ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 20:48 - អាល់គីតាប

កង‌ទ័ព​អ៊ីស្រ‌អែល​វិល​ត្រឡប់​មក​វិញ ប្រយុទ្ធ​នឹង​ពួក​ពុន‌យ៉ាមីន​ដែល​នៅ​សល់ ហើយ​សម្លាប់​ពួក​គេ​ដោយ​មុខ​ដាវ​ទាំង​មនុស្ស ទាំង​ហ្វូង​សត្វ ព្រម​ទាំង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​គេ​ទៀត​ផង។ កង‌ទ័ព​អ៊ីស្រ‌អែល​ទៅ​ដល់​កន្លែង​ណា គេ​ដុត​កំទេច​ទី‌ក្រុង​ទាំង​ប៉ុន្មាន​នៅ​កន្លែង​នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​អ៊ីស្រា‌អែល​វិល​ត្រឡប់​មក​វិញ ប្រយុទ្ធ​នឹង​ពួក​កូន​ចៅ​បេនយ៉ាមីន ហើយ​ប្រហារ​គេ​ដោយ​មុខ​ដាវ គឺ​សម្លាប់​មនុស្ស​ដែល​រស់​នៅ​ក្នុង​ក្រុង ហ្វូង​សត្វ និង​អ្វីៗ​ទាំង​អស់​ដែល​គេ​ប្រទះ​ឃើញ រួច​ដុត​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​គេ​ប្រទះ​ឃើញ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កង‌ទ័ព​អ៊ីស្រា‌អែល​វិល​ត្រឡប់​មក​វិញ ប្រយុទ្ធ​នឹង​ពួក​បេន‌យ៉ាមីន​ដែល​នៅ​សល់ ហើយ​សម្លាប់​ពួក​គេ​ដោយ​មុខ​ដាវ ទាំង​មនុស្ស ទាំង​ហ្វូង​សត្វ ព្រម​ទាំង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​គេ​ទៀត​ផង។ កង‌ទ័ព​អ៊ីស្រា‌អែល​ទៅ​ដល់​កន្លែង​ណា គេ​ដុត​កម្ទេច​ទីក្រុង​ទាំង​ប៉ុន្មាន​នៅ​កន្លែង​នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ពួក​អ៊ីស្រាអែល​គេ​វិល​ត្រឡប់​ទៅ​ក្រោយ សំឡាប់​ពួក​កូន​ចៅ​បេន‌យ៉ាមីន​ដោយ​មុខ​ដាវ គឺ​សំឡាប់​ទាំង​ពួក​អ្នក​នៅ​ទី​ក្រុង​ទាំង​អស់ នឹង​ពួក​សត្វ ហើយ​នឹង​របស់​អ្វីៗ​ដែល​ប្រទះ​ឃើញ​ទាំង​អស់​ផង រួច​គេ​ដុត​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​គេ​ប្រទះ​ឃើញ​ដែរ។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 20:48
7 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ទាហាន​អ៊ីស្រ‌អែល​ដែល​ស្តេច​អម៉ា‌ស៊ីយ៉ា​បណ្តេញ​ឲ្យ​វិល​ទៅ​ផ្ទះ​វិញ ដើម្បី​កុំ​ឲ្យ​ទៅ​ច្បាំង​ជា​មួយ​នោះ បាន​នាំ​គ្នា​រាត​ត្បាត​ក្រុង​នានា ក្នុង​ស្រុក​យូដា ដែល​នៅ​ចន្លោះ​ក្រុង​សាម៉ា‌រី និង​ក្រុង​បេត‌ហូរ៉ូន ហើយ​សម្លាប់​ប្រជា‌ជន​អស់​បី​ពាន់​នាក់ ព្រម​ទាំង​រឹប​អូស​យក​ជយ‌ភ័ណ្ឌ​ជា​ច្រើន​ទៀត​ផង។


ពេល​បង​ប្អូន​ណា​ម្នាក់​របួស​ផ្លូវ​ចិត្ត នោះ​ពិបាក​ចូល​ទៅ​ជិត​ជាង​វាយ​យក​ទីក្រុង​មួយ ដែល​មាន​កំពែង​រឹង‌មាំ​ទៅ​ទៀត។ រីឯ​ជំលោះ​ប្រៀប​បាន​នឹង​រនុក​ទ្វារ​ដែក​មួយ។


រីឯ​ពួក​ដែល​រត់​ទៅ​វាល​រហោ‌ស្ថាន មាន​ចំនួន​ប្រាំ​មួយ​រយ​នាក់​បាន​រួច​ខ្លួន ពួក​គេ​ទៅ​ដល់​ផ្ទាំង​ថ្ម​រីម៉ូន ហើយ​ស្នាក់​នៅ​ទី​នោះ​អស់​រយៈ​ពេល​បួន​ខែ។


ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ជួប​ជុំ​គ្នា​នៅ​មីស‌ប៉ា ហើយ​ស្បថ​ថា៖ «ក្នុង​ចំណោម​ពួក​យើង​មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់ លើក​កូន​ស្រី​ខ្លួន​ទៅ​ឲ្យ​ពួក​ពុន‌យ៉ាមីន​ធ្វើ​ជា​ប្រពន្ធ​ឡើយ»។


ពួក​ពុន‌យ៉ាមីន​ក៏​ធ្វើ​តាម គឺ​ពួក​គេ​ចាប់​ស្ត្រី​ក្នុង​ចំណោម​ស្ត្រី​ក្រមុំ ដែល​ចេញ​មក​រាំ​នៅ​ស៊ីឡូ គ្រប់​ចំនួន ហើយ​នាំ​យក​ទៅ​ជា​មួយ​ខ្លួន។ ពួក​គេ​វិល​ត្រឡប់​ទៅ​ទឹក​ដី​ដែល​ជា​មត៌ក​របស់​ខ្លួន ហើយ​កសាង​ក្រុង​ឡើង​វិញ ព្រម​ទាំង​រស់​នៅ​ទី​នោះ​ទៅ។