ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 4:22 - អាល់គីតាប

ពេល​នោះ លោក​បារ៉ាក់​ដែល​ដេញ​តាម​លោក​ស៊ីសេ‌រ៉ា​ក៏​មក​ដល់ នាង​យ៉ាអែល​ចេញ​ទៅ​ជួប​គាត់ ហើយ​ពោល​ថា៖ «សូម​អញ្ជើញ​មក​ណេះ ខ្ញុំ​នឹង​បង្ហាញ​មនុស្ស ដែល​លោក​កំពុង​តែ​រក»។ លោក​បារ៉ាក់​ចូល​ទៅ​ក្នុង​ជំរំ​ឃើញ​លោក​ស៊ីសេ‌រ៉ា​ដេក​ស្លាប់ ដោយ​មាន​ទាំង​ចម្រឹង​ដែក​ដោត​ជាប់​នឹង​សៀត​ផ្កា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មើល៍ កាល​បារ៉ាក​កំពុង​ដេញ​តាម​ស៊ីសេ‌រ៉ា នាង​យ៉ាអែល​ក៏​ចេញ​ទៅ​ជួប ហើយ​ប្រាប់​លោក​ថា៖ «សូម​អញ្ជើញ​មក​ណេះ ខ្ញុំ​នឹង​បង្ហាញ​មនុស្ស​ដែល​លោក​កំពុង​តែ​រក»។ លោក​ក៏​ចូល​ទៅ​ក្នុង​ត្រសាល​របស់​នាង ឃើញ​ស៊ីសេ‌រ៉ា​ដេក​ស្លាប់ នៅ​មាន​ទាំង​ចម្រឹង​នៅ​ដោត​ជាប់​នឹង​សៀត​ផ្កា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ លោក​បារ៉ាក់​ដែល​ដេញ​តាម​លោក​ស៊ី‌សេ‌រ៉ា​ក៏​មក​ដល់ នាង​យ៉ាអែល​ចេញ​ទៅ​ជួប​លោក ហើយ​ពោល​ថា៖ «សូម​អញ្ជើញ​មក​ណេះ ខ្ញុំ​នឹង​បង្ហាញ​មនុស្ស ដែល​លោក​កំពុង​តែ​រក»។ លោក​បារ៉ាក់​ចូល​ទៅ​ក្នុង​ជំរំ ឃើញ​លោក​ស៊ី‌សេ‌រ៉ា​ដេក​ស្លាប់ ដោយ​មាន​ទាំង​ចម្រឹង​ដែក​ដោត​ជាប់​នឹង​សៀត‌ផ្កា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​មក កាល​បារ៉ាក​ដេញ​តាម​ស៊ីសេរ៉ា មក​ដល់​ហើយ នោះ​យ៉ាអែល នាង​ចេញ​ទៅ​ទទួល ដោយ​ពាក្យ​ថា សូម​អញ្ជើញ​មក​ណេះ ខ្ញុំ​នឹង​បង្ហាញ​មនុស្ស​ដែល​លោក​រក​នោះ លោក​ក៏​ចូល​ទៅ​ជា​មួយ​នឹង​នាង ឃើញ​ស៊ីសេរ៉ា​ដេក​ស្លាប់ នៅ​មាន​ទាំង​ចំរ៉ឹង​នៅ​នា​តើក​ផង។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 4:22
4 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក ខ្ញុំ​នាំ​ប្រជា‌ជន​ទាំង​អស់​មក​ជូន​ស្តេច​វិញ។ ដូច្នេះ អ្នក​ដែល​ស្តេច​ចង់​កំចាត់​នោះ​នឹង​ត្រូវ​ស្លាប់ ហើយ​ប្រជា‌ជន​ទាំង​មូល នឹង​វិល​មក​រស់​នៅ​ជា​មួយ​ស្តេច ដោយ​សុខ‌សាន្ត»។


ដោយ​នឿយ​ហត់​ខ្លាំង​ពេក លោក​ស៊ីសេ‌រ៉ា​ក៏​សម្រាន្ត​លក់​ទៅ។ នាង​យ៉ាអែល​យក​ញញួរ និង​ចម្រឹង​ដែក ហើយ​ដើរ​លបៗ​ចូល​ទៅ​ជិត​លោក​ស៊ីសេ‌រ៉ា រួច​បោះ​ចម្រឹង​នោះ​ចំ​ត្រង់​សៀត​ផ្កា​របស់​លោក​ស៊ីសេ‌រ៉ា ធ្លុះ​ដល់​ដី​ស្លាប់​ទៅ។


ថ្ងៃ​នោះ អុលឡោះ‌តាអាឡា​បាន​បំបាក់​មុខ​ស្តេច​យ៉ាប៊ីន ជា​ស្តេច​ស្រុក​កាណាន នៅ​ចំពោះ​មុខ​ជន‌ជាតិ​អ៊ីស្រ‌អែល។