ប្រជាជនបានបោះបង់ចោលភូមិទាំងឡាយ នៅស្រុកអ៊ីស្រអែល គ្មានអ្នកដឹកនាំទេ រហូតទាល់តែអុលឡោះឲ្យដេបូរ៉ាខ្ញុំនេះ ក្រោកឡើង គឺឲ្យខ្ញុំក្រោកឡើង ធ្វើជាម្តាយរបស់ជនជាតិអ៊ីស្រអែល។
ពួកអ្នកភូមិក្នុងស្រុកអ៊ីស្រាអែលនៅស្ងាត់ច្រៀប គឺគេនៅស្ងាត់ច្រៀប រហូតទាល់តែខ្ញុំក្រោកឡើង គឺខ្ញុំដេបូរ៉ានេះ ក្រោកឡើងធ្វើជាម្តាយនៃពួកអ៊ីស្រាអែល។
ប្រជាជនបានបោះបង់ចោលភូមិទាំងឡាយ នៅស្រុកអ៊ីស្រាអែល គ្មានអ្នកដឹកនាំទេ រហូតទាល់តែព្រះជាម្ចាស់ឲ្យដេបូរ៉ាខ្ញុំនេះ ក្រោកឡើង គឺឲ្យខ្ញុំក្រោកឡើង ធ្វើជាម្ដាយរបស់ជនជាតិអ៊ីស្រាអែល។
ភូមិទាំងប៉ុន្មានក្នុងស្រុកអ៊ីស្រាអែលក៏ចោលនៅស្ងាត់ គឺនៅស្ងាត់ច្រៀប ទាល់តែខ្ញុំដេបូរ៉ានេះបានតាំងឡើង គឺបានឡើងធ្វើជាម្តាយនៃសាសន៍អ៊ីស្រាអែល
ក្រុងរបស់យើងខ្ញុំជាក្រុងមួយចង់បានតែសេចក្តីសុខ និងស្មោះត្រង់ជាងគេក្នុងស្រុកអ៊ីស្រអែល។ រីឯលោកវិញ លោកចង់បំផ្លាញក្រុងនេះ ដែលជាក្រុងដ៏សំខាន់ ក្នុងស្រុកអ៊ីស្រអែល! ហេតុអ្វីបានជាលោកចង់បំផ្លាញក្រុងជាមត៌ករបស់អុលឡោះតាអាឡាដូច្នេះ?»។
ហេតុនេះហើយបានជាជនជាតិយូដានៅក្រៅទីក្រុង នាំគ្នាធ្វើពិធីបុណ្យ និងជប់លៀង នៅថ្ងៃទីដប់បួន ក្នុងខែផល្គុន ព្រមទាំងផ្ញើជំនូនឲ្យគ្នាទៅវិញទៅមក។
គ្រូអប់រំកូនចៅរបស់អ្នកសុទ្ធតែជាស្ដេច ហើយមេដោះរបស់គេសុទ្ធតែជាម្ចាស់ក្សត្រី ស្ដេចទាំងនោះនឹងនាំគ្នាក្រាបថ្វាយបង្គំអ្នក អោនមុខដល់ដី ក្រោមល្អងធូលីជើងរបស់អ្នក។ ពេលនោះ អ្នកនឹងដឹងថា យើងជាអុលឡោះតាអាឡា អស់អ្នកដែលផ្ញើជីវិតលើយើង នឹងមិនខកចិត្តឡើយ។
សូមជម្រាបសួរលោករូភូស ដែលអ៊ីសាជាអម្ចាស់បានជ្រើសរើស និងជម្រាបសួរម្ដាយរបស់គាត់ដែលខ្ញុំចាត់ទុកដូចជាម្ដាយរបស់ខ្ញុំដែរ។
នៅជំនាន់លោកសាំកើរ ជាកូនលោកអណាត នៅជំនាន់នាងយ៉ាអែល គ្មាននរណាធ្វើដំណើរតាមផ្លូវទេ គឺគេធ្វើដំណើរតែតាមផ្លូវវាង។
ប្រជាជនបានជ្រើសរើសព្រះថ្មីៗទៀត ពេលនោះ សង្គ្រាមក៏ផ្ទុះឡើង។ ក្នុងចំណោមប្រជាជនអ៊ីស្រអែលបួនម៉ឺននាក់ គេរកតែខែល ឬលំពែងមួយមិនបានផង។