ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 15:9 - អាល់គីតាប

ជន‌ជាតិ​ភីលី‌ស្ទីន​នាំ​គ្នា​ឡើង​ទៅ​បោះ​ទ័ព​ក្នុង​ដែន​ដី​យូដា ហើយ​ឡោម​ព័ទ្ធ​ក្រុង​លេហ៊ី។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ ពួក​ភីលី‌ស្ទីន​គេ​ឡើង​ទៅ​បោះ‌ទ័ព​ក្នុង​ស្រុក​យូដា ឡោម​ព័ទ្ធ​ក្រុង​លេហ៊ី។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ជន‌ជាតិ​ភីលីស្ទីន​នាំ​គ្នា​ឡើង​ទៅ​បោះ​ទ័ព​ក្នុង​ដែន​ដី​យូដា ហើយ​ឡោម‌ព័ទ្ធ​ក្រុង​លេហ៊ី។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ពួក​ភីលីស្ទីន​គេ​ឡើង​ទៅ បោះ​ទ័ព​ក្នុង​ស្រុក​យូដា រាយ​រហូត​ដល់​តំបន់​លេហ៊ី

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 15:9
5 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ស្រុក​យូដា​សួរ​ពួក​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មក​ប្រយុទ្ធ​នឹង​យើង​ដូច្នេះ?»។ ពួក​គេ​ឆ្លើយ​ថា៖ «យើង​មក​នេះ​ដើម្បី​ចាប់​សាំ‌សុន ហើយ​ប្រព្រឹត្ត​ចំពោះ​វា ដូច​វា​បាន​ប្រព្រឹត្ត​ចំពោះ​យើង​ដែរ»។


ពេល​គាត់​មក​ដល់​ក្រុង​លេហ៊ី ជន‌ជាតិ​ភីលី‌ស្ទីន​ឃើញ​គាត់ ហើយ​នាំ​គ្នា​ស្រែក​ហ៊ោ​ឡើង។ ពេល​នោះ​រស​នៃអុលឡោះ‌តាអាឡា​មក​សណ្ឋិត​លើ​លោក​សាំសុន ហើយ​ខ្សែ​ពួរ​ដែល​ចង​ដៃ​គាត់​ក៏​របូត​ចេញ​ដោយ​ងាយ ដូច​សរសៃ​អំបោះ​ត្រូវ​ភ្លើង​ឆេះ។


ពេល​និយាយ​ចប់ គាត់​ក៏​គ្រវែង​ឆ្អឹង​នោះ​ចោល​ទៅ ហេតុ​ដូច្នេះ ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា «រ៉ាម៉ាត់-លេហ៊ី»។


អុលឡោះ​បាន​បំបែក​ថ្ម​នៅ​លេហ៊ី​នោះ ធ្វើ​ឲ្យ​មាន​ទឹក​ហូរ​ចេញ​មក។ លោក​សាំសុន​ពិសា​ទឹក​នោះ ហើយ​ក៏​មាន​ទឹក​ចិត្ត និង​មាន​កម្លាំង​ឡើង​វិញ។ ហេតុ​នេះ​បាន​ជា​គេ​ហៅ​ប្រភព​ទឹក​នោះ​ថា «អេន-ហាកូរេ» ហើយ​ប្រភព​ទឹក​នោះ​ស្ថិត​នៅ​លេហ៊ី រហូត​ដល់​សព្វ​ថ្ងៃ។


គាត់​វាយ​ប្រហារ​ពួក​គេ​ឲ្យ​បរាជ័យ​យ៉ាង​ដំណំ។ រួច​ហើយ គាត់​ក៏​ចេញ​ទៅ​រស់​នៅ​ក្នុង​រូង​ភ្នំ​អេតាំ។