ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 18:27 - អាល់គីតាប

ក្រោយ​ពី​ដណ្តើម​យក​របស់​ដែល​លោក​មីកា​បាន​ធ្វើ និង​នាំ​បូជា‌ចារ្យ​របស់​គាត់​មក​ជា​មួយ កូន​ចៅ​ដាន់​ក៏​ទៅ​វាយ​លុក​ក្រុង​ឡាអ៊ីស សម្លាប់​រង្គាល​ប្រជា‌ជន​ដែល​កំពុង​រស់​នៅ​យ៉ាង​សុខ‌សាន្ត និង​ស្ងប់​ស្ងៀម ព្រម​ទាំង​ដុត​ទី‌ក្រុង​ចោល​ថែម​ទៀត​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្ដែ ពួក​កូន​ចៅ​ដាន់​បាន​នាំ​យក​របស់​ដែល​មីកា​បាន​ធ្វើ និង​សង្ឃ​របស់​គាត់ ទៅ​ដល់​ក្រុង​ឡាអ៊ីស ជួប​មនុស្ស​មួយ​ក្រុម​ដែល​នៅ​ស្ងប់​ស្ងៀម ឥត​ព្រួយ​បារម្ភ រួចក៏​ប្រហារគេ​ដោយ​មុខ​ដាវ ព្រម​ទាំង​យក​ភ្លើង​ឆួល​ទី​ក្រុង​ចោល

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្រោយ​ពី​ដណ្ដើម​យក​របស់​ដែល​លោក​មីកា​បាន​ធ្វើ និង​នាំ​បូជា‌ចារ្យ​របស់​គាត់​មក​ជា​មួយ កូន​ចៅ​ដាន់​ក៏​ទៅ​វាយ​លុក​ក្រុង​ឡាអ៊ីស សម្លាប់​រង្គាល​ប្រជា‌ជន​ដែល​កំពុង​រស់​នៅ​យ៉ាង​សុខ‌សាន្ត និង​ស្ងប់​ស្ងៀម ព្រម​ទាំង​ដុត​ទីក្រុង​ចោល​ថែម​ទៀត​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​អ្នក​ទាំង​នោះ​គេ​នាំ​យក​របស់​ដែល​មីកា​បាន​ធ្វើ នឹង​សង្ឃ​របស់​គាត់ ទៅ​ដល់​ក្រុង​ឡាអ៊ីស ជា​ទី​ដែល​មាន​មនុស្ស​រម្យ‌ទម ហើយ​សុខ‌សាន្ត​នៅ រួច​គេ​សំឡាប់​ពួក​អ្នក​ក្រុង​នោះ​ដោយ​មុខ​ដាវ ព្រម​ទាំង​យក​ភ្លើង​ឆួល​ដុត​ទី​ក្រុង​ផង

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 18:27
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដាន់​គ្រប់​គ្រង​លើ​ប្រជា‌ជន​របស់​ខ្លួន ក្នុង​ចំណោម​កុល​សម្ពន្ធ​អ៊ីស្រ‌អែល


ចំពោះ​កូន​ចៅ​ដាន់ គាត់​ថ្លែង​ថា: ដាន់​ប្រៀប​បាន​នឹង​សិង្ហ​ស្ទាវ ដែល​លោត​សង្គ្រប់​ទៅ​លើ​ស្រុក​បាសាន។


កង‌ទ័ព​អ៊ីស្រ‌អែល​ប្រហារ​ជីវិត​អស់​អ្នក​នៅ​ក្រុង​នោះ​ដោយ​មុខ​ដាវ ហើយ​បំផ្លាញ​ពួក​គេ ជូន​ផ្តាច់​ដល់​អុលឡោះ​ឥត​ទុក​ឲ្យ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ ហើយ​ក៏​បាន​ដុត​ក្រុង​ហាសោរ​ចោល​ដែរ។


ពេល​កូន​ចៅ​ដាន់​បាត់​ទឹក​ដី​របស់​ខ្លួន គេ​ក៏​លើក​ទ័ព​ទៅ​វាយ​ក្រុង​លេសែម ហើយ​ដណ្តើម​យក​ក្រុង​នោះ​បាន។ ពួក​គេ​បាន​កាប់​សម្លាប់​អ្នក​ក្រុង​ដោយ​មុខ​ដាវ ហើយ​កាន់​កាប់​ក្រុង​នោះ។ ពួក​គេ​ក៏​តាំង​ទី​លំនៅ​ក្នុង​ក្រុង​នោះ ហើយ​ដូរ​ឈ្មោះ​ក្រុង​លេសែម​ថា «ដាន់» តាម​ឈ្មោះ​បុព្វ‌បុរស​របស់​គេ​វិញ។


ពេល​ណា​អ្នក​រាល់​គ្នា​ទៅ​ដល់ អ្នក​រាល់​គ្នា​នឹង​ឃើញ​ប្រជា‌ជន​មួយ​ក្រុម​រស់​នៅ​ដោយ​ឥត​បារម្ភ​អ្វី​ឡើយ។ ទឹក​ដី​នោះ​ធំ​ទូលាយ​ណាស់ ជា​ទឹក​ដី​ដ៏​សម្បូណ៌​សប្បាយ ឥត​ខ្វះ​អ្វី​ឡើយ អុលឡោះ​បាន​ប្រគល់​មក​អ្នក​រាល់​គ្នា​ហើយ»។


បន្ទាប់​មក ពួក​គេ​ក៏​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ ដោយ​លោក​មីកា​ឃើញ​ថា​ពួក​គេ​ខ្លាំង​ពូកែ​ជាង នោះ​គាត់​ក៏​បក​ក្រោយ វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ។


អ្នក​ទាំង​ប្រាំ​ក៏​បន្ត​ដំណើរ​ទៅ​មុខ​ទៀត រហូត​ដល់​ក្រុង​ឡាអ៊ីស។ នៅ​ទី​នោះ​ពួក​គេ​ឃើញ​ប្រជា‌ជន​រស់​នៅ ដោយ​ឥត​បារម្ភ​អ្វី​ឡើយ គឺ​គេ​រស់​នៅ​យ៉ាង​សុខ‌សាន្ត និង​ស្ងប់​ស្ងៀម​ដូច​អ្នក​ស្រុក​ស៊ីដូន។ គ្មាន​នគរ​ជិត​ខាង​ណា​មក​រក​រឿង ហើយ​ក៏​គ្មាន​នរណា​មក​ជិះ‌ជាន់​សង្កត់‌សង្កិន​ដែរ។ ប៉ុន្តែ ប្រជា‌ជន​នោះ​រស់​នៅ​ឆ្ងាយ​ពី​អ្នក​ស្រុក​ស៊ីដូន ហើយ​គ្មាន​ទំនាក់​ទំនង​ជា​មួយ​អ្នក​ផ្សេង​ទេ។


លោក​គេឌាន​ក៏​ឡើង​ទៅ​តាម​ផ្លូវ​របស់​ពួក​ពេនចរ នៅ​ខាង​កើត​ភូមិ​ណូបាស និង​ភូមិ​យ៉ុក‌បិហា ហើយ​វាយ​លុក​ទី​តាំង​ទ័ព​របស់​ខ្មាំង ដែល​គេ​ស្មាន​ថា​ខ្លួន​បាន​សុខ‌សាន្ត​ហើយ។