចាំខ្ញុំត្រឡប់មកវិញ ទាំងនាំយកជំនូនមកជូនផង»។ ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាឆ្លើយថា៖ «យើងនឹងចាំនៅទីនេះរហូតដល់អ្នកត្រឡប់មកវិញ»។